លោកហោ ណាំហុងសង្ខេបអំពីគម្រោងសុន្ទរកថានៅអ.ស.ប. ដោយលើកច្រើនអំពីបញ្ហាអន្តរជាតិជាងបញ្ហាកម្ពុជា។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមនឹងបើកសវនាការកាត់ទោសនួន ជា និងខៀវ សំផនក្នុងសំណុំរឿង០០២ វគ្គទី២នៅថ្ងៃទី១៧ខែតុលាខាងមុខនេះ។
សាលាក្តីខ្មែរក្រហមបានរៀបចំឲ្យជនជាប់ចោទ នួន ជា ធ្វើពិធីសង្ឃទាននៅក្នុងមន្ទីរឃុំឃាំងសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ ស្របពេលដែលខៀវ សំផន ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដោយសារជំងឺផ្តាសាយធំ។
បទចោទជាច្រើនក្នុងសហករណ៍ត្រាំកក់ហើយ និងមន្ទីរសន្តិសុខក្រាំងតាចាន់ ដែលមានពលរដ្ឋ១៥000នាក់ត្រូវសម្លាប់នោះ ត្រូវតុលាការចាត់បញ្ចូលក្នុងឧក្រិដ្ឋកម្មអន្តរជាតិគឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
គ្រូបង្រៀនមកពីអនុវិទ្យាល័យ និងវិទ្យាល័យនានាសរុបចំនួន៥០នាក់បានចូលរួមវគ្គសិក្សារយៈពេល៦ថ្ងៃនេះ។
កញ្ញា សូ ហ្វារីណា ជាអ្នកដឹកនាំការស្រាវជ្រាវរឿងនេះ ចាប់តាំងពីឆ្នាំ២០០៤ ដោយការសម្ភាសសហគមន៍ចាមជាច្រើនដែលនៅរស់រានមានជីវិត។
ក្រុមមេធាវីការពារក្តីអតីតមេដឹកនាំខ្មែរក្រហមស្នើឲ្យតុលាការកំពូលសើរើការដាក់ទោសលើកូនក្តីរបស់ខ្លួនដោយផ្អែកទៅលើភស្តុតាងថ្មីដែលថា នួន ជាមិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់នៅទួលពោធិជ្រៃ។
សព្វថ្ងៃលោកហង្សរី ខាត់ឆុន ដែលកំពុងរស់នៅសហរដ្ឋអាមេរិកគឺជាដើមបណ្តឹងរដ្ឋប្បវេណីមួយរូបក្នុងសំណុំរឿង០០២ ដែលកាត់ទោសនួន ជា និងខៀវ សំផន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចុះហត្ថលេខាលើអនុក្រិត្យកាលពីថ្ងៃទី១៥ខែកក្កដា ដោយសម្រេចអនុញ្ញាតឲ្យបង្កើតវិទ្យាស្ថាននេះ។
ពលរដ្ឋខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាជាច្រើននាក់ក្នុងរដ្ឋកាលីហ្វ័រញ៉ាគ្រោងនឹងជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងសហព្រះរាជអាជ្ញាបរទេសនៃសាលាក្តីកាត់ទោសខ្មែរក្រហម។
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប. បានតែងតាំងចៅក្រមអន្តរជាតិម្នាក់នៅសាលាដំបូង ជំនួសចៅក្រមដែលបានលាឈប់ពីមុខតំណែង។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានចាត់ទុកថា ការកាត់ទោសបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលគេទន្ទឹងរង់ចាំជាយូរមកនេះ គឺជាគំរូសម្រាប់ពិភពលោក។
ព័ត៌មានផ្សេងទៀត