មហោស្រពជាតិស្តីពីវិទ្យាសាស្រ្តនិងវិស្វកម្មឆ្នាំ២០១៩បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានអូឡាំពិក រាជធានីភ្នំពេញ។
សៀវភៅ«ទស្សនវិជ្ជាសម្រាប់ថ្នាក់មូលដ្ឋាន» ដែលចងក្រងពីឯកសារនានាទាក់ទងនឹងសីលធម៌របស់ពលរដ្ឋ ត្រូវបានបោះពុម្ពជាភាសាខ្មែរសម្រាប់ផ្តល់ជាជំនួយស្មារតីដល់អ្នកសិក្សាស្រាវជ្រាវទស្សនវិជ្ជា។
អ្នកនាំពាក្យនៃក្រសួងអប់រំថ្លែងប្រាប់ VOA ថា Valentine's Day ត្រូវ «សិស្សានុសិស្សទូទៅមួយចំនួន គាត់យល់ច្រឡំថា បុណ្យនេះគឺជាថ្ងៃបុណ្យសង្សារ ឬមួយក៏ជាពេលដែលណាត់ជួបគ្នាផ្សេងៗ»។
ក្នុងទិវាសុវត្ថិភាពអ៊ីនធឺណេត អង្គការយូនីសេហ្វ (UNICEF) ដែលជាអង្គការអន្តរជាតិធ្វើការលើកកម្ពស់សិទ្ធិនិងសុខុមាលភាពកុមារបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវឲ្យមានសកម្មភាពរួមគ្នាទប់ស្កាត់ការរករឿងឈ្លោះ និងបៀតបៀនលើយុវជនកម្ពុជា ដែលកំពុងប្រើប្រាស់អ៊ីនធឺណេត។
លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា បញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ការពង្រឹងផ្នែកសីលធម៌ ត្រូវតែមានការចូលរួមពីគ្រប់ផ្នែក ទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប ហើយលោកថា សីលធម៌សង្គមល្អ នឹងធ្វើឲ្យការអភិវឌ្ឍក្នុងសង្គមមានភាពប្រសើរឡ
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានសម្ពោធកម្មវិធីទូរស័ព្ទ និងគេហទំព័រឈ្មោះថា «ទីចងចាំ» ក្នុងគោលបំណងជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីសិក្សាស្រាវជ្រាវអំពីរឿងរ៉ាវខ្មែរក្រហម។
Increased competition offering lower costs turns applicants heads
បើទោះបីជាមានការរកឃើញសិលាចារឹកផ្ទាំងលេខ K-1419 ពីវត្តគីរីស្ដេចគង់ ខេត្តកំពង់ស្ពឺ ដែលអាចផ្ដល់ជាតឹកតាងដ៏សំខាន់មួយអំពីទីតាំង«សុវណ្ណភូមិ»នៅប្រទេសកម្ពុជាយ៉ាងណាក្ដី អ្នកស្រាវជ្រាវបានបង្ហាញនូវការលើកទឹកចិត្តដល់ការស្វះស្វែងសិក្សាស្វែងរកភ័ស្ដុតាងបន្ថែម។
នាង Zowdo Hussein បាននិយាយថា៖ «ប្រសិនបើខ្ញុំមិនបានចូលរៀននៅក្នុងមជ្ឈមណ្ឌលនេះទេ ខ្ញុំប្រហែលជានៅធ្វើការក្នុងផ្ទះ ឬប្រហែលជាត្រូវរៀបការរួចហើយ។ ប៉ុន្តែឥឡូវនេះខ្ញុំកំពុងរៀនជំនាញសំខាន់ ដូចជាការតំឡើងភ្លើង ហើយនេះគឺជាជីវិតរបស់ខ្ញុំ»។
លោក យ៉ាន់ ឧត្តម អ្នកនិពន្ធសៀវភៅឈ្មោះ«Inside Scholarship»ដែលនិយាយអំពីរបៀបសុំអាហាររូបករណ៍ បានជំរុញឱ្យនិស្សិតខ្មែរព្យាយាមសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
វេទិកានេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួនបួន ដែលផ្តោតលើការដឹកនាំនយោបាយ សកម្មភាពពហុវិស័យ គណនេយ្យភាព និងអំណាចនៃភាពជាដៃគូ។
សារមន្ទីរដំបូងគេដែលនិយាយអំពីសន្តិភាព និងការផ្សះផ្សាបានបើកទ្វារជាផ្លូវការដល់សាធារណជន ដែលចាប់អារម្មណ៍ក្នុងការសិក្សាលើភាពវិជ្ជមាននៃប្រវត្តិសាស្ត្រសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់។
ព័ត៌មានផ្សេងទៀត
No media source currently available