នៅក្នុងលិខិតចំហររបស់ក្រុមអ្នកបកប្រែដែលវីអូអេសំឡេងសហរដ្ឋអាមេរិក ទទួលបាន ក្រុមអ្នកបកប្រែភាសាបានទាមទារឲ្យមានការដោះស្រាយប្រាក់ខែរបស់ ពួកគេជាបន្ទាន់។
អៀង សារីមានអាយុ៨៧ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានចូលសម្រាកព្យាបាលជំងឺនៅថ្ងៃទី៤ ខែមីនា។
រដ្ឋាភិបាលកម្ពុជានិងអង្គការសង្គមស៊ីវិលសំខាន់ៗសម្តែងការសោកស្តាយចំពោះមរណភាពរបស់អៀង សារី អតីតបងធំទីបីនៃរបបខ្មែរក្រហម។
បទចោទទាំងនេះ ទាក់ទងទៅនឹងការសម្លាប់និងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧ លាននាក់ចន្លោះពីថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ដល់ថ្ងៃទី៦ខែមករាឆ្នាំ១៩៧៩។
«លោកអៀង សារីបានទទួលមរណភាពនៅវេលាម៉ោង៨និង៤៥នាទីព្រឹកម៉ិញនេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»។
លោកស្រីជា លាង សហព្រះរាជអាជ្ញាកម្ពុជាបានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកអៀង សារីបានស្លាប់ហើយ។ លោកស្រីប្រកាសដូច្នេះមិនដល់ដប់នាទីផងក្រោយពីសាកសពរបស់អៀង សារីត្រូវបានដឹកតាមរថយន្តមន្ទីរពេទ្យឆ្ពោះទៅកាន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅទីនោះកូនៗនិងសាច់ញាត្តិរបស់ជនជាប់ចោទរូបនេះនឹងធ្វើពិធីបុណ្យតាមប្រពៃណីរបស់ខ្មែរ។ ដោយមិនបាច់រង់ចាំការចោទសួរ លោកស្រីជា លាងបានបង្ហាញពីមូលហេតុនៃការស្លាប់របស់អៀង សារី ដែលគេមិនបានដឹងចាប់តាំងពីគាត់ត្រូវដឹកចូលមន្ទីរពេទ្យយ៉ាងប្រញ៉ាប់ប្រញ៉ាល់កាលពីថ្ងៃទី៤ខែមិនា។ លោកស្រីនិយាយថា៖ «គ្រូពេទ្យព្យាបាលលោកអៀង សារី បានបញ្ជាក់ថា មូលហេតុនៃមរណភាពរបស់លោកគឺបណ្តាលមកពីអសមត្ថភាពនៃបេះដូង»។ លោកស្រីព្រះរាជអាជ្ញាជាតិបញ្ជាក់ថា ការចោទប្រកាន់លើអៀង សារី «ត្រូវរំលត់» ដោយយោងតាមក្រមព្រហ្មទណ្ឌកម្ពុជា។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីរាជធានីភ្នំពេញ៕
លោកស សូវាន បញ្ជាក់ថា លោកម៉ម សូណង់ដូអាចជាប់ទោស៥ឆ្នាំជាថ្មី ប្រសិនបើគេថា លោកមានកំហុស។
សេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីជនជាប់ចោទទាំងបួនក្រុម បានជួយលើកទឹកចិត្តដល់ក្រុមបុគ្គលិកជាតិទាំងមូលក្នុងសាលាក្តី ដែលកំពុងជួបវិបត្តិអត់ប្រាក់ខែ។
កាលពីថ្ងៃទី៤ខែមិនាក្រុមអ្នកបកប្រែភាសាបរទេសចំនួន២៨នាក់បានធ្វើពហិការភា្លមៗនៅពេលដែលចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងរៀបចំបើកសវនាការ។
តុលាការខ្មែរក្រហម ប្រតិបត្តិការជា៣ភាសា គឺ ភាសាខ្មែរ បារាំងនិងអង់គ្លេស។ បើគ្មានពួកអ្នកបកប្រែកម្ពុជា តុលាការនោះ មិនអាចនឹងដំណើការបានទេ។ សវនាការ នៅតែផ្អាក។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីពិសេសនេះនិយាយថាអៀង សារី មានស្ថានភាពនឹងនបន្តិច។
អៀង សារី អាយុ៨៧ឆ្នាំកំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿង០០២ជាមួយនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ទៀតគឺនួន ជា អតីតប្រធានសភាខ្មែរក្រហម និងខៀវ សំផន អតីតប្រមុខរដ្ឋ។
ព័ត៌មានផ្សេងទៀត