Hello VOA៖ ជំងឺអុតស្វាមើលទៅគួរឱ្យខ្លាច ប៉ុន្តែមិនធ្ងន់ធ្ងរនិងមិនងាយឆ្លងនោះទេ
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺអុតស្វាមើលទៅគួរឲ្យខ្លាច ប៉ុន្តែជំងឺនេះមិនមានសភាពធ្ងន់ធ្ងរ ហើយក៏មិនងាយឆ្លងផងដែរ។ ជំងឺនេះមានរោគសញ្ញាស្រដៀងនឹងជំងឺអុតស្វាយ និងអុតធំ ប៉ុន្តែលក្ខណៈខុសគ្នាត្រង់ថា ជំងឺអុតស្វាមានចេញកូនកណ្តុរនៅលើដងខ្លួនអ្នកជំងឺ៕ (អ្នកនាង ស្រេង លក្ខិណា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២)