នាពេលថ្មីៗនេះ នាង Ana Salvá អ្នករាយការណ៍ក្រៅក្របខ័ណ្ឌជនជាតិអេស្ប៉ាញម្នាក់ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានរាយការណ៍ថា សិទ្ធិបន្តពូជរបស់ស្រ្តីកម្ពុជានៅក្រោមរបបខ្មែរក្រហមមិនត្រូវបានយកចិត្តទុកដាក់ នៅក្នុងអត្ថបទរបាយការណ៍របស់នាង ដែលចេញផ្សាយដោយ Diplomat។
ឧក្រិដ្ឋកម្មនៃអំពីការបង្ខំឲ្យមានផ្ទៃពោះ មិនសូវបានលើកឡើងនៅក្នុងដំណើរការកាត់ទោសរបស់តុលាការណាមួយនៅក្នុងពិភពលោកឡើយ ទោះបីជាឧក្រិដ្ឋកម្មនេះមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងរាងកាយរបស់ស្រ្តីយ៉ាងធ្ងន់ធ្ងរក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ក៏បានចេញសេចក្ដីសម្រេចមួយផ្សេងទៀត ដែលកាត់បន្ថយវិសាលភាពនៃការស៊ើបសួររបស់តុលាការពាក់ព័ន្ធនឹងឈ្មោះ មាស មុត ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកនៃរបបខ្មែរក្រហមរូបនេះដែរ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា ខ្លួននឹងបើកដំណើរការគេហទំព័រថ្មីមួយនៅដើមឆ្នាំ២០១៧នេះ ដោយដាក់បញ្ចូលឯកសារប្រមាណមួយលានឯកសារដែលមជ្ឈមណ្ឌលមាន ដើម្បីជាកន្លែងសម្រាប់ឱ្យយុវជន កម្ពុជាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។
លោកហ៊ុន សែនបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់លោកដូណាល់ត្រាំលុបចោលបំណុលដែលកម្ពុជាបានខ្ចីក្នុងសម័យសាធារណរដ្ឋខ្មែរ។ លោកបានចោទថា អាមេរិកជាអ្នកនៅពីក្រោយរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ដែលនាំឱ្យមានសង្គ្រាមស៊ីវិល និងរបបវាលពិឃាតខ្មែរក្រហម។
បញ្ហាដែលបានពិភាក្សានៅក្នុងសៀវភៅនេះ គឺឆ្លុះបញ្ចាំងតាមរយៈចំណងជើងរបស់សៀវភៅនេះ ដែលមានចំណងជើងថា «មនុស្សជាតិ ឬសត្វចម្លែក? ការជំនុំជម្រះលើអ្នកធ្វើទណ្ឌកម្មក្នុងសម័យខ្មែរក្រហម» ដែលជាភាសាអង់គ្លេសមានចំណងជើងថា (Man or Monster? The Trial of a Khmer Rouge Torturer)។
ក្នុងនាមជាអ្នកជំនាញផ្នែកអំពើប្រល័យពូជសាសន៍ដ៏ល្បីល្បាញមួយរូប លោកបណ្ឌិត Alexander L. Hinton គឺជាសាស្ត្រាចារ្យនរវិទ្យានៅសាកលវិទ្យាល័យ Rutgers University ក្នុងទីក្រុង Newark រដ្ឋ New Jersy សហរដ្ឋអាមេរិក។ លោកក៏ជានាយកនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីអំពើប្រល័យពូជសាសន៍ និងសិទ្ធិមនុស្ស និងជាប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំនៅសាកលវិទ្យាល័យ Rutgers ផងដែរ។ សៀវភៅចុងក្រោយរបស់លោកដែលមានចំណងជើងថា «មនុស្សជាតិ ឬសត្វចម្លែក? ការជំនុំជម្រះលើអ្នកធ្វើទណ្ឌកម្មក្នុងសម័យខ្មែរក្រហម» ដែលជាភាសាអង់គ្លេសមានចំណងជើងថា "Man or Monster? The Trial of a Khmer Rouge Torturer" គឺជាការសិក្សាស្រាវជ្រាវមួយ ដែលមិនមែនត្រឹមតែផ្ដោតលើសមមិត្ត ឌុច ដែលជាប្រធានមន្ទីរសន្តិសុខស២១ ក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងដែលមនុស្សរាប់ពាន់នាក់ត្រូវបានធ្វើទារុណកម្ម និងបង្អត់អាហាររហូតដល់ស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដោតលើមូលហេតុដែលធ្វើឲ្យមនុស្សជ្រើសរើសយកការប្រើប្រាស់អំពើហិង្សាហួសហេតុ និងការមិនផ្ដល់តម្លៃដល់មនុស្សទូទៅផងដែរ។ លោកបណ្ឌិត Hinton បានផ្ដល់បទសម្ភាសន៍ដល់លោក ភី សុភាដា នៃ VOA តាមរយៈទូរស័ព្ទអំពីសៀវភៅនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះជាភាសាខ្មែរទាំងស្រុងដូចតទៅ៕
លោក នេត ភក្ត្រា មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមថា តុលាការមិនអាចទុកជនត្រូវចោទលោក អោ អាន នៅក្នុងសំណុំរឿង ០០៤បាននោះទេ ដោយសារតុលាការយល់ថា លោក អោ អាន អាចនឹងត្រូវប្រើពេលយូរក្នុងការរង់ចាំដីកាដំណោះស្រាយ។
សហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិ មានការខ្វែងគំនិតគ្នាលើការសម្រេចថា តើជនជាប់ចោទក្នុងសំណុំរឿង០០៤ម្នាក់ស្ថិតក្រោមយុត្តាធិការសាលាក្តី ឬជាជនដែលគួរនាំយកមកជំនុំជម្រះទោស ឬយ៉ាងណានោះ។
អ្នកស្រី អ៊ឹម ចែម គឺជាអតីតចៅហ្វាយស្រុកព្រះនេត្រព្រះក្នុងសម័យខ្មែរក្រហម។ តុលាការនៃសាលាក្តីខ្មែរក្រហម បានចោទប្រកាន់អ្នកស្រី អ៊ឹម ចែម កាលពីខែមីនា ឆ្នាំ ២០១៥ ពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោកអគ្គលេខាធិការបានទទួលដឹងពីសេចក្តីសម្រេចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ទៅលើបណ្តឹងសាទុក្ខនៃសំណុំរឿង ០០២ វគ្គ ០១ ប្រឆាំងនឹងលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ជាង៤០ឆ្នាំ ក្រោយការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ថា្នក់ដឹកនាំកំពូលពីររូបរបស់របបខ្មែរក្រហមត្រូវបានកាត់ទោសដាក់គុកអស់មួយជីវិតជាស្ថាពរ។ យ៉ាងណាក៏ដោយ ជនរងគ្រោះខ្មែរមួយចំនួននៅមិនទាន់អស់ចិត្តអស់កាយទាក់ទិននឹងមូលហេតុនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងនៅឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available