ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការគាំទ្រ​ការច្នៃ​ម៉ូត​បែប​ទំនើប នឹង​ជួយ​លើក​តម្កើង​វប្បធម៌ និង​សេដ្ឋកិច្ច​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ប្រទេស​អភិវឌ្ឍន៍​ ជា​ពិសេស​​នៅ​តាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប។​ ជាទូទៅ​ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប គឺ​ត្រូវ​ការ​ពេល​វេលា និង​ធនធាន​ច្រើន ដូច្នេះ​​សម្រាប់​​កម្ពុជា​​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ពេល​បច្ចុប្បន្ន​​ ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប ហាក់​មាន​ការ​ចាប់​អារម្មណ៍ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ពេញ​និយម​នៅ​ឡើយ។ យ៉ាងណាក្តី អ្នកច្នៃ​ម៉ូត​វ័យ​ក្មេង​មួយ​រូប​មក​ពី​​មជ្ឈមណ្ឌល​រចនា​បែប​ទំនើប គឺ​កញ្ញា សេង សុវណ្ណ​រចនា លើកឡើង​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ​ការ​គាំទ្រ​ការ​ច្នៃ​ម៉ូត​​បែប​ទំនើប​ដែល​ច្នៃ​ដោយ​ជនជាតិ​ខ្មែរ នឹង​ជួយ​លើក​តម្កើង​វប្បធម៌ និង​សេដ្ឋកិច្ច​ជាតិ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦ កញ្ញា ២០១៩)

XS
SM
MD
LG