សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានសម្រេចនៅថ្ងៃពុធនេះថា សំណុំរឿង០០៤ ពាក់ព័ន្ធនឹងជនជាប់ចោទ យឹម ទិត្យ ត្រូវដាក់បញ្ចូលនៅក្នុងបណ្ណសារ ដោយឥតចាត់ការបន្តទៀតឡើយ។
តុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅថ្ងៃអង្គារនេះ បានសម្រេចបញ្ចប់សំណុំរឿង០០៤ ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហម លោក យឹម ទិត្យ ដោយលើកហេតុផលថាគ្មានដីការបញ្ចូនរឿងនេះទៅជំនុំជម្រះស្ថាពរដែលអាចអនុវត្តបាន។
សហព្រះរាជអាជ្ញាជាតិនៃសាលាក្តីខ្មែរក្រហម បានសង្កត់ធ្ងន់នៅថ្ងៃអង្គារនេះថាស្ថាប័នតុលាការដែលអាចនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតមកជំនុំជម្រះទោសបាន គឺមានតែសាលាក្តីខ្មែរក្រហមតែមួយប៉ុណ្ណោះ។
ការសម្រេចឥតចាត់ការបន្តទៀតលើសំណុំរឿងក្តី ០០៣ ដ៏ចម្រូងចម្រាសដែលនៅសេសសល់ចុងក្រោយគេមួយនេះ ធ្វើឡើង ក្រោយពីអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីនេះ កាលពីថ្ងៃទី១៧ ខែធ្នូ បានច្រានចោលបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិដែលស្នើឲ្យតុលាការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។
លោក Bryant S. Ben ជនរងគ្រោះម្នាក់ពីទីក្រុង Long Beach ក្នុងរដ្ឋ California នៃសហរដ្ឋអាមេរិកដែលលោកមកពីខេត្តកំពង់ចាមដែលបានបាត់បង់គ្រួសារនិងសាច់ញាតិជាច្រើនក្នុងរបបខ្មែរក្រហមបានថ្លែងថា អ្វីដែលលោកចង់បានគឺយុត្តិធម៌និងសំណងសម្រាប់ជនរងគ្រោះនៅមុនពេលតុលាការបញ្ចប់ដំណើរការរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរ លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថា នេះជាលើកទីមួយហើយ ដែលអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍បានទទួលជំនួយដោយផ្ទាល់ ដើម្បីអាចថែទាំសុខភាពខ្លួនឯង។
សាលាបុណ្យទួលពោធិ៍ជ្រៃក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់កាលពី២ឆ្នាំមុន ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធអ្នកដែលត្រូវបានសម្លាប់នៅទីនោះក្នុងរបបខ្មែរក្រហម។
លោក ខៀវ សំផន ចាត់ទុកសវនាការជាច្រើនឆ្នាំមកនេះ មាន«សារៈសំខាន់»សម្រាប់រូបលោក ហើយលោកដឹងថាលោកនឹងត្រូវស្លាប់ក្នុងពន្ធនាគារ។
សហព្រះរាជអាជ្ញាអន្តរជាតិ បានថ្លែងច្រានចោលការលើកឡើងរបស់មេធាវីលោក ខៀវ សំផន ដោយលើកឡើងថាខ្មែរក្រហមមានគោលនយោបាយសម្លាប់ជនជាតិវៀតណាម មិនមែនត្រឹមតែទាហាននោះទេ គឺជនជាតិវៀតណាមទូទៅ។
សវនាការបណ្ដឹងសាទុក្ខនេះគ្រោងចាយពេលទៅពី ៤ទៅ៥ថ្ងៃ ហើយសាលដីកាស្ថាពរនឹងសម្រេច នៅចុងឆ្នាំ ២០២២។
ព័ត៌មានផ្សេងទៀត
No media source currently available