រដ្ឋាភិបាលកម្ពុជាធ្លាប់បានបកស្រាយច្រើនលើកច្រើនសាថា មូលដ្ឋាននេះនឹងមិនអាចក្លាយជាទីតាំងផ្តាច់មុខរបស់កងទ័ព ចិនទេ។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីរូបនេះ ស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរបស់លោកទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី និងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ានអូស្រ្តាលី។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា អូស្រ្តាលីនិងអាស៊ាន «ទទួលស្គាល់ពីអត្ថប្រយោជន៍នៃការមានសមុទ្រចិនខាងត្បូងជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព» ហើយលើកទឹកចិត្ត «ប្រទេសទាំងអស់ឱ្យបញ្ចៀសសកម្មភាពឯកតោភាគី» ដែលអាចគំរាមកំហែងដល់ក្តីសង្ឃឹមទាំងនោះ»។
គេមិនទាន់ដឹងនៅឡើយទេថា តើមេដឹកនាំអូស្រ្តាលី លោក Anthony Albanese បានពិភាក្សាបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាមួយលោក ហ៊ុន ម៉ាណែត ឬយ៉ាងណា។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលប្រាប់វីអូអេនៅថ្ងៃពុធនេះថា ព្រះអង្គនឹងធ្វើតាមព្រះទ័យរបស់ព្រះមហាក្សត្រ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
មន្ត្រីគណបក្សឆន្ទៈខ្មែរខកចិត្តនឹងលទ្ធផល៣អាសនៈ តែថា នេះនៅតែជាការបោះពួយមួយថ្មី ដើម្បីកសាងឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារមានវត្តមានសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់។
កប៉ាល់ពាណិជ្ជកម្មប្រមាណ ១៥ គ្រឿងបានរងការខូចខាតដោយសារការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់ក្រុមហ៊ូធីតាំងពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុនមក។ អាមេរិកបានបញ្ជាក់ថា បច្ចុប្បន្ននេះមាននាវារបស់សម្ព័ន្ធភាពនេះពី ៤ ទៅ ៨ គ្រឿងចល័តនៅសមុទ្រក្រហមដើម្បីការពារកប៉ាល់អន្តរជាតិ។
ប៉ុន្តែក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃទី២៨ខែកុម្ភៈកន្លងទៅថា ភាពស្ងប់ស្ងាត់នេះ មិនបានកាត់បន្ថយហានិភ័យនៃជម្លោះតំបន់នោះឡើយ។
ប្រធានរដ្ឋសភាលោក Mike Johnson និយាយថា ក្រុមអ្នកចរចាបានបញ្ចប់ច្បាប់ចំណាយប្រចាំឆ្នាំចំនួន ៦ ដែលនឹងផ្តល់ថវិការដល់ដំណើរការរបស់ទីភ្នាក់ងារសហព័ន្ធ និង«ជិតទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយមួយលើច្បាប់ចំណាយផ្សេងទៀត»។
ពិធីបញ្ចុះសពមេបក្សប្រឆាំងរុស្ស៊ីរូបនេះក៏ត្រូវបានធ្វើឡើងផងដែរនៅកន្លែងបញ្ចុះសព Borisovskoye ដែលគេឃើញមានក្រុមប៉ូលិសស្ថិតនៅទីនោះផងដែរ។
បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញលិខិតជូនដំណឹងបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បង់ប្រាក់ពិន័យចំនួន២លានរៀល ដោយលោកចាត់ទុកសាលដីការបស់តុលាការ ចុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថាជាការដាក់កំហិតធ្ងន់ធ្ងរលើរូបលោកដោយសារពេលវេលាកំណត់ខ្លីពេក។
អ្នកជំនាញផ្នែកគណនេយ្យភាពសាទរអនុក្រឹត្យថ្មីនេះ ប៉ុន្តែបានចោទសួរអំពីការប្តេជ្ញាចិត្តក្នុងការបំបាត់អំពើពុករលួយ ឬបក្ខពួកនិយម ដែលអាចបើកផ្លូវឱ្យមានការរើសមន្ត្រីក្នុងតំណែងណាមួយដោយមិនឆ្លងកាត់ការប្រឡង។
ព័ត៌មានផ្សេងទៀត
No media source currently available