បើតាមការស្ទង់មតិថ្មីមួយថាពលរដ្ឋអូស្ត្រាលីដើមកំណើតចិនម្នាក់ក្នុងបណ្តាប្រាំនាក់និយាយថាពួកគេត្រូវបានគំរាមកំហែងឬត្រូវវាយប្រហារខាងរាងកាយកាលពីឆ្នាំទៅមិញ ដោយសារដើមកំណើតរបស់ពួកគេ។
សេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៥០ ទល់នឹង ៤៩ នៅក្នុងព្រឹទ្ធសភាដែលមានសមាជិកសរុបចំនួន ១០០ នាក់ ដោយពុំទទួលបានការគាំទ្រពីសមាជិកណាម្នាក់នៃគណបក្សសាធារណរដ្ឋនោះឡើយ។
ការឆ្លងទ្រង់ទ្រាយធំក្រោយពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងនេះធ្វើឲ្យពលរដ្ឋមួយចំនួនដែលទើបចាប់ផ្តើមមុខរបររបស់ខ្លួនឡើងវិញក្រោយបិទមួយរយៈ បង្ហាញក្តីអស់សង្ឃឹមជាថ្មី។
ក្នុងចំណោមមនុស្ស ២៣ នាក់ដែលឆ្លងនៅថ្ងៃនេះ មានជនជាតិខ្មែរ ១០ នាក់ ជនជាតិចិន ១១ នាក់ ឥណ្ឌូនេស៊ីម្នាក់ និងសិង្ហបុរីម្នាក់។ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្សពីរនាក់ដែលជាជនជាតិចិននិងសិង្ហបុរី រស់នៅស្រុកគិរីសាគរ ខេត្តកោះកុង មានផ្ទុកវីរុសជំងឺកូវីដ១៩ នេះ។
ក្រសួងសុខាភិបាលឲ្យដឹងថា ជនជាតិម្នាក់អាយុ៣៤ឆ្នាំ ដែលមានជំងឺកូវីដ១៩ បានស្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលកំពុងសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រសួងបញ្ជាក់ថា ជនជាតិចិននោះគឺជាអ្នកញៀនថ្នាំម្នាក់ ហើយសារធាតុញៀនបានរើឡើងបណ្តាលឲ្យគាំងបេះដូងស្លាប់។
មន្ទីរពេទ្យបង្អែកខេត្តសៀមរាបដែលជាកន្លែងលោកចាក់វ៉ាក់សាំង កាលពីថ្ងៃទី១ ខែមីនា បានលើកឡើងថា ការស្លាប់នេះ មិនពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែដោយសារលោកមានជំងឺបេះដូង ដែលក្រសួងសុខាភិបាលហាមមិនឲ្យចាក់វ៉ាក់សាំង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានអាយុ ៦៨ ឆ្នាំ បានថ្លែងថា លោកចាក់វ៉ាក់សាំង AstraZeneca នេះ ដោយសារវាមានប្រសិទ្ធភាពសម្រាប់អ្នកមានអាយុចាប់ពី ៦០ ឆ្នាំឡើង។ លោកថាលោកមិនអាចចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមបាន ដោយសារវាមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានអាយុក្រោម ៦០ ឆ្នាំ
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា វីរុសកូរ៉ូណាវិវត្តថ្មីដែលត្រូវបានគេរកឃើញមុនដំបូងនៅក្នុងប្រទេសប្រេស៊ីលអាចធ្វើឲ្យមនុស្សដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ឆ្លងជំងឺនោះឡើងវិញ។
ក្រុមហ៊ុន AstraZeneca បានបញ្ជាក់ថា ខ្លួនបានដឹងពីការស៊ើបអង្កេតដោយទីភ្នាក់ងារប្រយុទ្ធនឹងជំងឺឆ្លងកូរ៉េ ឬ KDCA ក៏ប៉ុន្តែថា សុវត្ថិភាពនៃវ៉ាក់សាំង AstraZeneca បានត្រូវសិក្សាយ៉ាងទូលំទូលាយនៅក្នុងការសាកល្បងដោយមានទិន្នន័យបានបញ្ជាក់ថា វ៉ាក់សាំងនេះជាទូទៅមានសុវត្ថិភាព។
មេប៉ុស្តិ៍នគរបាលសង្កាត់ស្ពានថ្ម លោក ឈឹម រ៉ា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ស្ត្រីដែលជាកម្មករនៅរោងចក្រខាងលើ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ហើយត្រូវបានយកទៅព្យាបាលតាំងពីយប់ថ្ងៃអង្គារ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកគាំទ្រការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX)។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងមានវ៉ាក់សាំងល្មមគ្រប់គ្រាន់សម្រាប់ពលរដ្ឋអាមេរិកាំងពេញវ័យទាំងអស់នៅក្នុងខែឧសភា ដោយបានហៅកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនឱសថ២ថា «ជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ»។
ព័ត៌មានផ្សេងទៀត