ធនាគារពិភពលោកបានធ្វើការវាយតម្លៃចុងក្រោយមួយថា សេដ្ឋកិច្ចប្រទេសកម្ពុជាបានរងការវាយប្រហារយ៉ាងដំណំដោយសារការឆ្លងរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែប្រទេសនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនបានតាមការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ និងពង្រីកពិពិធភាពផ្នែកនាំចេញ។
ធនាគារកណ្តាលសហរដ្ឋអាមេរិក បានផ្តល់សញ្ញាកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនមានគម្រោងចាប់ផ្តើមបង្កើនអត្រាការប្រាក់នៅខែមីនាខាងមុខ ដើម្បីទប់ទល់នឹងតម្រូវការរបស់អ្នកប្រើប្រាស់ ដែលនឹងឈានទៅដល់ការកាត់បន្ថយអតិផរណា។
ទោះបីចំនួនអ្នកបើកបររថយន្តដឹកកុងតឺន័រភេទស្រី មានប្រមាណតែ៣%ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៧ ដែលជាឆ្នាំដំបូងនៃក្រុមអ្នកបើកបរជាស្ត្រីភេទ ត្រូវបានបង្កើតឡើងនោះក៏ដោយ ក៏ការស្ទង់មតិនាពេលថ្មីៗរបស់ក្រុមនេះ បានរកឃើញថា ចំនួនអ្នកបើកបរភេទស្រី បានកើនឡើងលើស៣ដង។
អ្នកវិភាគនានាបានព្យាករថា សេដ្ឋកិច្ចប្រទេសចិន នឹងពឹងផ្អែកកាន់តែខ្លាំងលើការវិនិយោគរបស់រដ្ឋ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់ក្នុងស្រុក ជាងលើផលិតកម្មសម្រាប់ការនាំចេញកាលពីមុនរបស់ខ្លួន ស្របពេលដែលប្រទេសនេះ ស្ថិតក្នុងជំហរឈានឆ្ពោះទៅការនាំមុខស.រ.អ. នៅក្នុងទសវត្សរ៍ខាងមុខនេះ។
ការខ្វះខាតគ្រឿងអេឡិចត្រូនិក microchipដែលជាគ្រឿងបង្គុំដ៏សំខាន់សម្រាប់រថយន្តទំនើបនៅទូទាំងពិភពលោក បានបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលក្នុងនោះក៏មានក្រុមហ៊ុន Toyota ផងដែរ បានពន្យារពេល ឬផ្អាកជាបណ្តោះអាសន្ននូវសង្វាក់ផលិតកម្មរបស់ខ្លួន។
ប្រទេសចិនដែលជាមហាអំណាចកុម្មុយនីស្ត ព្យាយាមយកចិត្តប្រជាជននៅទ្វីបអាហ្វ្រិកតាមរយៈគម្រោងវិនិយោគ អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «មួយផ្នែកនៃថវិកាដែលយកពីភ្ញៀវទេសចរនេះ គឺសម្រាប់ការថែទាំពួកគេ»។
ប្រជានេសាទខ្នាតតូច និងលក្ខណៈគ្រួសារដែលវីអូអេបានសាកសួរ បានឲ្យដឹងថា មានការធ្លាក់ចុះផលនេសាទពីមួយឆ្នាំទៅមួយឆ្នាំ និងការបាត់ពូជត្រីមួយចំនួននៅតាមតំបន់ដែលពួកគេរស់នៅ និងប្រកបរបរនេសាទ។
RCEP ជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ដែលមានរួមប្រទេសទាំង១០នៃសមាគមអាស៊ាននិងប្រទេសចិន ជប៉ុនកូរ៉េខាងត្បូង អូស្ត្រាលីនិង នូវែលសេឡង់។ កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២នេះ។ បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះ នឹងមាន
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងផែនការបានឲ្យដឹងថា បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រីបានកើនឡើងដល់ប្រមាណ ១៨% ដែលពីមុនរដ្ឋាភិបាលអះអាងថាមានក្រោម ១០%។ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជាមានចំនួន ១០.៩៥១រៀល ក
រដ្ឋបាលខេត្តកែបកំពុងរៀបចំឆ្នេរសមុទ្រក្នុងក្រុង ដោយចាក់ដីលុបឆ្នេរប្រវែងជិត៣គីឡូម៉ែត្រ ដែលជាគម្រោងមួយអាជ្ញាធរប្រកាសថានឹងធ្វើផ្លូវ សួនច្បារ ឆ្នេរខ្សាច់កម្រិតខ្ពស់ ហាងកាហ្វេ និងបន្ទប់ទឹកសាធារណៈជាដើម។ ប៉ុន្តែអ្នកពាក់ព័ន្ធមួយចំនួនបានបង្ហាញក្តីបារម្ភអំពីការបាត់បង់អាជីវកម្មរបស់ពួកគេ និងឆ្នេរធម្មជាតិក្នុងខេត
ក្រោយចំណាយពេលអស់១០ឆ្នាំ និងថវិកាជាច្រើនសន្ធឹកសន្ធាប់ដើម្បីសាងសាង់ខ្សែរថភ្លើងក្នុងក្រុងដំបូងគេនៅវៀតណាម ខ្សែរថភ្លើងនេះ មិនសូវមានអ្នកដំណើរ និងបង្កឲ្យមានការចោទសួរនានាអំពីគម្រោងដ៏ចម្រូងចម្រាសនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available