កីឡាករអាហ្វ្រិកវ័យក្មេងជាច្រើនស្រមៃចង់ក្លាយជាតារាបាល់ទាត់ដែលមានទ្រព្យធនស្តុកស្តម្ភ។ ប៉ុន្តែរបាយការណ៍ការងារសាកលដែលចេញផ្សាយលើកដំបូងបំផុតដោយក្រុមសហជីពកីឡាករបាល់ទាត់ពិភពលោក FIFpro ប្រហែលអាចជាអ្វីមួយដែលបង្ហាញនូវស្ថានភាពជាក់ស្តែង។
អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ស្ពានហាលដែលជាច្រកសំខាន់ចូលទៅកាន់ប្រាង្គប្រាសាទអង្គរវត្តនឹងត្រូវបិទជាបណ្តោះអាសន្នរយៈពេល៤ឆ្នាំ ចាប់ពីខែឧសភាខាងមុខនេះតទៅ ដើម្បីធ្វើការជួសជុល ដោយអាជ្ញាធរកំពុងសាងសង់ស្ពានបណ្ណោះអាសន្នមួយសម្រាប់ឱ្យភ្ញៀវទេសចរដើរឆ្លង។
លោកប្រធានាធិបតីបានជួបជាមួយនឹងនាង Suboi អាយុ២៦ឆ្នាំនៅក្នុងវេទិកាសាធារណៈមួយជាមួយនឹងយុវជនវៀតណាមក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅប្រទេសវៀតណាមកាលពីឆ្នាំ២០១៦កន្លងទៅនេះ។
ជនភៀសខ្លួនជាច្រើនក្នុងចំណោមជនភៀសខ្លួនដែលបានមកតាំងទីលំនៅថ្មីក្នុងទីក្រុងឡុងប៊ិចនៃរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរិក។ ទីនេះ ក៏ជាកន្លែងដែលពលរដ្ឋខ្មែរអាមេរិកាំងជាច្រើន កំពុងព្យាយាមភ្ជាប់ខ្លួនឡើងវិញទៅនឹងដើមកំណើតរបស់ខ្លួន តាមរយៈថ្នាក់រៀនភាសាខ្មែរមួយ។
រដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរិកនេះ។ ទីនេះ ក៏ជាកន្លែងដែលពលរដ្ឋខ្មែរអាមេរិកាំងជាច្រើន កំពុងព្យាយាមភ្ជាប់ខ្លួនឡើងវិញទៅនឹងដើមកំណើតរបស់ខ្លួន តាមរយៈថ្នាក់រៀនភាសាខ្មែរមួយ។
ប្រទេសនានានៅជុំវិញពិភពលោកប្រារព្ធពិធីឆ្លងឆ្នាំសាកលចូលឆ្នាំ២០១៧ ជាមួយនឹងការបាញ់កាំជ្រួច ពិធីជប់លៀង និងសកម្មភាពអបអរផ្សេងៗទៀត ខណៈមនុស្សមួយចំនួនមានភាពស្រងូតស្រងាត់ដោយសារតែបញ្ហានយោបាយកាលពីឆ្នាំកន្លងទៅ។
ក្រសួងមហាផ្ទៃកំពុងស៊ើបអង្កេតតាមចាប់ខ្លួនមនុស្សបីនាក់ដែលបានបង្ហោះរូបភាពប្រមាថសម្តេចព្រះបរមនាថ នរោត្តមសីហមុនី។
ខ្លែងប្រពៃណីខ្មែរចូលរួមចំនួន៥១ រួមទាំងខ្លែងផ្សេងៗត្រូវបានគេបង្ហាញ និងបង្ហើរ ក្នុងមហោស្រពបង្ហើរខ្លែងខ្មែរប្រចាំឆ្នាំ លើកទី២០ នាព្រឹកនេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន៦៨រូប មកពី១៧រាជធានី-ខេត្ត។ មហោស្រពបង្ហោះខ្លែងនេះ ត្រូវបានធ្វើឡើងដើម្បីឲ្យយុវជនជំនាន់ក្រោយ ដឹងពីប្រវត្តិ និងអត្ថន័យនៃ«ខ្លែងឯក»ខ្មែរ ថែរក្សាព្រពៃណីនៃការបង្ហើរខ្លែង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
ចាប៉ីដងវែងគឺជា ឧបករណ៍សិល្បៈប្រពៃណីខ្មែរ ដែលមានទំនាក់ទំនងជាមួយនឹងជីវិត ទំនៀមទំលាប់ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។
លោក សឹង សុផាត នៃ VOA បានជួបជាមួយជនជាតិខ្មែរនិងខ្មែរអាមេរិកាំងបួននាក់ដែលបានមកធ្វើការនៅតំបន់ Silicon Valley ដើម្បីសាកសួរអំពីបទពិសោធន៍នៅតំបន់ដ៏មមាញឹកនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ បានរៀបចំពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសាកលលើកទី៤ ឆ្នាំ២០១៦ ដើម្បីបំផុសស្មារតីចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈចម្រៀងខ្មែរទាំងបុរាណ និងសម័យ។
ក្រុមអាជីវករបាននិយាយកាលពីថ្ងៃច័ន្ទថា ការផ្អាកពិធីបុណ្យអុំទូកញឹកញាប់ បានបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ការលក់ទំនិញរបស់ពួកគេ នៅក្នុងពិធីបុណ្យដែលមានរយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត