មនុស្សរាប់ម៉ឺននាក់បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចគ្រឹស្តសាសនានិកាយរ៉ូម៉ាំងកាតូលិក ប៉ាប ហ្វ្រង់ស៊ីស នៅពេលដែលព្រះអង្គចេញពីយន្តហោះនៅក្នុងទីក្រុង Mexico City។
សាច់ញាតិ និងមិត្តភក្តិរបស់ជនរងគ្រោះនៅក្នុងការរញ្ជួយដីនៅតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធនៅថ្ងៃសុក្រនេះ ខណៈដែលតួលេខផ្លូវការនៃចំនួនអ្នកស្លាប់កើនដល់៩៣នាក់។
ក្រសួងអប់រំកម្ពុជាបានស្នើសុំឱ្យគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទប់ស្កាត់សកម្មភាពខុសឆ្គងមួយចំនួនរបស់សិស្សានុសិស្សក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់ដែលនឹងមកដល់នៅថ្ងៃអាទិត្យខាងមុខនេះ។
លោក វ៉ាន់ សុភា ត្រូវគេបាញ់នៅពេលដែលកំពុងរើសអេតចាយកាលពីខែធ្នូកន្លងទៅនេះហើយលោកមិនដឹងថាមកពីមូលហេតុអ្វីនិងមុខមាត់ជនល្មើសក្រៅពីថាជននោះជិះរថយន្តទំនើបម៉ាក Lexus។
លោក វ៉ាន់ សុភា ត្រូវបានបាញ់ចំខ្នង ដោយខ្មាន់កាំភ្លើងម្នាក់ជិះឡានឡិចស៊ីស ពណ៌ស នៅពេលដែលលោក កំពុងរើសអេតចាយនៅតាមផ្លូវលូទឹកស្អុយ នៅក្នុងសង្កាត់បឹងត្របែក នៅពាក់កណ្តាលយប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៥។
ក្រុមប្រឹក្សាចំណាត់ថ្នាក់ភាពយន្តរបស់ប្រទេសកេនយ៉ាបានចោទប្រកាន់សេវាកម្មទស្សនាវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត Netflix ថាមិនបានអនុលោមទៅតាមស្តង់ដារក្នុងប្រទេសកេនយ៉ានោះទេ។
បរិបថគោលនយោបាយអន្តោប្រវេសន៍របស់កោះតៃវ៉ាន់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ បន្ទាប់ពីស្ត្រីខ្មែរសញ្ជាតិតៃវ៉ាន់ម្នាក់បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅសភាកោះតៃវ៉ាន។
លោក ចន ឃែរី បានឆ្លៀតឱកាសរយៈពេលមួយម៉ោងទៅទស្សនាសារមន្ទីរជាតិកម្ពុជា ដែលមានកំណើតឆ្នាំ១៩២០ នៅជិតព្រះបរមរាជវាំង ដែលមានតាំងវត្ថុបុរាណជាង១.៦០០មុខនៃវត្ថុបុរាណជាង១៧.០០០មុខនៅសារមន្ទីរនេះ។
អំឡុងពេលមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា. ក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកទាក់ទងនឹងវប្បធម៌ផងដែរ។ នាង ផនបុប្ផា និងពិន ស៊ីសុវណ្ណ នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕
ពិព័រណ៍ទោលមួយដែលមានលក្ខណៈប្លែក ដោយអ្នកទស្សនាអាចមើលការដំឡើងផ្ទាល់ពីសិល្បករ បានចាប់ផ្តើមសម្ភោធនៅវិចិត្រសាលសិល្បៈសហគមន៍មូលនិធិអាស៊ី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦។ពិព័រណ៍នេះមានចំណងជើងថា «ស្រមោលនៃដែនដីអនាគត» ជាស្នាដៃទាំងស្រុងរបស់សិល្បករលោក គង់ វលក្ខណ៍ ដែលមានជំនាញសូនរូបបែបសិល្បៈទំនើបពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
អ្នកគ្រប់គ្រងប្រតិបត្តិនៃសារមន្ទីរមីនកម្ពុជា (The Cambodian Landmine Museum) បានថ្លែងប្រាប់ពីភាពខុសគ្នានៃការផ្លាស់ប្តូរទីតាំងរបស់សារមន្ទីរនេះពីក្រុងសៀមរាប ទៅឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងការប្រើប្រាស់ចំណូលបានមកពីអ្នកទស្សនាអន្តរជាតិសម្រាប់ជួយអភិវឌ្ឍន៍ទីជនបទ។ លោក ហ៊ុល រស្មី នៃ VOA បានចុះទៅខេត្តសៀមរាប ដើម្បីជួបសម្ភាសជាមួយលោក ហ៊ាញ សុគន្ធា ប្រធានប្រតិបត្តិនៃសារមន្ទីរមីនកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ អំពីចំនួនភ្ញៀវទេសចរដែលបានមកទស្សនាសារមន្ទីរ ដែលសង់នៅលើផ្ទៃដីតិចជាងមួយហិកតា និងការប្រើប្រាស់ប្រាក់ចំណូលបានមកពីភ្ញៀវទេសចរណ៍អន្តរជាតិ ដើម្បីជួយកុមារ យុវជន និងសហគមន៍ក្រីក្រ។ សូមអស់លោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក ហ៊ុល រស្មី និង លោក ហ៊ាញ សុគន្ធាដូចតទៅ៕
ប្រាក់រាប់សិបលានដុល្លារ បានហូរចូលក្រុងនៃប្រាង្គប្រាសាទដ៏ល្បីល្បាញនេះជារៀងរាល់ឆ្នាំ តាមរយៈការមកទស្សនារបស់ភ្ញៀវទេសចរណ៍អន្តរជាតិ។
ព័ត៌មានផ្សេងទៀត