សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារំាងកម្ពុជានឹងរៀបចំវេទិកាធុរកិច្ចបារំាង-កម្ពុជា ក្នុងរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ នៅខែក្រោយ ដើម្បីលើកកម្ពស់ការវិនិយោគពាណិជ្ជកម្មរបស់ក្រុមហ៊ុនបារំាងនៅកម្ពុជា ជំរុញការអភិវឌ្ឍដោយចីរភាព និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ធ្វើឡើងបន្ទាប់ពីពួកគេព្រួយបារម្ភកាន់តែខ្លាំងអំពីការរីករាលដាលនៃល្បែងអនឡាញ ជាពិសេសករណីឧក្រិដ្ឋកម្ម និងការធ្វើអត្តឃាតខ្ពស់ដែលបណ្តាលមកពីការញៀនល្បែង និងការជំពាក់បំណុលក្នុងចំណោមប្រជាជនឥណ្ឌូណេស៊ី។
អ្នកស្រី ពេជ្រ ចាន់តារា អាយុ ៣២ ឆ្នាំ ពលរដ្ឋរស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលដែលរងគ្រោះថ្នាក់ពីគម្រោងមួយនេះ លើកឡើងថា មកទល់ពេលនេះ គ្រួសាររបស់អ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀតមិនទាន់ទទួលបានព័ត៌មានអ្វីពាក់ព័ន្ធនឹងសំណងដែលរដ្ឋាភិបាលនឹងផ្តល់ដល់ពលរដ្ឋឡើយ។
ការប្រកួតកីឡាទាំងនេះក៏ជាតំណាងនៃឥទ្ធិពលភូមិសាស្ត្រនយោបាយត្រូវឃើញតាមរយៈតារាងមេដាយ វត្តមាននៃបណ្តាមេដឹកនាំពិភពលោក នៅក្នុងពិធីបើកការប្រកួតនិងភ្លេងជាតិដែលត្រូវបានប្រគុំនៅពេលប្រគល់មេដាយដល់អ្នកឈ្នះ។
ខណៈទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ការលូតលាស់យឺតយ៉ាវនៅតែធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់មានសេដ្ឋកិច្ចលូតលាស់ មានសេដ្ឋកិច្ច ១០% តូចជាងមុនពេលកងយោធាបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យចេញពីអំណាចកាលពីជាងបីឆ្នាំមុននេះ។
កម្ពុជាបានដាក់ឱ្យមានជើងយន្តហោះត្រង់ជាលើកដំបូងទៅកាន់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air)។
សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២,៦% នៅឆ្នាំនេះ គឺកើនឡើង ០,២% ពីខែមករា រីឯការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចសាកលរបស់ធនាគារពិភពលោកសម្រាប់ឆ្នាំ ២០២៥ គ្មានការប្រែប្រួលទេ គឺ ២,៧% គឺទាបជាងអត្រាមធ្យមភាគ ៣,១% កាលពីក្នុងទសវត្សរ៍ មុនការរាតត្បាតជំងឺកូវីដ១៩។
បើតាមធនាគារពិភពលោក សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញវិស័យសេវាកម្ម និងការនាំចេញទំនិញផងដែរ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា កំពង់ផែពហុបំណងកំពត ជាកំពង់ផែស្តង់ដាកម្រិតអន្តរជាតិផ្ដល់ប្រយោជន៍សម្រាប់ការធ្វើពាណិជ្ជកម្ម និងជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។
ធនាគារពិភពលោកបានបញ្ជាក់ឲ្យដឹងថា មូលនិធិថ្មីក្នុងការពង្រឹងគុណភាពវិស័យអប់រំនៅកម្ពុជានេះ នឹងត្រូវយកទៅប្រើប្រាស់នៅតាមសាលារៀនជិត ១.៦០០ ក្នុងនោះមានបឋមសិក្សាចំនួន ១.០០០ អនុវិទ្យាល័យចំនួន ៥០០ និងមត្តេយ្យសិក្សាចំនួន ៩០។
មេដឹកនាំសហជីពបានស្នើកុំឱ្យយករថយន្តកែច្នៃ ឬរថយន្តដឹកទំនិញ ដឹកកម្មករ ដោយហេតុថាវាងាយបង្កគ្រោះថ្នាក់ចរាចរណ៍។
កម្មវិធីនឹងចាប់ផ្តើមនៅខែមិថុនា ដោយអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេសចំនួន ៩៣ គឺកើនឡើងពីបច្ចុប្បន្នចំនួន ៥៧ ស្នាក់នៅរយៈពេល ៦០ ថ្ងៃ ហើយអ្នកដំណើរច្រើនទៀតក៏អាចទទួលបានទិដ្ឋាការពេលមកដល់ផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available