រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាក្រសួងសាធារណការ និងក្រសួងមហាផ្ទៃបានសហការគ្នាក្នុងការប្រមូលប្រវត្តិរូបរបស់អ្នកបើករថយន្តដឹកកម្មករ រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញធំៗ ខណៈអ្នកបើកបររថយន្តទាំងនោះរងការរិះគន់ថាបើកបរមិនប្រុងប្រយ័ត្ន និងពុំមានប័ណ្ណបើកបរត្រឹមត្រូវ។
សាលាភូមិន្ទវិចិត្រសិល្បៈ បានរៀបចំការតាំងពិព័រណ៍ទេពកោសល្យ និងស្នាដៃលើកទី៣ ក្រោមប្រធានបទ «ខួប១០០ឆ្នាំនៃសាលារចនា ១៩១៧~២០១៧» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០១៧។
ប្រទេសឥណ្ឌានឹងអនុញ្ញាតឲ្យសម្ដេចសង្ឃ Dalai Lama មេដឹកនាំសាសនារបស់តំបន់ទីបេ មកធ្វើទស្សនកិច្ចបែបសាសនានៅរដ្ឋ Arunachal Pradesh ស្ថិតនៅភាគឦសានប្រទេស ទោះបីជាប្រទេសចិនជំទាស់ដ៏ដោយ។ តំបន់ភាគឦសាននេះជាទឹកដីជាប់ព្រំដែនដែលចិនទាមទារកាន់កាប់មួយផ្នែក។
ភាពយន្តកម្ពុជាចំនួន២ បានចាក់បញ្ចាំងនៅក្នុងកម្មវិធីអន្តរជាតិ FILMART ក្នុងទីក្រុងហុងកុង គឺ ភាពយន្តស្នេហ៍ស្វ័យគុណ៤ និងភាពយន្ត Jailbreak។
ព្រះតេជគុណបណ្ឌិត ហុក សុវណ្ណព្រះចៅអធិការវត្តខ្មែរនៅប្រទេសកាណាដា បានមានសង្ឃដីកាអំពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរ ក្នុងពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងម៉ុងរ៉េអាល់ ជាមួយលោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ព្រះតេជគុណបានសង្កេតឃើញថា ការធ្លាក់ចុះសីលធម៌ និងការមិនគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋនេះ គឺរាប់ទាំងអ្នកនយោបាយនិងប្រជារាស្ត្រធម្មតា។ ព្រះតេជគុណមានសង្ឃដីកាទៀតថារឿងនេះ អាចនាំឲ្យប្រទេសជាតិជួបគ្រោះថ្នាក់ ជាពិសេសនៅពេលដែលការបោះឆ្នោតមិនមានលក្ខណសេរី យុត្តិធម៌ និងស្មើភាពគ្នា ប្រសិនបើអ្នកនយោបាយមិនបានរួមគ្នាដោះស្រាយ៕
«ភាសាខ្មែរនៅមានបញ្ហាជាច្រើនដែលឲ្យយើងអ្នកសិក្សាត្រូវដោះស្រាយ។ ធំបំផុតគឺថា ជាការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រោះអីវាងាយស្រួលបាត់បង់ថ្ងៃណាមួយជាមិនខាន បើយើងមិនបានជួយជ្រោមជ្រែង ជួយគាំទ្រលើបញ្ហាអក្សរសាស្រ្តនេះទេ»។
តារាហូលីវូដដ៏ល្បីរបស់អាមេរិកនិងជាអ្នកដឹកនាំភាពយន្តគឺលោកស្រី Angelina Jolie បានថ្លែងកាលពីយប់ថ្ងៃសៅរ៍ នៅឯពិធីសម្ពោធការបញ្ចាំងជាអន្តរជាតិជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានូវខ្សែភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» (First They Killed My Father) ថា ភាពយន្តហូលីវូដជាភាសាខ្មែរនេះ ជាអំណោយរបស់លោកស្រីចំពោះប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់លោក Maddox កូនចិញ្ចឹមរបស់លោកស្រី។ នៅចំពោះមុខវត្តមានពលរដ្ឋខ្មែរជាច្រើនដែលត្រូវបានគេអញ្ចើញឲ្យចូលរួមនៅក្នុងពិធីបញ្ចាំងភាពយន្តកណ្តាលវាលនៅព្រះលានជល់ដំរីក្នុងឧទ្យានអង្គរខេត្តសៀមរាប លោកស្រី Jolie មានប្រសាសន៍ដោយអួលដើមកថា បើគ្មានប្រទេសកម្ពុជានោះទេ «ខ្ញុំក៏ប្រហែលមិនបានក្លាយជាម្តាយមួយរូបដែរ»។ នៅប៉ុន្មានម៉ោងមុនការបញ្ចាំងភាពយន្តនេះនៅលើទឹកដីអង្គរ លោកស្រី Jolie និងលោកស្រី Loung Ung សកម្មជនសិទ្ធិមនុស្សជាតិអាមេរិកាំងដើមកំណើតខ្មែរ និងជាអ្នកនិពន្ធសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន ដែលត្រូវក្រុមហ៊ុន Netflix យកទៅថតជាខ្សែភាពយន្តមួយនេះ បានពិភាក្សាជាមួយលោក សឹង សុផាត នៃ VOA អំពីគម្រោងផ្សេងទៀតដែលមានបន្ទាប់ពីភាពយន្តនេះ។
ខ្សែភាពយន្តហូលីវូដទាក់ទិននិងសោកនាដកម្មក្នុងរបបខ្មែរក្រហមមួយ ត្រូវបានគេដាក់បញ្ចាំងដំបូងគេបង្អស់នៅកម្ពុជានាសប្តាហ៍នេះ ដើម្បីរំឭកឲ្យក្មេងជំនាន់ក្រោយបានដឹងពីបញ្ហាដែលក្រុមគ្រួសារខ្មែរដែលបានជួបប្រទះ។
តារាហូលីវូដលោកស្រី Angelina Jolie ថ្លែងថា លោកស្រីមានគម្រោងឲ្យកូនប្រុសចិញ្ចឹមជនជាតិខ្មែរឈ្មោះ Maddox ជួយដឹកនាំគម្រោងសប្បុរសធម៌មួយចំនួនរបស់លោកស្រីនៅកម្ពុជា ក្រោយពេលរូបគេគម្រប់អាយុ១៨ឆ្នាំ។
អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ប្រាប់VOA ថា ការចេញសេចក្ដីជូនដំណឹងនេះ គឺដើម្បីចៀសវាងកំហុសឆ្គងផ្សេងទៀតនាពេលខាងមុខ។
ជាមួយនឹងការតស៊ូនិងទេពកោសល្យខ្ពស់ក្នុងការសម្តែងសៀក សុបិន្តរបស់យុវជនខ្មែរពីររូបមកពីអង្គការហ្វារពន្លឺសិល្បៈដែលមានឈ្មោះថា សុខ ឌីណា និង ណែម សុផា បានក្លាយជាការពិត ដោយពួកគេទទួលអាហារូបករណ៍ទៅសិក្សានៅសាលាសៀកជាតិនៅទីក្រុង Montreal ដែលជាសាលាសៀកដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក ហើយថែមទាំងទទួលបានការងារធ្វើនៅក្នុងប្រទេសកាណាដាផងដែរ។
បទសម្ភាសន៍៖ កើតនៅឃុំអូចា ខេត្តបាត់ដំបង យុវជន សុខ ឌីណា ដែលមានវ័យទើបតែ២២ឆ្នាំមកពីគ្រួសារដែលមានជីវភាពលំបាកនិងធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅក្នុងសមាគមហ្វាពន្លឺសិល្បៈនោះ មិនត្រឹមតែបានទទួលអាហារូបករណ៍ទៅសិក្សានៅក្នុងសាលាបង្ហាត់បង្រៀនសៀកដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោកដែលស្ថិតនៅក្នុងទីក្រុង Montreal ប្រទេសកាណា
ព័ត៌មានផ្សេងទៀត