ក្រុមមេធាវីការពារក្តីឲ្យលោកខៀវ សំផន និងលោកនួន ជាបានអះអាងថា ការធ្វើពហិការមិនចូលរួមក្នុងសវនាការគឺដោយសារពួកខ្លួនត្រូវការពេលវេលាដើម្បីត្រៀមខ្លួន។
អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានចាប់ផ្តើមបើកសវនាការសំណុំរឿង០០២វគ្គទី២នៅថ្ងៃនេះដោយមានការប្តឹងតវ៉ាពីជនរងគ្រោះដោយទាមទារសំណងផ្ទាល់ខ្លួន។
មានដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣.៨៦៩នាក់បានដាក់ពាក្យបណ្តឹងក្នុងសំណុំរឿង០០២នេះ។
នួន ជាអាយុ៨៨ឆ្នាំ អតីតប្រធានសភាខ្មែរក្រហមនិងខៀវ សំផនអាយុ៨៣ឆ្នាំប្រមុខរដ្ឋខ្មែរក្រហមត្រូវការកាត់ទោស ជាបន្តទៀត។
សាលាក្តីខ្មែរក្រហមបានចាប់ផ្តើមបើកសវនាការសំណុំរឿង០០២វគ្គទី២នៅថ្ងៃនេះ ដោយមានការប្តឹងតវ៉ាពីជនរងគ្រោះដែលទាមទារសំណងផ្ទាល់ខ្លួន។
ប្រធានសាលាក្តីខ្មែរក្រហមលើកពីផលសម្រេចនានានៅក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី១១នៅសាលាក្តីខ្មែរក្រហមកាលពីថ្ងៃព្រហស្បតិ័។
សំណុំរឿង០០២ វគ្គទី២ គឺមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាម មានឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
ភាគីពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហមសឹងតែទាំងអស់ចង់ឃើញប្រទេសផ្តល់ជំនួយផ្តល់ការឧបត្ថម្ភគាំទ្រថវិកាដល់ដំណើរការសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
ក្រុមមេធាវីរបស់ជនជាប់ចោទ នួន ជា បានប្តឹងឲ្យដកចៅក្រមជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមចំនួនបួនរូបចេញពីការកាត់ក្តីសំណុំរឿង០០២វគ្គទី២ ដោយចោទប្រកាន់ថា ចៅក្រមទាំងនោះលំអៀងនិងទទួលរងការជ្រៀតជ្រែកផ្នែកនយោបាយ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានអះអាងថា រដ្ឋាភិបាលកម្ពុជាបាន ជាអ្នកផ្តល់ជំនួយធំទី២សម្រាប់សាលាក្តីខ្មែរក្រហមនេះ។
ការកាត់ទោសសំណុំរឿង០០២វគ្គទី២ដែលមានជនជាប់ចោទ នួន ជា និងខៀវ សំផន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧ខែតុលានេះ។
ជនជាប់ចោទ នួន ជា និងខៀវ សំផន បានប្រកាសប្តឹងសារទុក្ខប្រឆាំងទៅនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដោយសំអាងថា សាលក្រមនោះមានកំហុសអង្គច្បាប់«ជាច្រើន»។
ព័ត៌មានផ្សេងទៀត