ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាញ់​លោក Trump នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្លាយជា​ប្រធានបទ​ក្តៅ​ក្នុង​បណ្តាញ​សង្គម​ចិន


ទិដ្ឋភាពនៃ​កម្មវិធី​ផ្សាយព័ត៌មាន​ចិន​ស្តី​អំពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​លោក Donald Trump នៅទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ទិដ្ឋភាពនៃ​កម្មវិធី​ផ្សាយព័ត៌មាន​ចិន​ស្តី​អំពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​លោក Donald Trump នៅទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

ការបាញ់​នៅ​កន្លែង​ឃោសនា​បោះឆ្នោត​សម្រាប់​លោក​អតីត​ប្រធានាធិបតី​ Donald Trump ​នៅ​ទីក្រុង​ Butler ​រដ្ឋ Pennsylvania ​កាលពី​ថ្ងៃសៅរ៍​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏ធំ​មួយ​នៅលើ​បណ្តាញ​សង្គម​នៃ​ប្រទេស​ចិន​ កាលពី​ថ្ងៃអាទិត្យ។

ក្រសួង​ការបរទេស​ចិន​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​នៅលើ​គេហទំព័រ​របស់​ខ្លួន ​កាលពី​ថ្ងៃ​អាទិត្យ ​ដោយ​បង្ហាញ​ថា ​ប្រទេស​ចិន​កំពុងតែ​តាមដាន​យ៉ាង​ដិតដល់​ក្រោយពី​មាន​ឧបទ្ទវហេតុ​ដែល​ពាក់ព័ន្ធ​ជាមួយ​លោក Trump។

ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា​៖​ «លោក​ប្រធានាធិបតី ​Xi Jinping ​បាន​សម្តែង​សមានចិត្ត ​ចំពោះ​លោក​អតីត​ប្រធានាធិបតី Trump‍ »។

ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​បាន​និយាយ​ថា ​បុរស​អាយុ​ ២០ ​ឆ្នាំ ​ឈ្មោះ Thomas ​Matthew ​Crooks​ ដែល​ជា​អ្នកស្រុក ​Bethel Park ​រដ្ឋ Pennsylvania ​ជា​ជនសង្ស័យ​នៅក្នុង​ការព្យាយាម​ធ្វើឃាត​លោក Trump។

កាលពី​ពេល​ថ្ងៃត្រង់ ​នៃ​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង​ប៉េកាំង ​ការសរសេរ​នៅក្នុង​បណ្តាញ ​Weibo ​ថា​៖ «លោក Trump ​ត្រូវ​គេ​បាញ់‍»​បាននាំឱ្យ​មាន​អ្នកចូលមើល​ជាង​៣០០លាន​ដែល​នាំឱ្យ​រឿងនេះ​ក្លាយជា​ប្រធានបទ​ដែល​មាន​ការ​ចាប់អារម្មណ៍​ច្រើន ​នៅលើ​បណ្តាញ​សង្គម​ចិន ​ដែល​ស្រដៀងនឹង​បណ្តាញ X ​ដែល​ចិន​ហាម​មិនឱ្យ​ប្រើ​ក្នុង​ប្រទេស​ចិន​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG