កសិករឥណ្ឌាភ័យខ្លាចថា ការដកចេញការគ្រប់គ្រងរបស់រដ្ឋាភិបាលលើពាណិជ្ជកម្មកសិកម្មនឹងដកចេញការការពារចំពោះពួកគេពីកម្លាំងទីផ្សារសេរី។
លោក Brendan Varma អ្នកនាំពាក្យរបស់ប្រធានសម័យប្រជុំពេញអង្គរបស់អ.ស.ប. បានលើកឡើងថា សម័យប្រជុំពិសេសនេះ មានគោលបំណងបង្កើតនូវយុទ្ធសាស្ត្រពហុភាគីក្នុងចំណោមប្រទេសនានា ភាគីអ.ស.ប. វិស័យឯកជន និងក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីរកវិធីដាក់ចេញនូវយុទ្ធសាស្រ្តស្តារឡើងវិញ។
មន្ត្រីជាន់ខ្ពស់ក្រសួងផែនការនិយាយថារដ្ឋាភិបាលបានចំណាយប្រាក់ជាង១៣៥លានដុល្លារគិតមកត្រឹមចុងខែវិច្ឆិកា ទៅលើពលរដ្ឋក្រីក្រដែលបានកើនឡើងដល់ជិត៦៩ម៉ឺនគ្រួសារ។
លោក Biden បានជំរុញសភាឲ្យ «អនុម័តកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច» នៅក្នុងខែធ្នូនេះ មុនពេលសមាជិកសភាជាប់ឆ្នោតថ្មីចូលកាន់តំណែងនៅខែមករាខាងមុខ។
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយកាលពីថ្ងៃអង្គារថា វិស័យអាកាសចរណ៍ពិភពលោកកំពុងត្រូវគំរាមកំហែងដោយការខាតបង់ជិត១៦០ពាន់លានដុល្លារក្នុងការខាតបង់ដែលត្រូវព្យាករណ៍នៅឆ្នាំនេះនិងឆ្នាំក្រោយ ដោយសារវិបត្តិជំងឺកូវីដ១៩។
លោកទាំងពីរបានចូលរួមកិច្ចប្រជុំមេដឹកនាំនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ដែលមាន ២១ ប្រទេសរៀបចំ ដោយប្រទេសម៉ាឡេស៊ី។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លក្ខខណ្ឌអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេស គឺមិនខុសគ្នាប៉ុន្មានពីលក្ខខណ្ឌរបស់សហភាពអឺរ៉ុបនោះទេ។
លោក Suga ដែលបានចូលកាន់តំណែងកាលពីខែកញ្ញា បាននិយាយថា ជប៉ុននឹងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែធំឡើង នៅក្នុងចំណោមប្រទេសចំនួន ២១ ដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) នេះ។
ក្រុមអ្នកសេដ្ឋកិច្ច និងអ្នកវិភាគនិយាយថា ការរាតត្បាតជំងឺកូវីដ១៩និងកំណើនបំណុលអាចរារាំងឱកាសរបស់ឡាវពីការឆ្លងផុតពីចំណាត់ថ្នាក់ចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុតនៅឆ្នាំ២០២៤។
ទីភ្នាក់ងារ UNRWA ផ្តល់សេវាសំខាន់ៗសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនចំនួន ៥ លាន ៧ សែននាក់ នៅទូទាំងតំបន់មជ្ឈឹមបូព៌ា ដោយមានរួមបញ្ចូលម្ហូបអាហារ និងជំនួយខាងសុខភាព ការសិក្សាអប់រំសម្រាប់កុមារី និងកុមារា ៥ សែននាក់ ព្រមទាំងកិច្ចការពារផងដែរ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ប៉ុន្តែភាពតានតឹងកំពុងមានភាពកាន់តែក្តៅគគុកចំពោះការចោទប្រកាន់ពីការជ្រៀកជ្រែកផ្នែកនយោបាយនិងចារកម្មតាមអ៊ីនធឺណិត និងការរាតត្បាតនៃជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត
No media source currently available