ការខ្វះខាតគ្រឿងអេឡិចត្រូនិក microchipដែលជាគ្រឿងបង្គុំដ៏សំខាន់សម្រាប់រថយន្តទំនើបនៅទូទាំងពិភពលោក បានបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលក្នុងនោះក៏មានក្រុមហ៊ុន Toyota ផងដែរ បានពន្យារពេល ឬផ្អាកជាបណ្តោះអាសន្ននូវសង្វាក់ផលិតកម្មរបស់ខ្លួន។
ប្រទេសចិនដែលជាមហាអំណាចកុម្មុយនីស្ត ព្យាយាមយកចិត្តប្រជាជននៅទ្វីបអាហ្វ្រិកតាមរយៈគម្រោងវិនិយោគ អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «មួយផ្នែកនៃថវិកាដែលយកពីភ្ញៀវទេសចរនេះ គឺសម្រាប់ការថែទាំពួកគេ»។
ប្រជានេសាទខ្នាតតូច និងលក្ខណៈគ្រួសារដែលវីអូអេបានសាកសួរ បានឲ្យដឹងថា មានការធ្លាក់ចុះផលនេសាទពីមួយឆ្នាំទៅមួយឆ្នាំ និងការបាត់ពូជត្រីមួយចំនួននៅតាមតំបន់ដែលពួកគេរស់នៅ និងប្រកបរបរនេសាទ។
RCEP ជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ដែលមានរួមប្រទេសទាំង១០នៃសមាគមអាស៊ាននិងប្រទេសចិន ជប៉ុនកូរ៉េខាងត្បូង អូស្ត្រាលីនិង នូវែលសេឡង់។ កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២នេះ។ បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះ នឹងមាន
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងផែនការបានឲ្យដឹងថា បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រីបានកើនឡើងដល់ប្រមាណ ១៨% ដែលពីមុនរដ្ឋាភិបាលអះអាងថាមានក្រោម ១០%។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជាមានចំនួន ១០.៩៥១រៀល ក
រដ្ឋបាលខេត្តកែបកំពុងរៀបចំឆ្នេរសមុទ្រក្នុងក្រុង ដោយចាក់ដីលុបឆ្នេរប្រវែងជិត៣គីឡូម៉ែត្រ ដែលជាគម្រោងមួយអាជ្ញាធរប្រកាសថានឹងធ្វើផ្លូវ សួនច្បារ ឆ្នេរខ្សាច់កម្រិតខ្ពស់ ហាងកាហ្វេ និងបន្ទប់ទឹកសាធារណៈជាដើម។ ប៉ុន្តែអ្នកពាក់ព័ន្ធមួយចំនួនបានបង្ហាញក្តីបារម្ភអំពីការបាត់បង់អាជីវកម្មរបស់ពួកគេ និងឆ្នេរធម្មជាតិក្នុងខេត
ក្រោយចំណាយពេលអស់១០ឆ្នាំ និងថវិកាជាច្រើនសន្ធឹកសន្ធាប់ដើម្បីសាងសាង់ខ្សែរថភ្លើងក្នុងក្រុងដំបូងគេនៅវៀតណាម ខ្សែរថភ្លើងនេះ មិនសូវមានអ្នកដំណើរ និងបង្កឲ្យមានការចោទសួរនានាអំពីគម្រោងដ៏ចម្រូងចម្រាសនេះ។
លក្ខខណ្ឌនៃការទទួលបានប្រាក់ពីសហភាពអឺរ៉ុបជារឿយៗ មានលក្ខខណ្ឌលំបាកជាងប្រាក់កម្ចីពីចិន។ ទោះជាការវិនិយោគរបស់ចិននៅប្រទេសស៊ែប៊ី មានចំនួនតិចតួចក៏ដោយ សាធារណជនភាគច្រើនយល់ថា ចិនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់។ អ្នកជំនាញមានការបារម្ភពីឥទ្ធិពលចិន និងផលវិបាកនៃប្រាក់កម្ចីចិននៅក្នុងប្រទេសនេះ។
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង អាចនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជាខណៈសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងមួយនេះ នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២។
ពាក់ព័ន្ធនឹងការរឹបអូសដីព្រៃលិចទឹកបឹងទន្លេសាប ដែលជាបញ្ជារបស់លោក ហ៊ុន សែន កាលពីចុងខែវិច្ឆិកា កសិករមួយចំនួនក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគេ អាចបន្តធ្វើស្រែនៅលើដីនោះ ដើម្បីដោះស្រាយជីវភាព និងបំណុល ដែលពួកគេខ្ចីពីធនាគារដើម្បីយកមកធ្វើស្រែ។
កសិករមួយចំនួននៅក្នុងខេត្តបាត់ដំបង បានត្អូញត្អែរអំពីការខាតបង់លើការធ្វើស្រែនៅឆ្នាំនេះ។ បញ្ហាមួយក្រៅពីវិបត្តិបម្រែបម្រួលអាកាសធាតុដែលធ្វើឲ្យគុណភាពស្រូវមិនបានល្អ គឺតម្លៃជី ប្រេង និងថ្នាំគីមីឡើងថ្លៃ ដែលធ្វើឲ្យកសិករចំណាយច្រើន ខណៈតម្លៃស្រូវនៅទាបនៅឡើយ បើធៀបនឹងឆ្នាំមុនៗ។
ព័ត៌មានផ្សេងទៀត
No media source currently available