នៅថ្ងៃទី១៥ ខែកក្កដានេះ ប្រទេសកម្ពុជាបានរៀបចំពិធីបុណ្យខួប១០ឆ្នាំដែលអង្គការយូណេស្កូបញ្ចួលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងខួបមួយឆ្នាំនៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជាសម្បត្តិរបស់អង្គការរក្សាបេតិកភណ្ឌពិភពលោកនេះ។
សម្តេចប៉ាប Francis បរិហារការសមគំនិតដ៍ស្ញៀមស្ងាត់ ដែលធ្វើឲ្យមានអំពើហិង្សានៅតំបន់មជ្ឈឹមបូព៌ានិងធ្វើឲ្យពួកអ្នកកាន់សាសនាគ្រឹស្តរាប់ពាន់នាក់ទៀតចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
ប្រទេសកម្ពុជាបានឈ្នះពានរង្វាន់សម្រាប់កំណត់ត្រាពិភពលោក Guinness នៅថ្ងៃអាទិត្យនេះក្នុងការផលិតក្រមាប្រជាប្រិយប្រវែង ១.១០០ ម៉ែត្រ។ ដោយមានការគាំទ្រពីចលនាយុវជនរបស់គណបក្សកាន់អំណាច មនុស្សជាង ២ម៉ឺន៣ពាន់នាក់បានចូលរួមក្នុងការប្រឡងប្រកួតប្រជែងត្បាញរយៈ៦ខែនៅខាងក្រៅព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។
អ្នកកាន់សាសនាឥស្លាមនៅជុំវិញពិភពលោកកំពុងប្រារព្ធពិធីបុណ្យ Eid al-Fitr ជាថ្ងៃឈប់សម្រាកដែលកត់សម្គាល់នៃការបញ្ចប់រដូវពិសិដ្ឋរ៉ាម៉ាដាន។ ថ្ងៃឈប់សម្រាកនេះជាការបញ្ចប់រដូវបុណ្យរ៉ាម៉ាដាននៅពេលដែលការតមចំណីអាហាររបស់អ្នកកាន់សាសនាឥស្លាមពីថ្ងៃរះរហូតដល់ថ្ងៃលិចដែលមានរយៈពេល១ខែ។
កាលពីដើមខែមិថុនាកន្លងទៅ វីដេអូ និងរឿងរ៉ាវអាស្រូវរបស់អតីតសង្ឃ និងស្ត្រីម្នាក់នៅខេត្តបន្ទាយមានជ័យត្រូវបានគេ បង្ហោះ និងតិះដៀលពេញបណ្តាញសង្គមហ្វេប៊ុក។ រឿងរ៉ាវនេះបានរាលដាលនិងទទួលការចាប់អារម្មណ៍ពីលោក ហ៊ុន សែន ផងដែរ។
បើទោះបីជាលោក Migmar Tsering បានឆ្លងព្រំដែនចូលប្រទេសឥណ្ឌាតាំងពីលោកមានអាយុទើបតែ ៦ ឆ្នាំក៏ដោយ ក៏លោកនៅតែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងវប្បធម៌ និងភាសាទីបេដដែល ដោយលោកបានសិក្សានៅឯសាលាសម្រាប់ជនភៀសខ្លួនទីបេនៅក្នុងទីក្រុង Mussoorie ដែលជាទីក្រុងមួយស្ថិតនៅលើទួលភ្នំ។
មិនមាននរណាដឹងថា តើក្រុមជនជាតិ Baduy ឥណ្ឌូណេស៊ីបានឈ្មោះរបស់ពួកគេ មកពីណាទេ បើទោះជាអ្នកខ្លះនិយាយថា ឈ្មោះនេះមានប្រភពមកពីទន្លេ «Cibaduy» នៅខេត្ត Java ខាងលិច ឬក៏ឈ្មោះនេះសំដៅលើស្មៅមួយប្រភេទឈ្មោះ «Areuy Baduyut» ដែលមានដុះនៅដែនដីរបស់ពួកគេឬវាជាឈ្មោះដែលមានប្រភពពីកុលសម្ព័ន្ធអារ៉ាប់ដែលមានប្រពៃណីពនេចរជាមួយសត្វក្នុងតំបន់អាហ្រ្វិកនិងមជ្ឈិមបូព៌ា។
បេក្ខជនខ្មែរអាមេរិកាំងវ័យក្មេងលោក Choun Chanda ត្រូវគេជឿថា ជាបេក្ខជនដើមកំណើតអាស៊ីដំបូងដែលប្រាថ្នាប្រកួតចូលកាន់តំណែងនៅមូលដ្ឋាននេះ។
មានមតិរិះគន់ពីសាធារណជនថា លុយរៀលបោះពុម្ពថ្មីៗបានបង្កការភ័ន្តច្រឡំក្នុងការប្រើប្រាស់ ហើយអ្នកជំនាញខាងហិរញ្ញវត្ថុលើកឡើងថា រដ្ឋាភិបាលមិនចាំបាច់ចេញក្រដាសប្រាក់ថ្មីបន្ថែមទេ តែគួរបោះពុម្ពប្រភេទក្រដាសប្រាក់ចាស់វិញ។
ផ្ទៃដីមួយផ្នែករបស់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចមួយស្ថិតនៅចំកណ្តាលក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរីបានក្លាយជាទីតាំងកំសាន្តអារម្មណ៍បន្ទាប់ពីការទន្ទ្រានដីមិនចេះឈប់ឈរ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច។
ស្ថានទូតស.រ.អា និងសិល្បៈករកម្ពុជាសង្ឃឹមថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការនិពន្ធបទចម្រៀងថ្មី ដោយមិនថតចម្លងពីមនុស្ស ឬ ប្រទេសដទៃ បន្ថែមលើការការពារកម្មសិទ្ធិបញ្ញាដ៏រឹងមាំនៅម្ពុជា។
អាជ្ញាធរជាតិអប្សរា បានឃាត់ខ្លួនជនជាតិចិនបួននាក់ និងបញ្ជូនខ្លួនទៅឲ្យនគរបាលបេតិកភណ្ឌ កាលពីថ្ងៃអាទិត្យ ក្រោយពេលជនជាតិចិនមួយក្រុមនេះបានខួងថ្មបូរាណនៅទក្សិណប្រាសាទអង្គរវត្ត។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា។
ព័ត៌មានផ្សេងទៀត
No media source currently available