ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាពគាំពារជនរងគ្រោះនឹងបង្ហាញ «អាពាហ៍ពិពាហ៍ដោយបង្ខំក្នុងរបបខ្មែរក្រហម‍» នៅសៀមរាប


រូបឯកសារ៖ សិស្ស​និស្សិត​ អ្នក​រស់រាន​មានជិវិត​ពី​របប​ខ្មែរ​របប ព្រះសង្ឃ​​និង​សមាជិក​គណបក្ស​កាន់​អំណាច​ប្រជាជន​កម្ពុជា​ ជាង​១០០០​នាក់​ទស្សនា​ការ​សម្ដែង​ការ​ធ្វើ​ទារុណកម្ម​នៃ​របប​ប្រល័យ​ពូជសាសន៏​ប៉ុល ពត​នៅ​វាលពិឃាឌ​ជើង​ឯកនៃ​រាជធានី​ភ្នំពេញ​​នៅ​ថ្ងៃ​ទី​២០​ឧសភា ២០១៦​នេះ ដើម្បី​រំលឹក​ដល់​​វិញ្ញានក្ខ័ណ្ឌ​អ្នក​ដែល​ស្លាប់​នៅ​របប​ប្រល័យ​ពូជសាសន៏​ចាប់​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​។ (ឡេង ឡែន/ VOA)
រូបឯកសារ៖ សិស្ស​និស្សិត​ អ្នក​រស់រាន​មានជិវិត​ពី​របប​ខ្មែរ​របប ព្រះសង្ឃ​​និង​សមាជិក​គណបក្ស​កាន់​អំណាច​ប្រជាជន​កម្ពុជា​ ជាង​១០០០​នាក់​ទស្សនា​ការ​សម្ដែង​ការ​ធ្វើ​ទារុណកម្ម​នៃ​របប​ប្រល័យ​ពូជសាសន៏​ប៉ុល ពត​នៅ​វាលពិឃាឌ​ជើង​ឯកនៃ​រាជធានី​ភ្នំពេញ​​នៅ​ថ្ងៃ​ទី​២០​ឧសភា ២០១៦​នេះ ដើម្បី​រំលឹក​ដល់​​វិញ្ញានក្ខ័ណ្ឌ​អ្នក​ដែល​ស្លាប់​នៅ​របប​ប្រល័យ​ពូជសាសន៏​ចាប់​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​។ (ឡេង ឡែន/ VOA)

នេះជា​ផ្នែកមួយ​នៃគម្រោង​មូលនិធិ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​លុបបំបាត់​អំពើហិង្សា​លើស្រី្ត​ (UNTF)​ ដែលមាន​រយៈពេល៣ឆ្នាំ ​គឺចាប់ពី​ដើមឆ្នាំ​២០១៦។

ការរៀបចំ​ការតាំង​ពិព័រណ៍​ចល័ត​លើកទី២​ ស្តីអំពី​«អាពាហ៍ពិពាហ៍​ ដោយបង្ខំ​ក្នុង​របប​ខ្មែរក្រហមនិង​កិច្ចសន្ទនា​អន្តរជំនាន់‍»​ ត្រូវគេ​គ្រោងនឹង​បង្ហាញ​ដល់​អ្នកស្រុក​សៀមរាប​បាន ​ទស្សនា​ចាប់ពី​ថ្ងៃទី​៣០ ​ខែវិច្ឆិកា​ ដល់ថ្ងៃទី១ខែធ្នូ​ឆ្នាំ២០១៧។​ នេះជា​ផ្នែកមួយ​នៃគម្រោង​មូលនិធិ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​លុបបំបាត់​អំពើហិង្សា​លើស្រី្ត​ (UNTF)​ ដែលមាន​រយៈពេល៣ឆ្នាំ ​គឺចាប់ពី​ដើមឆ្នាំ​២០១៦។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​កាលពី​ថ្ងៃអង្គារ​បានឲ្យ​ដឹងថា​ អង្គភាព​គាំពារ​ជនរងគ្រោះ​នៃសាលាក្តី​កាត់ទោស​ខ្មែរក្រហម​គឺជាអ្នក​រៀបចំ​គម្រោងការនេះ​ក្នុងគោល​បំណង៣​យ៉ាង។​ ទី១គឺ​ ដើម្បីផ្តល់​ឱកាស​ដល់អ្នក​ចូលរួម​បានយល់​ដឹងអំពី​រឿងរ៉ាវ​ឈឺចាប់​របស់​ជនរងគ្រោះ​ក្នុងរបប​ខ្មែរក្រហម​និងផល​ប៉ះពាល់​នៃអាពាហ៍ពិពាហ៍​ដោយបង្ខំ ។​ ទី២ គឺលើក​កម្ពស់​ការចូលរួម​របស់ជនរងគ្រោះតាមរយៈ​ការ​សន្ទនាអន្តរ​ជំនាន់​ ​ដោយផ្តល់ឱកាសឲ្យពួកគេបានជួបនិងចែក​រំលែកបទពិសោធន៍ស្តីពីការបង្ខំឲ្យ​រៀបការក្នុងរបបខ្មែរក្រហមដល់យុវជន។ ហើយនឹង​ទី៣​ គឺដើម្បី​បង្កើនការ​យល់ដឹង​ដល់យុវជន​និងសាធារៈជន​នៅតាម​សហគមន៍ ​ ឲ្យស្វែង​យល់ពី​អំពើហិង្សា​យែនឌ័រ​ក្នុងរបប​ខ្មែរក្រហម​ និង​ លើកទឹក​ចិត្តឲ្យ​ពួកគេ​ចូលរួមប្រឆាំងនឹង​អំពើហិង្សា​យេនឌ័រ ​នៅសង្គម​កម្ពុជា​បច្ចុប្បន្ន​និងជម្រុញ​ឲ្យមាន​សមានចិត្ត​ដល់ជនរង​គ្រោះ។

គេរំពឹងថា​នឹងមានមនុស្ស​៦០០នាក់​ ជាមន្ត្រីរាជការ ​សិស្ស ​និស្សិ​ត គ្រូបង្រៀន ជនរងគ្រោះហិង្សា​យែនឌ័រ​ និងមន្ត្រី​អង្គការ​សង្គមស៊ីវិល ​ដែលនឹង​ត្រូវចូលរួម​ក្នុងថ្ងៃទី១​ នៅសាល​ប្រជុំមន្ទីរពេទ្យ​ជ័យវរ្ម័នទី៧ ​ចាប់ពីម៉ោង៣​ ដល់ម៉ោង៥​រសៀល ​ដើម្បីទស្សនា​ការតាំង​ពិព័រណ៍​និងការបញ្ចាំង​ខ្សែភាព​យន្តពាក់ព័ន្ធ​នឹងរបប​ខ្មែរក្រហមនោះ។​ ហើយនៅថ្ងៃ​បន្ទាប់នឹង​មានការ​ធ្វើដូចគ្នានេះ​ទៀត​នៅក្នុង​សាកលវិទ្យាល័យ​ អាស៊ីអាគ្នេយ៍​ ចាប់ពីម៉ោង​៩ព្រឹក​ដល់ម៉ោង​៥ល្ងាច។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG