សិល្បករជើងចាស់ខ្មែរ៥រូបទើបបានបញ្ចប់ដំណើរទេសចរណ៍សិល្បៈ«សិល្បៈដើម្បីសន្តិភាព» រៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) ពីថ្ងៃទី២៥ ខែតុលា ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។
គុកទួលស្លែង ឬមន្ទីរស-២១ត្រូវបានគេស្គាល់ថា ជាកន្លែងដាក់អ្នកទោសនិងធ្វើទារុណកម្មដ៏សាហាវមួយក្នុងរបបដ៏ខ្មៅងងឹតនោះ។ យ៉ាងហោចណាស់មានអ្នកទោសជាង១២ពាន់នាក់ត្រូវបានគេនាំមកធ្វើទារុណកម្មនៅ ស-២១ និងក្រោយមកយកទៅសម្លាប់។
សវនាការសំណុំរឿង ០០២ វគ្គ២ លើសំណុំរឿង បន្ថែម ០០២ វគ្គ១ ដែលអតីតមេដឹកនាំខ្មែរក្រហមទាំងពីរបានជាប់ទោសមួយជីវិត រួចជាស្រេចហើយនោះ បានបញ្ចប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
ពានរង្វាន់ Magsasay នេះទទួលស្គាល់ការងាររបស់លោក ឆាង យុ ក្នុងការថែរក្សាការចងចាំនៃការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម និងបេសកកម្មស្ទើរពេញមួយជីវិតរបស់លោកក្នុងការស្តារឡើងវិញនូវយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។
លោក ចាប ចិត្រា នៃ VOA បានសម្ភាសន៍លោកសាស្ត្រាចារ្យ Alex Hinton កាលពីពេលថ្មីៗនេះ អំពីសៀវភៅថ្មីរបស់លោក ដែលមានចំណងជើងថា៖ «របាំងយុត្តិធម៌៖ សវនាការនៃការផ្លាស់ប្ដូរនៅកម្ពុជា» ឬជាភាសាអង់គ្លេសថា៖ «Justice Facade: Trials of Transition in Cambodia»។
សៀវភៅនេះលើកឡើងថា ការយល់ថាសហគមន៍អន្តរជាតិអាចផ្តល់យុត្តិធម៌ឲ្យប្រជាជនខ្មែរបាននោះ វាដូចជារបាំងខាងក្រៅមួយ ដែលបិទបាំងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏ស្មុគស្មាញមួយ ដែលកប់នៅពីក្រោយតុលាការនេះ ហើយនិងផ្នត់គំនិតដែលប្រជាជនកម្ពុជាមានក្នុងការបកស្រាយអត្ថន័យនៃពាក្យ «យុត្តិធម៌» និងរឿងរ៉ាវទាក់ទងនឹងខ្មែរក្រហមនិងសាលាក្ដីខ្មែរក្រហម។
សាលាក្តីនេះមិនត្រឹមតែបានបរាជ័យក្នុងការផ្តល់រឿងទាំងនេះទេ តែ ដំណើរការសាលាក្តីនេះ បានបើករបាំងមុខល្ខោនប្រជាធិតេយ្យកម្ពុជាផងដែរ នេះបើតាមសម្តីសាស្ត្រាចារ្យច្បាប់អាមេរិកាំងម្នាក់។
សហភាពអឺរ៉ុបបានប្រកាសផ្តល់ជំនួយចំនួន៣លាន៥សែនអឺរ៉ូគឺជាង៤លានដុល្លារដល់សាលាក្តីខ្មែរក្រហមក្នុងនោះទឹកប្រាក់ចំនួន២លាន២សែន៥ម៉ឺនអឺរ៉ូនឹងផ្តល់ជូនភាគីអន្តរជាតិនិង១លាន២សែន៥ម៉ឺនអឺរ៉ូនឹងផ្តល់ជូនភាគីជាតិដើម្បីគាំទ្រដល់ដំណើរការរបស់តុលាការនេះសម្រាប់ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសរួមរបស់សាលាក្តីខ្មែរក្រហមនិងសហភាពអឺរ៉ុបចុះថ្ងៃទី២៥ខែមិថុនា។
ស្តូបរំលឹកដល់ជនរងគ្រោះនៃរបបខ្មែរក្រហមត្រូវបានសម្ពោធនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨នៅសង្កាត់លេខ១៣ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើន។
ប្រតិបត្តិការរំដោះនោះបានបណ្តាលឱ្យទាហានអាមេរិកាំងរងរបួស៥០នាក់និងពលីជីវិតចំនួន៤១នាក់ក្នុងនោះបីនាក់បានជាប់នៅលើកោះហើយត្រូវទាហានខ្មែរក្រហមចាប់បាននិងសម្លាប់ចោលនាពេលក្រោយមក។
ខុសពីបណ្តាឆ្នាំមុនៗ ទិវា២០ឧសភាប្រារព្ធទិវាការស្លាប់របស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហមត្រូវបានរដ្ឋាភិបាលកំណត់ថា ជាថ្ងៃឈប់សម្រាកពីការងារសម្រាប់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
ព័ត៌មានផ្សេងទៀត
No media source currently available