ខណៈពិភពលោកកំពុងតែប្រឈមមុខនឹងជំងឺរាតត្បាតសាកលបង្កឡើងដោយវីរុសកូរ៉ូណាដោយវីរុសដ៏ប្រល័យនេះបានសម្លាប់មនុស្សអស់ជាង៥លាននាក់នៅលើពិភពលោកនិងបានបំប្លែងខ្លួនជាច្រើនទម្រង់ក្រុមអ្នកវិទ្យាសាស្ត្របានស្នើឲ្យផ្តោតការយកចិត្តទុកដាក់និងគាំទ្រដល់ការសិក្សាស្រាវជ្រាវដើម្បីបង្កា
ប្រធានសមាគមវេជ្ជសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង និយាយថា មានភាពខុសគ្នាយ៉ាងខ្លាំងរវាងវីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron) និងវីរុសដែលតា (Delta) ហើយបានព្រមានពួកអ្នកនយោបាយអំពីការឃោសនាបំផ្លើសពីការគំរាមកំហែងពីមេរោគថ្មីនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃពុធ បានពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ប្រទេសថៃ ពីព្រោះតែសមាជិកម្នាក់នៃក្រុមសារព័ត៌មានសហរដ្ឋអាមេរិកដែលបានធ្វើដំណើរជាមួយលោក បានធ្វើតេស្តវិជ្ជមានមានជំងឺកូវីដ១៩។
ប្រទេសកម្ពុជាបានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុង(Omicron)លើស្រ្តីខ្មែរម្នាក់អាយុ២៣ឆ្នាំដែលបានធ្វើដំណើរចេញពីតំបន់អាហ្រ្វិកខាងលិចហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ។
សហរដ្ឋអាមេរិក មានប្រជាពលរដ្ឋប្រហែល៤%របស់ពិភពលោក ក៏ប៉ុន្តែមានអ្នកស្លាប់ប្រហែល១៥%នៃចំនួនអ្នកស្លាប់សរុប ៥លាន ៣សែននាក់ទូទាំងសាកលលោក ដោយសារជំងឺកូវីដ១៩ ចាប់តាំងពីការផ្ទុះរាតត្បាតបានចាប់ផ្តើមឡើងនៅក្នុងប្រទេសចិនកាលពី២ឆ្នាំមុន។
អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទំនងជាធ្លាក់ចុះប្រសិទ្ធិភាពបន្តិចនៅក្នុងការបង្ការការឈឺធ្ងន់ធ្ងរនិងការស្លាប់ ប៉ុន្តែនៅតែមាន«កម្រិតការការពារខ្ពស់»។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ចក្រភពអង់គ្លេសបានកត់ត្រាករណីអ្នកស្លាប់លើកទី១របស់ខ្លួនដោយសារវីរុសជំងឺកូវីដ១៩បំប្លែងខ្លួនអូមីក្រុង (Omicron)។
អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យប្រជាពលរដ្ឋអាមេរិកាំង ចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺកូវីដ១៩ ដើម្បីឲ្យពួកគេបានទទួលនូវការការពារដ៏ល្អបំផុតដើម្បីទប់ទល់នឹងវីរុសបម្លែងថ្មីអូមីក្រុង (Omicron)។
អង្គការសុខភាពពិភពលោក (WHO) និងសហរដ្ឋអាមេរិក បានបញ្ជាក់ថា វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) ហាក់ដូចជាមិនបង្កគ្រោះថ្នាក់ខ្លាំងជាងវីរុសកូវីដ១៩ ប្រភេទផ្សេងទៀតនោះទេ និងថា ការស្រាវជ្រាវបន្ថែមទៀតលើវីរុសនេះ គឺចាំបាច់ដើម្បីវាយតម្លៃអំពីភាពគ្រោះថ្នាក់របស់វា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ឥឡូវបានទទួលការគាំទ្រពីខាងរដ្ឋាភិបាលផងពីក្រុមហ៊ុនផង។ ហើយក្រុមហ៊ុន និងក្រុមហ៊ុន គេបានចុះហត្ថលេខាជាមួយគ្នាហើយ។ អ៊ីចឹងបន្តិចទៀត កង្វះវ៉ាក់សាំងដែលយើងកំពុងតែកង្វល់ យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯង»។
សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) ជាលើកដំបូងនៅក្នុងរដ្ឋ California។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលអាមេរិកកាលពីថ្ងៃពុធម្សិលមិញ។
កិច្ចព្រមព្រៀងស្តីពីជំងឺរាត្បាតនេះ ត្រូវគេរំពឹងថា នឹងលេចចេញជារូបរាងឡើងនៅខែឧសភា ឆ្នាំ ២០២៤ ខាងមុខ។
ព័ត៌មានផ្សេងទៀត