ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​ថ្មី​រកឃើញ​ថា វីរុស​អូមីក្រុង ទំនង​មិន​បង្ក​ឱ្យ​ឈឺ​ធ្ងន់​រហូត​ត្រូវ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ


រូបឯកសារ៖ បំពង់​ដែល​មាន​ផ្ទុក​លទ្ធផល​តេស្ត​ដែល​មាន​ស្លាក​សរសេរ​ថា «លទ្ធផល​តេស្ត​កូវីដ១៩ វិជ្ជមាន» ដែល​ស្ថិត​នៅពី​មុខ​សំណេរ «OMICRON SARS-COV-2» ថត​នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ បំពង់​ដែល​មាន​ផ្ទុក​លទ្ធផល​តេស្ត​ដែល​មាន​ស្លាក​សរសេរ​ថា «លទ្ធផល​តេស្ត​កូវីដ១៩ វិជ្ជមាន» ដែល​ស្ថិត​នៅពី​មុខ​សំណេរ «OMICRON SARS-COV-2» ថត​នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

ការសិក្សា​ថ្មី​២​របស់​ចក្រភព​អង់គ្លេស បាន​បង្ហើប​ឲ្យ​ដឹង​ពី​ទិន្នន័យ​បឋម​ថា វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូមីក្រុង (Omicron) ទំនង​ជា​បង្ក​ឲ្យ​ឈឺ​ស្រាល​ជាង​វីរុស​បំប្លែង​ខ្លួន​ដែលតា (Delta)។ នេះ​ បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ក៏​ប៉ុន្តែ​ ពួក​អ្នក​វិទ្យាសាស្ត្រ បាន​សង្កត់​ធ្ងន់​ថា ទោះ​បី​ការ​រកឃើញ​បឋម​នេះ នៅ​ទី​បំផុត​ពិត​ប្រាកដ​ក៏​ដោយ ក៏​គេ​ត្រូវ​ថ្លឹង​ថ្លែង​លក្ខណៈ​ជំងឺ​ស្រាល​របស់វីរុស​អូមីក្រុង​ជាង​វីរុស​ដែលតា​នោះ​ ទៅនឹងភាព​ងាយ​ឆ្លងរហ័ស​របស់​អូមីក្រុងជាង​វីរុស​ដែលតា ​ហើយកត្តា​ដែល​អូមីក្រុង ​អាច​បញ្ចៀស​ប្រសិទ្ធភាពវ៉ាក់សាំង​បាន។ ចំនួនឆ្លង​ដ៏​ច្រើន​ពី​អូមីក្រុង អាច​ជា​បន្ទុក​ដ៏​ធ្ងន់​រហូតហួស​សមត្ថភាពសម្រាប់​មន្ទីរពេទ្យ។

ទោះ​ជា​យ៉ាង​ណាក៏ដោយ លោក Manuel Ascano Jr. អ្នក​ជីវ​គីមី​វិទ្យា​នៃ​សាកលវិទ្យាល័យ Vanderbilt ដែល​បាន​សិក្សា​វីរុស​នោះ បាន​បញ្ជាក់​ថា ការ​សិក្សា​ថ្មី​នេះ​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ ហាក់ដូច​គាំទ្រ​ការស្រាវជ្រាវ​មុនៗដែល​ប្រាប់​ឲ្យ​ដឹង​ថា វីរុស​អូមីក្រុង អាច​មិន​សូវ​មាន​គ្រោះថ្នាក់​ដូច​ជា​វីរុស​ដែលតា​ទេ។

លោកថា ​ការ​រក​ឃើញ​ថ្មី​នេះ​ ​គួរ​ជា​«សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន»។

ការ​សិក្សា​ថ្មី​ទាំង​ពីរ​នេះ​ មិន​ទាន់​ត្រូវ​បាន​ពិនិត្យផ្ទៀងផ្ទាត់​ដោយ​អ្នក​ជំនាញ​ផ្សេង​ទៀត​នៅ​ឡើយទេ៕

XS
SM
MD
LG