សេចក្តីសម្រេចរបស់តុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ជាការសម្រេចចុងក្រោយទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែសីហា ឆ្នាំ ២០២១ ក្នុងសំណុំរឿង ០០២ វគ្គ ២។
រដ្ឋាភិបាលកម្ពុជា និងមន្ត្រីទទួលបន្ទុកផ្នែកច្បាប់របស់អង្គការសហប្រជាជាតិ(អ.ស.ប.)បានឯកភាពគ្នាក្នុងការបន្តបំពេញមុខងារសេសសល់បន្ថែមទៀតរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមនៅឆ្នាំ២០២៣ខាងមុខនេះ។
លទ្ធផលនៃការប្រកាសសាលដីកាលើបណ្តឹងសាទុក្ខនេះ នឹងជាការបិទផ្លូវតវ៉ារបស់មេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដ៏ជរារូបនេះ។ ហើយសាលដីកានេះ ក៏នឹងក្លាយជាទីបញ្ចប់នៃដំណើរការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម ដែលបានដំណើរការជាង១៦ឆ្នាំ ហើយបានចំណាយប្រាក់អស់ជាង៣៣០លានដុល្លារដើម្បីផ្តល់នូវគំរូយុត្តិធម៌ដល់ជនរងគ្រោះ។
កម្ពុជាបានជួបការលំបាកជាយូរមកហើយដើម្បីបំពេញតម្រូវការផ្នែកសេវាថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្តក្នុងសង្គម ដែលបានប្រឈមនឹងការបាក់ស្បាត។ តុលាការខ្មែរក្រហមដែលបង្កើតឡើងក្រោមការគាំទ្រដោយអង្គការសហប្រជាជាតិចំណាយទឹកប្រាក់ប្រមាណ៣០០លានដុល្លារ ហើយមិនបានធ្វើអ្វីច្រើននោះទេក្នុងការជ្រោមជ្រែងតម្រូវការសុខភាពនេះ។
បើតាមអ្នកស្រី Hirst កង្វះទំនាក់ទំនងនាំឲ្យមេធាវីមិនអាចពិភាក្សាជាមួយជនរងគ្រោះទៅលើបញ្ហាសំខាន់ៗ និងការអាចចូលទៅមើលឯកសាររបស់តុលាការជាសាធារណៈ ដែលរួមទាំងព័ត៌មានលម្អិតរបស់ឯកជនអំពីឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។
សារមន្ទីរទួលស្លែង បានដាក់ឱ្យមានពិព័រណ៍«ការចងចាំជនរងគ្រោះតាមរយៈសម្លៀកបំពាក់៖ ការអភិរក្សវាយនភណ្ឌនៅសារមន្ទីរទួលស្លែង» ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងក្នុងការអភិរក្សសម្លៀកបំពាក់និងគ្រឿងវាយនភណ្ឌ និងបង្ហាញពីតឹកតាងរៀបរាប់ពីរឿងរ៉ាវផ្សេងៗរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានសម្រេចនៅថ្ងៃពុធនេះថា សំណុំរឿង០០៤ ពាក់ព័ន្ធនឹងជនជាប់ចោទ យឹម ទិត្យ ត្រូវដាក់បញ្ចូលនៅក្នុងបណ្ណសារ ដោយឥតចាត់ការបន្តទៀតឡើយ។
តុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅថ្ងៃអង្គារនេះ បានសម្រេចបញ្ចប់សំណុំរឿង០០៤ ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហម លោក យឹម ទិត្យ ដោយលើកហេតុផលថាគ្មានដីការបញ្ចូនរឿងនេះទៅជំនុំជម្រះស្ថាពរដែលអាចអនុវត្តបាន។
សហព្រះរាជអាជ្ញាជាតិនៃសាលាក្តីខ្មែរក្រហម បានសង្កត់ធ្ងន់នៅថ្ងៃអង្គារនេះថាស្ថាប័នតុលាការដែលអាចនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតមកជំនុំជម្រះទោសបាន គឺមានតែសាលាក្តីខ្មែរក្រហមតែមួយប៉ុណ្ណោះ។
ការសម្រេចឥតចាត់ការបន្តទៀតលើសំណុំរឿងក្តី ០០៣ ដ៏ចម្រូងចម្រាសដែលនៅសេសសល់ចុងក្រោយគេមួយនេះ ធ្វើឡើង ក្រោយពីអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីនេះ កាលពីថ្ងៃទី១៧ ខែធ្នូ បានច្រានចោលបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិដែលស្នើឲ្យតុលាការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។
លោក Bryant S. Ben ជនរងគ្រោះម្នាក់ពីទីក្រុង Long Beach ក្នុងរដ្ឋ California នៃសហរដ្ឋអាមេរិកដែលលោកមកពីខេត្តកំពង់ចាមដែលបានបាត់បង់គ្រួសារនិងសាច់ញាតិជាច្រើនក្នុងរបបខ្មែរក្រហមបានថ្លែងថា អ្វីដែលលោកចង់បានគឺយុត្តិធម៌និងសំណងសម្រាប់ជនរងគ្រោះនៅមុនពេលតុលាការបញ្ចប់ដំណើរការរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available