លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ VOA នៅថ្ងៃសុក្រថា អាជា្ញធរថ្នាក់ជាតិកំពុងរង់ចាំរបាយការណ៍ពីថ្នាក់ខេត្ត ដើម្បីបូកសរុបអំពីផលប៉ះពាល់នៃខ្យល់កន្រ្តាក់ពីរថ្ងៃជាប់គ្នានេះ។
អ្នកភូមិនៅតំបន់ភាគឦសាននៃប្រទេសថៃកំពុងប្រឈមមុខនឹងផលប៉ះពាល់ពីការផ្លាស់ប្តូរដំណើរធម្មជាតិនៃទន្លេមេគង្គដែលបង្កឡើងដោយការសាងសង់ទំនប់ទឹកនៅផ្នែកខាងលើក្នុងប្រទេសចិន និងឡាវ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «នេះជាទសវត្សរ៍ដែលយើងត្រូវតែធ្វើការសម្រេចចិត្ត ដែលនឹងបញ្ចៀសផលវិបាកដ៏អាក្រក់នៃវិបត្តិអាកាសធាតុ»។
កិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Biden ដើម្បីស្តារការដឹកនាំរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការដកខ្លួនចេញរបស់លោក Donald Trump។
គោលដៅឆ្នាំ ២០៣០ នេះ គឺជាផ្នែកមួយនៃគោលដៅទាំងមូលក្នុងការធ្វើឲ្យសហភាពអឺរ៉ុបក្លាយជាតំបន់មួយ ដែលការបញ្ចេញសារធាតុកាបូនទៅក្នុងបរិយាកាសមានតុល្យភាព នៅត្រឹមឆ្នាំ ២០៥០។
ប្រធានាធិបតីចិនលោក Xi Jinping នឹងថ្លែងសុន្ទរកថានៅថ្ងៃព្រហស្បតិ៍ស្អែក នៅក្នុងសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden។
សហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញនូវការចាត់ទុកការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាបញ្ហាអាទិភាពមួយនៃគោលនយោបាយការបរទេសរបស់ខ្លួន នៅពេលដែលខ្លួនសង្ឃឹមថានឹងដឹកមុខបដិវត្តន៍ថាមពលដែលមិនប៉ះពាល់បរិស្ថាន។
ប្រទេសទាំងពីរបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ថា ពួកគេ «តាំងចិត្តសហការជាមួយគ្នា» និងជាមួយនឹងប្រទេសផ្សេងទៀត ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ «ដោយការយកចិត្តទុកដាក់និងជាបន្ទាន់»។
អ្នកឃ្លាំមើលបានរិះគន់ចំពោះការកាត់ច្រៀកបឹងតាមោក ប្រមាណ១៧ហិកតាបន្ថែមទៀត ទៅឱ្យស្ថាប័នរដ្ឋចំនួន៣ទៀត។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថាការកាត់ចេញនេះ មានក្បួនខ្នាតត្រឹមត្រូវ និងដើម្បីបម្រើប្រយោជន៍សាធារណៈ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in បានបញ្ជាឱ្យគណៈរដ្ឋមន្រ្តីរបស់លោកពិចារណាដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រទេសជប៉ុនដែលបញ្ចេញទឹកមានវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរFukushima ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
បើតាមរបាយការណ៍ចេញផ្សាយដោយបណ្តាញយុវជនកម្ពុជាកាលពីថ្ងៃអង្គារ ព្រៃសហគមន៍ភ្នំសេះមានប្រជាពលរដ្ឋអាស្រ័យផលចំនួន១៦៩គ្រួសារនិងមានផ្ទៃដីទំហំសរុប៣.០៨១ហិកតា។
នាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិនៃប្រទេសបុតស្វាណា នឹងចេញលក់អាជ្ញាបណ្ណចំនួន ១០០ សម្រាប់ការបរបាញ់សត្វដំរីក្នុងឆ្នាំនេះ នៅក្នុងប្រទេសបុតស្វាណា។
ព័ត៌មានផ្សេងទៀត
No media source currently available