អ្នកជំនាញផ្នែកបរិស្ថាននិងអាកាសធាតុនិយាយថា ការណ៍ដែលមិនមានព្រិលធ្លាក់នៅបុណ្យណូអែលឆ្នាំនេះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យភពផែនដីឡើងកម្តៅខ្លាំង។
ជា។ ការសម្តែង «មាសស» នេះ ក៏បានទាក់ទាញចំនាប់អារម្មណ៍របស់់ទស្សនិកជន ទៅលើសាសនា ប្រពៃណីរបស់កម្ពុជា និងឧបករណ៍ភ្លេងខ្មែរដូចជារនាថឯក ពិណ ស្គរដៃ ទ្រ និងខ្លុយខ្មែរជាដើមដែលត្រូវបានប្រគុំផ្ទាល់នៅក្នុងការសម្តែងនោះ។
វត្ថុបុរាណដែលនឹងត្រូវបានបញ្ជូនទៅកម្ពុជាវិញ ត្រូវបានសន្មតថា មានអាយុកាលក្នុងចន្លោះសតវត្សរ៍ទី៩ និងទី១៤ ក្នុងអំឡុងសម័យអង្គរដែលឆ្លុះបញ្ចាំងពីជំនឿសាសនាហិណ្ឌូនិងសាសនាព្រះពុទ្ធ ដែលត្រូវបានប្រតិបត្តិក្នុងអំឡុងពេលនោះ
អ្នកតាមដានសង្គមមួយចំនួនអំពាវនាវឱ្យប្រជាពលរដ្ឋគោរពសិទ្ធិគ្នាក្នុងការជឿលើអ្វីមួយ ដើម្បីបញ្ចៀសជម្លោះនានាដែលអាចកើតមានឡើង។ ការអំពាវនាវនេះ ស្របពេលមានការលើកឡើងយ៉ាងចម្រូងចម្រាសលើករណីព្រះអង្គ ចន្ទ មុនី ដែលជាព្រះសង្ឃមួយអង្គគង់នៅក្នុងខេត្តកំពង់ឆ្នាំង ទៅលើបារមីរបស់ព្រះអង្គ។
វេទិកានេះធ្វើឡើងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរគំនិត ព័ត៌មាន សិល្បៈ ភាសា និងទិដ្ឋភាពផ្សេងគា្នៗនៃវប្បធម៌ក្នុងចំណោមប្រជាជាតិ និងប្រជាជន ក៏ដូចជាជំរុញការយល់ដឹងរវាងគ្នាទៅវិញទៅមកសម្រាប់យុវជនកម្ពុជាផងដែរ។
ក្នុងទិវាទីក្រុងពិភពលោកលើកទី៩ អង្គការយូណេស្កូបានដាក់បញ្ចូលទីក្រុងបាត់ដំបង ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារដំបូងគេក្នុងចំណោមក្រុងនានានៅកម្ពុជា។
តួសម្ដែងភាពយន្តហូលីវូដ (Hollywood) កំពុងកូដកម្មចង់ឱ្យមានការដាក់កំហិតលើការប្រើបច្ចេកវិទ្យាបញ្ញានិម្មិត ឬ AI នៅក្នុងការផលិតភាពយន្ត។ ពួកគេសង្ឃឹមថានឹងទទួលបានជោគជ័យដូចអ្នកនិពន្ធភាពយន្តហូលីវូដដែរ ដែលទើបបញ្ចប់កូដកម្មរយៈពេល ៥
ពួកអ្នករៀបចំចាត់ចែងនិយាយថាអ្នកចូលរួមជាង១២.០០០នាក់នឹងត្រូវចូលរួមនៅ ពេលដែលពិធីបើកការប្រកួតកីឡានេះធ្វើឡើងនៅថ្ងៃសៅរ៍នៅទីក្រុង Hangzhou (ហាំងចូ) ភាគខាងកើតប្រទេសចិន។
សកម្មភាពសិល្បៈខ្មែរនៅសហរដ្ឋអាមេរិកមានការទទួលស្គាល់គួរជាទីមោទនៈ ដោយមានការសម្តែងនៅសេតវិមាន សាលាក្រុង និងនៅសភាជាដើម តួយ៉ាងក្រុមរបាំសួគ៌ាបានសម្តែងសិល្បៈនៅមជ្ឈមណ្ឌលសភាសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា កន្លងទៅនេះ។
រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះវិហារត្រូវបានអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានស្នើសុំតាំងពីឆ្នាំ២០២១។
ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអាមេរិក និងកម្ពុជា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក ដែលបានគ្រប់គ្រងវត្ថុបុរាណនេះរាប់ឆ្នាំមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌កម្ពុជា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ព័ត៌មានផ្សេងទៀត
No media source currently available