Hello VOA៖ កម្ពុជាកំពុងប្រឈមនឹងវិបត្តិសីលធម៌សង្គម
បើទោះបីជាកម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិល និងកំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា សីលធម៌សង្គមកម្ពុជាកំពុងស្ថិតក្នុងវិបត្តិដែលគួរឲ្យព្រួយបារម្ភនៅឡើយ។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា បញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ការពង្រឹងផ្នែកសីលធម៌ ត្រូវតែមានការចូលរួមពីគ្រប់ផ្នែក ទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប ហើយលោកថា សីលធម៌សង្គមល្អ នឹងធ្វើឲ្យការអភិវឌ្ឍក្នុងសង្គមមានភាពប្រសើរឡើង។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ០៤ កុម្ភៈ ២០១៩)