ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញថា វិធី​ការពារ​ជំងឺ​កូវីដ១៩ នៅតែ​ចាំបាច់ ទោះ​ពេល​មាន​វ៉ាក់សាំង​ក៏ដោយ


រូបឯកសារ៖ អ្នកថ្មើរជើងម្នាក់ ពាក់ម៉ាស់​នៅ​ពេល​ដើរ​នៅ​ទីលាន Herald Square កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅ​ទីក្រុង​ញូវយ៉ក។
រូបឯកសារ៖ អ្នកថ្មើរជើងម្នាក់ ពាក់ម៉ាស់​នៅ​ពេល​ដើរ​នៅ​ទីលាន Herald Square កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅ​ទីក្រុង​ញូវយ៉ក។

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា នៅ​ពេល​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ផលិត​ចេញ​ជា​លើក​ដំបូង មិន​មែន​មាន​ន័យ​ថា មនុស្ស​អាច​ឈប់​ពាក់​ម៉ាស់​នោះ​ទេ។

ការ​ពាក់​ម៉ាស់ ការ​រក្សា​គម្លាត​ពី​គ្នា និង​ការ​លាង​សម្អាត​ដៃ​ញឹកញាប់ នឹង​នៅតែ​តម្រូវ​ឲ្យ​អនុវត្ដ​រហូត​ដល់​ពេល​ជាក់​លាក់​ណា​មួយ។ ការ​អនុវត្ត​នេះ​យូរ​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ដូចជា​ថា ​តើ​វ៉ាក់សាំង​នោះ​ល្អ​ដល់​កម្រិត​ណា និង​ថា​ តើ​វា​អាច​ការពារ​បាន​យូរ​ប៉ុណ្ណា។ សំណួរ​ទាំង​នេះ ​នឹង​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ រហូត​ដល់​ពេល​ដែល​មាន​វ៉ាក់សំាង​ដំបូង​ត្រូវ​បាន​គេ​បង្កើត​ឡើង​ និង​ចែកចាយ។

លោក William Schaffner សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​ឆ្លង​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​របស់​សាកល​វិទ្យាល័យ Vanderbilt University បាន​និយាយ​ថា៖ «វ៉ាក់សំាង​នេះ​ទំនងជា​មិន​អាច​ក្លាយជា​អាវ​ក្រោះ​ការពារ​នោះ​ទេ»។

ឧទាហរណ៍ វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​តាម​រដូវ គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ត្រឹម ៦០% និង​ទាប​បំផុត​ត្រឹមតែ ១០% ប៉ុណ្ណោះ នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

កន្លង​មក ទីភ្នាក់ងារ​ម្ហូប​អាហារ និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​ បាន​កំណត់​កម្រិត​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សំាង​ការពារ​ជំងឺ​កូវីដ១៩ ត្រឹម ៥០% ប៉ុណ្ណោះ៕

XS
SM
MD
LG