ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​⁣មរណភាព​⁣របស់​អៀង សារី⁣ មាន​ការ​ជំរុញ​ឲ្យ​ពន្លឿន​ការ​កាត់​ទោស​ជនជាប់​ចោទ​សេសសល់


​អៀង​ សារី​ បាន​ស្លាប់​នៅ​អាយុ​៨៧​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១៤​ខែ​មីនា​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។
​អៀង​ សារី​ បាន​ស្លាប់​នៅ​អាយុ​៨៧​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១៤​ខែ​មីនា​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ ក្រោយ​ពី​មរណភាព​របស់​អៀង សារី​ ដែល​ជា​ជន​ជាប់​ចោទ​ដ៏​សំខាន់​ម្នាក់​ក្នុង​សំណុំ​រឿង​០០២​នៅ​សាលាក្តី​ខ្មែរ​ក្រហម ​មាន​ការ​លើក​ឡើង​ពី​ការ​ជំរុញ​ឱ្យ​សាលាក្តី​នេះ​កាត់​ទោស​ជន​សង្ស័យ​ដែល​នៅ​រស់​ទាំង​ប៉ុន្មាន​ឱ្យ​បាន​ឆាប់​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ​មុន​ពេល​ដែល​ពួក​គេ​ស្លាប់​ មុន​នឹង​បញ្ចប់​ដំណើរការ​កាត់​ទោស។​

នៅ​ថ្ងៃ​នេះ​លោក​នេត្រ​ ភត្រ្តា ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហមចូល​មក​បញ្ជាក់​បន្ថែម​ពី​ភាពចាំ​បាច់​ក្នុង​ការ​ជំរុញ​សាលាក្តី​នេះ​ទៅមុខ​ព្រម​ទាំង​ធានា​បាន​នូវយុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​និង​ជន​ជាប់​ចោទ។

លោក​នេត្រ​ ភត្រ្តា ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម
លោក​នេត្រ​ ភត្រ្តា ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម
នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​លោក​នេត្រ​ ភ័ត្រ្តា​បាន​បញ្ជាក់​ថា សាលាក្តី​កំពុង​តែ​ពិនិត្យ​ពិចារណា​លើ​គ្រប់​លទ្ធភាព​ដែល​នឹង​ជំរុញ​តុលាការ​នេះ​ឱ្យ​ទៅ​មុខ​បាន។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​តំណាង​ជន​រងគ្រោះ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​បាន​ស្នើ​ឱ្យ​តុលាការ​កំណត់​អាទិភាព​ក្នុង​ការ​កាត់​ក្តី​ដោយ​ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ឱ្យ​បាន​មុន​គេ​សម្រាប់​ជន​ជាប់​ចោទ​ដែល​នៅ​សេសសល់។ ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ទាំង​នោះ​ ជន​រងគ្រោះ​បាន​លើក​ឡើង​ថា​ មាន​ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​និង​ការបង្ខំ​ឱ្យ​រៀបការ​ជាដើម។​

តើ​អ្នក​គិត​ថា សាលាក្តី​ខ្មែរ​ក្រហម​នឹង​អាច​ធ្វើ​ការ​ជំនុំ​ជម្រះ​ឲ្យ​ទាន់​ពេល​វេលា​ទេ?
XS
SM
MD
LG