អ្នកជំនាញកំពូល ២ រូបផ្នែកជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេផ្ទាល់នឹងមិនមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យចុងក្រោយនោះទេ។
ព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបើកកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ G20 កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឲ្យបណ្ដាប្រទេសជាសមាជិកធានាចំពោះសហគមន៍អន្តរជាតិថានឹងទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ ដោយស្មើភាព និងមានតម្លៃសមរម្យ។
សហរដ្ឋអាមេរិកនៅតែបន្តមានការឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតក្នុងពិភពលោក ដោយអាមេរិកមានករណីចំនួន ១១,៧ លានករណី បន្ទាប់មកគឺប្រទេសឥណ្ឌាដែលមានអ្នកឆ្លងចំនួន ៩ លាននាក់ និងប្រទេសប្រេស៊ីលដែលមានជិត ៦ លានករណី។
ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ក្រុមហ៊ុន Pfizer បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងស្នើសុំនិយតករអាមេរិកឱ្យអនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ខ្លួនក្នុងគ្រាបន្ទាន់ ដោយចាប់ផ្តើមដំណើរការមួយដែលអាចនាំដល់ការចាក់វ៉ាក់សាំងបង្ការរោគក្នុងខែធ្នូ។
ទិន្នន័យពីការសាកល្បងរបស់ Oxford និង AstraZeneca ដំណាក់កាលទី ២ នេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតឱសថ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករាយការណ៍ថា វ៉ាក់សាំងកូវីដ១៩ របស់ពួកគេមានប្រសិទ្ធភាពជាង ៩០% ប្រឆាំងនឹងវីរុសនេះ។
ការប្រកាសជ័យជម្នះលើរលកថ្មីនៃជំងឺកូវីដ១៩នេះគឺដោយសារលទ្ធផលតេស្តចុងក្រោយរកវីរុសកូរ៉ូណានេះក្នុងចំណោមអ្នកពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីសរុបប្រមាណ១.៨០០នាក់ គឺអវិជ្ជមាន។
លោក Biden បាននិយាយថា នៅពេលដែលលោកចូលកាន់តំណែង លោកនឹងជំរុញឲ្យអភិបាលរដ្ឋនានាដាក់កំហិតឲ្យអនុវត្តការពាក់ម៉ាស់ ការធ្វើតេស្ត ការតាមដានរកអ្នកដែលប្រាស្រ័យទាក់ទងនឹងអ្នកឆ្លងជំងឺកូវីដ១៩ និងការរក្សាគម្លាតពីគ្នា។
ក្រុមហ៊ុន Pfizer មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីការសាកល្បងទេហើយលទ្ធផលក៏មិនទាន់ត្រូវបានពិនិត្យដោយអ្នកជំនាញឯករាជ្យដែរ។
ស្ត្រីខ្មែរដែលជាអ្នកដំណើរម្នាក់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃច័ន្ទ ដោយធ្វើឲ្យករណីឆ្លងសរុបទូទាំងប្រទេសកើនដល់៣០៤ គិតត្រឹមថ្ងៃពុធនេះ។
ផែនការនេះគឺប្រើវ៉ាក់សាំងមួយចំនួនរួមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac របស់ចិន ដែលកំពុងធ្វើការសាកល្បងប្រើនៅប្រទេសឥណ្ឌូណេស៊ី។ ការសាកល្បងនេះក៏កំពុងធ្វើឡើងផងដែរនៅក្នុងប្រទេសប្រេស៊ីល។
អភិបាលនានាកំពុងបិទអាជីវកម្មឬកាត់បន្ថយម៉ោងបើកហាងនិងប្រតិបត្តិការផ្សេងៗ ហើយពួកគេកំពុងដាក់កំហិតមិនឱ្យប្រជាជនចេញពីផ្ទះ និងរក្សាគម្លាតពីគ្នាដើម្បីជួយទប់ស្កាត់ការកើនឡើងនៃការឆ្លងដែលគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល។
ព័ត៌មានផ្សេងទៀត