ពិធីបុណ្យសពអាចធ្វើបានក្នុងពេលបូជា ដោយមានការកំណត់ពីប្រមាណ២០នាក់ ឬតិចជាងនេះ អាស្រ័យលើទីធ្លានៃឈាបនដ្ឋាននោះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា មនុស្ស ៦៤ នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» កើនទៅដល់ ៦១៣ នាក់ ដែលក្នុងនោះមានខ្មែរប្រមាណ ៤០ នាក់ និងជនជាតិចិនជាង ២០ នាក់។
ព្រឹទ្ធសភាគ្រោងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅថ្ងៃទី ១១ ខែមីនានេះ។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព យល់ថាបុគ្គលម្នាក់ៗត្រូវផ្តើមដើរតាមវិធានសុខាភិបាលផ្សេងៗរបស់អាជ្ញាធរសុខាភិបាល ក៏ដូចជាតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងបន្តតាមដានសុខភាពខ្លួនឯងផ្ទាល់។
លើសពីនេះទៀត CDC បានបញ្ជាក់ទៀតថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច លែងត្រូវធ្វើចត្តាឡីស័កទៀតហើយ បន្ទាប់ពីបានជួបជាមួយមនុស្សដែលមានផ្ទុកកូវីដ១៩។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រាប់VOAថាវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩រួចស្រាប់ទៅហើយ នឹងកាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀត ពីព្រោះតែការបាត់បង់ការងារ និងការថយចុះចំនួនភ្ញៀវទេសចរ។
នៅក្នុងសារបន្ទាន់ជាសំឡេងដែលផ្ញើទៅបណ្តាញសារព័ត៌មាននានា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្រូវឲ្យមន្ត្រីរាជការស៊ីវិលយ៉ាងហោចណាស់ ៩០% ធ្វើការងារពីផ្ទះ ចំនួនយ៉ាងតិចមួយសប្តាហ៍ ប៉ុន្តែលើកលែងកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យ។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានចាប់ផ្ដើមកាលពីថ្ងៃចន្ទម្សិលមិញនេះសម្រាប់បុគ្គលិកសុខាភិបាលជួរមុខរបស់ខ្លួន។
កញ្ញា សៅ ចាន់ណារ៉ា ដែលមានតូបលក់ដូរអាហារតាមចិញ្ចើមថ្នល់ ស្ថិតនៅចម្ងាយប្រមាណកន្លះគីឡូម៉ែត្រពីរោង Y & W Garment និយាយថា រដ្ឋាភិបាលគួរបង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមកម្មករផងដែរ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការរីករាលដាលការឆ្លងជំងឺកូវីដ១៩នៅតាមរោងចក្រ។
កញ្ញា ចាន្ធី រដ្ឋា ដែលមានសម្បុរសនិងមានរាងខ្ពស់ស្តើង បានថ្លែងថាការស្ម័គ្រចិត្តនេះ ជាឱកាសដែលខ្លួនអាចបម្រើសង្គម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសាកលមួយនេះ។
លោក ហ៊ុន សែន បានចេញបញ្ជា«ដាច់ណាត់»ឲ្យផ្លាស់ប្តូរមណ្ឌលព្យាបាលនេះ មកសណ្ឋាគារGreat Duke វិញ។ អ្នកដឹកនាំក្រុមការងារទទួលបទបញ្ជានេះ គឺជាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
ក្នុងចំណោមមនុស្ស ២៤ នាក់ដែលឆ្លងនៅថ្ងៃនេះ មានជនជាតិខ្មែរ ៧ នាក់ ក្នុងនោះមានម្នាក់នៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ និងម្នាក់ទៀតនៅស្រុកកងមាស ខេត្តកំពង់ចាម ព្រមទាំងជនជាតិចិន ១២ នាក់ និងវៀតណាម ៥ នាក់។
ព័ត៌មានផ្សេងទៀត