បន្ទាប់ពីប្រទេសថៃបានអនុម័តជាផ្លូវការដាក់រុក្ខជាតិកញ្ឆាជារុក្ខជាតិស្របច្បាប់កាលពីខែមិថុនាមក អ្នកគាំទ្ររុក្ខជាតិនេះកំពុងប្រឹងប្រែងដើម្បីរក្សាភាពស្របច្បាប់របស់វា ស្របពេលដែលមានការអំពាវនាវឱ្យមានការដាក់រុក្ខជាតិនេះជាសារធាតុញៀនឡើងវិញ។
ក្រោយមានករណីរំលូតកូនដោយមានការធ្វេសប្រហែសពីឆ្មបនៅសម្ភពឯកជនមួយក្នុងខេត្តកំពង់ស្ពឺ ក្រសួងសុខាភិបាលបានស្នើឱ្យអាជ្ញាធររាជធានីខេត្តចុះពិនិត្យកន្លែងផ្តល់សេវាសុខាភិបាលទាំងអស់ឱ្យបានតឹងរ៉ឹង និងធានាថា ពួកគេអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់វីអូអេថា ក្រសួងត្រូវចុះអង្កេតឱ្យបានច្បាស់លាស់លើករណីនេះ ព្រោះមិនមានអ្នកណាម្នាក់ចង់ឱ្យកើតរឿងនេះទេ តែលោកស្នើឱ្យគ្រូពេទ្យកាន់ខ្ជាប់គុណធម៌។
អាជ្ញាធរចិនកាលពីថ្ងៃពុធម្សិលមិញ បានបិទខ្ទប់សាកលវិទ្យាល័យដ៏សំខាន់មួយក្នុងរដ្ឋធានីប៉េកាំង បន្ទាប់ពីបានរកឃើញការឆ្លងជំងឺកូវីដ១៩ មួយករណី ខណៈដែលចិននៅតែអនុវត្តខ្ជាប់ខ្ជួនទៅលើគោលការណ៍«គ្មានជំងឺកូវីដ» (Zero COVID) របស់ខ្លួន បើទោះបីជាមានការថ្នាំងថ្នាក់ពីសាធារណជនចិនយ៉ាងណាក្តី។
អ្នកដែលធ្វើដំណើរមកពីបរទេសទាំងអស់ដែលធ្វើដំណើរទៅដល់ទីក្រុងហុងកុងនឹងអាចធ្វើដំណើរដោយផ្ទាល់ទៅផ្ទះរបស់ពួកគេ ឬក៏កន្លែងស្នាក់នៅណាមួយដែលខ្លួនជ្រើសរើសបាន ប៉ុន្តែនឹងត្រូវតម្រូវឱ្យតាមដានសុខភាពខ្លួនឯងរយៈពេល ៣ ថ្ងៃ ក្រែងលមានអាការៈជំងឺកូវីដ១៩ ណាមួយកើតឡើង។
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺអុតស្វាមើលទៅគួរឲ្យខ្លាច ប៉ុន្តែជំងឺនេះមិនមានសភាពធ្ងន់ធ្ងរ ហើយក៏មិនងាយឆ្លងផងដែរ។
បើទោះបីជាបណ្តាប្រទេសជាច្រើនបានបន្តសកម្មភាពសេដ្ឋកិច្ចជាថ្មីឡើងវិញក្តី ជំងឺកូវីដ១៩នៅតែបន្តបំប្លែងខ្លួនដែលមកទល់ពេលនេះវីរុសដែលគេឃើញកំពុងឆ្លងលឿននោះគឺវីរុសអូមីក្រុងបំប្លែងថ្មី BA4 និង BA5។
ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ កាលពីថ្ងៃទី២៤ ខែកក្កដា ដោយតម្រូវឲ្យមានការពិនិត្យសុខភាព ពេលមានរោគសញ្ញាសង្ស័យ ការគោរពវិធានការការពារនិងអនាម័យ និងការបង្កើនការត្រួតពិនិត្យលើអ្នកធ្វើដំណើរពីបណ្តាប្រទេសនៅតំបន់អាហ្វ្រិក ដែលមានការរាតត្បាតជំងឺអុតស្វា។
សេតវិមានបានបន្ថែមថា លោក Biden កំពុងទទួលថ្នាំ Paxlovid ហើយនឹងត្រូវធ្វើចត្តាឡីស័កឬស្ថិតនៅដាច់ដោយឡែកពីគេនៅសេតវិមាន ប៉ុន្តែលោកនឹងបន្តការងារប្រចាំថ្ងៃរបស់លោកទាំងអស់តាមអនឡាញ។
ប្រជាពលដ្ឋត្រូវប្រើប្រាស់ស្បៃមុងការពារក្មេងពេលដេក សម្អាតផ្ទះសម្បែង និងដាក់ថ្នាំអាបែត (Abate) សម្លាប់មូសខ្លា ឬត្រូវធ្វើយ៉ាងណាកុំឲ្យមានទឹកដក់ក្បែរ និងក្នុងបរិវេណផ្ទះ។
ក្រសួងសុខាភិបាលបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថាអូមីក្រុងប្រភេទថ្មី BA.4 និង BA.5 មានសមត្ថភាពឆ្លងលឿនជាងប្រភេទមុនៗ រួមទាំងមានលទ្ធភាពធ្វើឱ្យប្រព័ន្ធស៊ាំរបស់បុគ្គលងាយធ្លាក់ចុះផងដែរ។
ព័ត៌មានផ្សេងទៀត