ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តីអ្នកបោសសម្អាតផ្លូវតស៊ូដើម្បីគ្រួសារនិងអនាម័យទីក្រុង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី ប៉េង អុល បានចាប់អាជីពជាអ្នកបោសសម្អាតដងផ្លូវក្នុងរាជធានីភ្នំពេញរយៈពេលជាង ៤ ឆ្នាំមកហើយ។ ស្រ្តីមេម៉ាយវ័យ ៤០ ឆ្នាំរូបនេះដែលមានកូនស្រីប្រុសពីរនាក់ក្នុងបន្ទុក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ខណៈកំពុងបោសសម្អាតលើដងផ្លូវ។ បើទោះបីជាការងារនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ក្តី ក៏អ្នកស្រីនិយាយថា អ្នកស្រីមានមោទនភាពដែលបានចូលរួមធ្វើឱ្យទីក្រុងស្អាត និងអាចរកចំណូលពីអាជីពនេះដើម្បីចិញ្ចឹមកូនទាំងពីរនាក់៕

XS
SM
MD
LG