កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំមុន អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចទម្លាក់ការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម។
ក្រោយពីទិវានៃការចងចាំរបបប្រល័យពូជសាស៍ខ្មែរក្រហមបានប្រារព្ធច្រើនទសវត្សរ៍មកនោះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយបង្កើតទិវានេះជាបុណ្យជាតិផ្លូវការ ដែលជាសំណងមួយនៃសំណងរដ្ឋប្បវេណីសមូហភាពដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
វេជ្ជបណ្ឌិតឈឹម សុធារ៉ា៖ «កុំមាក់ងាយ កុំសើចឲ្យអ្នកមានជំងឺផ្លូវចិត្ត! អ្នកណាក៏អាចមានជំងឺផ្លូវចិត្តដែរ។ បើយើងសើច ចំអកធ្វើឲ្យអ្នកជំងឺមានការខ្មាសអៀន មិនហ៊ានទៅរកការព្យាបាល»។
លោក តាយ លីណា ថា លោកចង់ប្រាថ្នានាំវិធីសាស្ត្រការបង្រៀនបែប«សិស្សមជ្ឈមណ្ឌល»និងបច្ចេកវិទ្យាទំនើបដែលលោកបានឃើញគេប្រើនៅសាលាច្បាប់នៅសហរដ្ឋអាមេរិក ទៅអនុវត្តនៅប្រទេសកម្ពុជា។
នៅក្នុងពិធីប្រារព្ធខួបថ្ងៃ៧មករា ស្ត្រីម្នាក់ មាឌតូចស្តើងមកពីសហគមន៍បុរីកីឡារត់ចូលទៅជិតវេទិកាដើម្បីប្រគល់ឯកសារពាក់ព័ន្ធរឿងទំនាស់ដីធ្លីឲ្យលោកហ៊ុន សែន តែត្រូវគេអូសចេញស្ងាត់ៗពីមីទ្ទីញថ្ងៃ៧មករា។
សាច់រឿងនៃភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ឆ្លុះបញ្ចាំងពីសារពីប្រវត្តិដ៏ជូរចត់របស់ជនរងគ្រោះនៃរបបមួយ ដែលបាត់បង់ភាពជាមនុស្សជាតិ។
អ្នកស្រី អ៊ឹម ចែម គឺជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ដែលរងការចោទប្រកាន់ពីសហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហម ថាស្ថិតក្នុងចំណោមបុគ្គល «ដែលទទួលខុសត្រូវខ្ពស់បំផុត» ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហម។
សហព្រះរាជអាជ្ញាជាតិបានបញ្ជាក់ថា ការនាំខ្លួនលោកមាស មុត មកជំនុំជម្រះ «នឹងមិនបម្រើជាប្រយោជន៍ដល់អំពើយុត្តិធម៌នោះទេ។ ប្រសិនបើលោកត្រូវបានចោទប្រកាន់ នឹងមានការបែកបាក់ផ្នែកនយោបាយនៅក្នុងប្រទេស និងអាចកើតមានចលាចលសង្គមធ្ងន់ធ្ងរ»។
នេះជាផ្នែកមួយនៃគម្រោងមូលនិធិរបស់អង្គការសហប្រជាជាតិដើម្បីលុបបំបាត់អំពើហិង្សាលើស្រី្ត (UNTF) ដែលមានរយៈពេល៣ឆ្នាំ គឺចាប់ពីដើមឆ្នាំ២០១៦។
កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ មានការបញ្ចាំងភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដល់ទស្សនិកជនខ្មែរអាមេរិកាំងប្រមាណជាង២០០នាក់នៅតំបន់ជាយរដ្ឋធានីវ៉ាស៊ីនតោន។ ភាពយន្តជាភាសាខ្មែរដំបូង ដែលដឹកនាំដោយតារាហូលីវូដលោកស្រី Angelina Jolie នេះ បានទាក់ទាញចំណាប់អារម្មណ៍មិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់ផ្ទាល់នូវរឿងរ៉ាវដ៏រន្ធត់ក្នុងសម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលចេះភាសាខ្មែរក្នុងកម្រិតផ្សេងគ្នាទៀតផង។
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» បានទាក់ទាញមិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់សម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលមិនសូវចេះភាសាខ្មែរទៀត។
ប្រធានគណៈប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ ថា ខេត្តដែលជាគោលដៅដែលថ្នាក់ដឹកនាំនឹងត្រូវកាត់សិទ្ធិនយោបាយនោះ ជាខេត្តដែលទទួលបានសំឡេងគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available