សមាគមស្ត្រីសាកលវិទ្យាល័យអាមេរិកប៉ាន់ប្រមាណថាប្រហែល២៨% នៃអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅថា STEM គឺជាស្ត្រី។
សម្រាប់សិស្សានុសិស្ស ការសិក្សាជារឿងចម្បង ប៉ុន្តែការបរិភោគចំណីអាហារដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ គ្មានអនាម័យនិងគុណភាពដែលប៉ះពាល់ដល់សុខភាព ក៏ជាហេតុមួយដែលធ្វើឱ្យការសិក្សារបស់សិស្សមានការថយចុះផងដែរ។
នៅក្នុងឆ្នាំនេះ កម្ពុជាប្រារព្ធទិវាជាតិអំណានលើកទី ៨ ក្រោយពីបានអាក់ខានប្រារព្ធអស់រយៈពេល ២ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ១៩។ ទិវាជាតិអំណានឆ្នាំនេះមានការដាក់តាំងពិព័រណ៍សៀវភៅជាច្រើន ដើម្បីពង្រឹងការអាន ជាពិសេសសម្រាប់ក្មេងតូចៗនិងយុវជនគ្រប់រូបផងដែរ។
អ្នកអប់រំនៅសហរដ្ឋអាមេរិក កំពុងជជែកដេញដោលគ្នាអំពីគុណសម្បត្តិនិងហានិភ័យនៃឧបករណ៍ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលឥតគិតថ្លៃថ្មីមួយឈ្មោះ ChatGPT ដែលសិស្សកំពុងប្រើឲ្យសរសេរតែងសេចក្ដីថ្នាក់វិទ្យាល័យដោយស្រួល។
កាលពីពេលថ្មីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំឭកអំពីការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារៀន បន្ទាប់ពីក្រសួងសង្កេតឃើញថាសិស្សានុសិស្សនៅតែមានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានដល់ការសន្លប់ជាដើម។
ការជ្រើសយកជំនាញវិជ្ជាជីវៈជាអាជីព បានជួយឱ្យយុវជនជាច្រើនដែលធ្លាក់បាក់ឌុប និងយុវជនមួយចំនួនដែលមិនមានគោលដៅការងារច្បាស់លាស់ដូចជា លោក ងិន ស៊ីថា ទទួលបានការងារល្អ និងមានប្រាក់កម្រៃសមរម្យ។
នៅក្នុងឆ្នាំ ២០២២ នេះ សិស្សានុសិស្សកម្ពុជាប្រមាណជា ៦០ នាក់ បានចូលរួមប្រលងក្នុងកម្មវិធីលំដាប់ពិភពលោកនៅសហរដ្ឋអាមេរិក ដោយទទួលបានមេដាយមាសយ៉ាងហោចណាស់ចំនួន ៦២ មេដាយប្រាក់ ៨០ និងពាន ១។
ក្នុងថ្ងៃប្រឡងនេះ រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថា ការប្រឡងឆ្នាំនេះមានការវិវត្តល្អប្រសើរ តែអ្នកតាមដានសង្គមយល់ថា ក្រសួងគួរពង្រឹងសមត្ថភាពសិស្ស និងកែប្រែយន្តការប្រឡង ជាជាងការដាក់បន្ទុក ឬសម្ពាធដល់សិស្សនៅក្នុងថ្ងៃប្រឡងបែបនេះ។
ប្រភពនានាប្រាប់វីអូអេថាការប៉ាន់ស្មានផ្លូវការដែលមិនទាន់ចេញផ្សាយបង្ហាញថាកុមារប្រមាណ១០ម៉ឺននាក់បានឈប់រៀននៅក្នុងស្រុកចំនួនបីប៉ុណ្ណោះក្នុងភាគឦសាននៃប្រទេសកេនយ៉ាន។
ការប្រឈមនឹងគ្រោះថ្នាក់សម្រាប់សិស្សក្នុងការធ្វើដំណើរទៅមកសាលារៀនកំពុងបង្កការព្រួយបារម្ភជាខ្លាំងពីគ្រប់មជ្ឈដ្ឋាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់និងស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបញ្ចៀសសោកនាដកម្មដែលអាចកើតមានលើកុមារ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា រដ្ឋាភិបាលគួរតែថ្លឹងថ្លែងថា តើវាមានភាពចាំបាច់ខ្លាំងប៉ុនណា ដែលត្រូវផ្អាកសាលានៅទូទាំងរាជធានីភ្នំពេញ ខណៈស្ថាប័នដទៃទៀតមិនមានការផ្អាក។
ព័ត៌មានផ្សេងទៀត
No media source currently available