កម្មវិធីនេះ គឺជាគម្រោងផ្ដួចផ្ដើមមួយក្នុងចំណោមគម្រោងផ្ដួចផ្ដើមជាច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានគោលបំណងនាំវិនិយោគឯកជនចូលក្នុងទ្វីបអាហ្វ្រិក។
កាលពីឆ្នាំទៅ អតិថិជនចិន បានចំណាយប្រាក់ប្រមាណជាង៣.៨០០លានដុល្លារសម្រាប់ទិញទំនិញ ដែលខ្លួនពេញចិត្តនៅក្នុងឱកាសនៃ«ទិវាអ្នកនៅលីវ»នេះផងដែរ។
រដ្ឋាភិបាលនៃបណ្តាប្រទេសនានានៅលើពិភពលោក ត្រូវធ្វើឲ្យទីក្រុងរឹងមាំដើម្បីរើបឡើងវិញពីផលប៉ះពាល់នៃវីរុសកូរ៉ូណា។
កសិករនៅខេត្តពោធិ៍សាត់ក៏បានរងគ្រោះដោយសារទឹកជំនន់បំផ្លាញស្រែរបស់ពួកគេដែរ។ បន្ថែមពីនេះ កសិករខ្លះក្នុងខេត្តនេះសម្តែងការព្រួយបារម្ភអំពីលទ្ធភាពជំពាក់បំណុលគេកាន់តែច្រើនឡើង។
រដ្ឋាភិបាលភាគច្រើននៅក្នុងសហភាពអឺរ៉ុបគាំទ្រឲ្យមានការយកពន្ធនេះ នៅពេលដែលមន្ត្រីក្រសួងពាណិជ្ជកម្មនៃបណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុប ជួបប្រជុំគ្នានៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
ថ្នាក់ដឹកនាំបក្សកុម្មុយនិសវៀតណាម កំណត់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខែនេះ ដើម្បីបង្កើនការងារនិងប្រាក់ចំណូលពលរដ្ឋ។
ក្រុមអ្នកជំនាញ បានសាទរតែស្នើជំរុញឲ្យចិនបង្កើននិងពង្រីកការចែករំលែកទិន្នន័យជលសាស្ត្រឱ្យបានកាន់តែច្រើនកន្លែងពីទំនប់វារីអគ្គិសនីកាត់តាមទន្លេមេគង្គឡានឆាងក្នុងទឹកដីខ្លួន ក្រោយពីចិននិងគណៈកម្មការទន្លេមេគង្គ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីសប្ដាហ៍មុន។
អភិបាលរដ្ឋ Victoria លោក Daniel Andrews បានប្រកាសនៅថ្ងៃចន្ទថា ពលរដ្ឋទីក្រុង Melbourne ដែលមានចំនួន៥លាននាក់នោះ អាចចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់ពីក្រោយពាក់កណ្តាលយប់ថ្ងៃអង្គារ ហើយហាងកាហ្វេ ភោជនីយដ្ឋាន បារ ហាងទំនិញផ្សេងៗ និងសណ្ឋាគារ នឹងត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ។
អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការសម្រេចពន្យារពេលនេះ គឺដើម្បីទុក«ពេលវេលាគ្រប់គ្រាន់»ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ និងត្រៀមខ្លួនចាប់ផ្តើមបង់ពន្ធចាប់ពីដើមឆ្នាំ២០២២។
ខេត្តបន្ទាយមានជ័យ មានផ្ទៃដីស្រែលិចទឹកទំហំធំបំផុតបន្ទាប់ពីខេត្តបាត់ដំបងដោយមានផ្ទៃដីស្រែលិចទឹក ជិតប្រាំម៉ឺនហិកតា។ ហើយខេត្តនេះ មានចំនួនពលរដ្ឋបាត់បង់ជីវិតដោយសារទឹកជំនន់ចំនួន១៨នាក់ ច្រើនជាងគេបង្អស់ក្នុងចំណោមអ្នកបាត់បង់ជីវិត៣៤នាក់នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធ ទី២១ ខែតុលា។
សហភាពអឺរ៉ុបនៅតែសម្តែងការចង់ឃើញមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយអង់គ្លេស តែបានបញ្ជាក់ជំហថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអង់គ្លេសរហូតដល់ដំណាក់កាលចុងក្រោយដើម្បីធានាថា កិច្ចព្រមព្រៀងដែលកើតឡើងជាកិច្ចព្រមព្រៀងដែលភាគីទាំងពីរអាចទទួលយកបាន។
ព័ត៌មានផ្សេងទៀត
No media source currently available