កញ្ញា ហេង សំណាង ជាអ្នកសម្របសម្រួលកម្មវិធីនៃ អង្គការសិល្បៈខ្មែរអមតៈ ដែលនឹងរៀបចំ ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» ឬ Arts4Peace Tour មកកាន់ទីក្រុងភាគខាងកើតឆ្នេរសមុទ្រចំនួន៦ ក្នុងសហរដ្ឋអាមេរិក។
លោក សុភា មានមន្ទិលពីការផ្តល់តម្លៃជាពលរដ្ឋទៅលើសហគមន៍ជនជាតិភាគតិច នៅតំបន់ដាច់ស្រយាលនានានៅកម្ពុជានាអំឡុងពេលទសវត្សរ៍ឆ្នាំ ៦០ ដោយសារតែការមិនសូវផ្តិតយករូបភាពរបស់សហគមន៍ជនជាតិភាគតិចទាំងនោះ។
ក្រសួងទេសចរណ៍កម្ពុជា បានចេញរបាយការណ៍មួយបង្ហាញថា តំបន់ជាប់មាត់សមុទ្រចំនួនបីមានចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដោយបណ្តាលមកពីស្ថានភាពផ្លូវ និងអាកាសធាតុ។
ក្រុមនេះ គឺអាចរាប់បានថា ជាក្រុមមួយដែលមានទំហំតូចបើយើងនិយាយអំពីទំហំនៃក្រុមតន្រ្តីព្យុះហយាត្រាដែលធម្មតាមានមនុស្សដល់ទៅរាប់រយនាក់ក្នុងមួយក្រុមៗ។ ការណ៍ដែលមានសមាជិកនេះតិច មិនបានសម្រួលដល់បញ្ហាដែលក្រុមតន្រ្តីនេះ បានជួបប្រទះនោះឡើយ។
មហោស្រពរូបថតភ្នំពេញត្រូវបានធ្វើឡើងជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨ជាលើកទី០៩ ដើម្បីលើកស្ទួយ ផ្តល់ឱកាស និងបង្ហាញពីការអភិវឌ្ឍន៍ថ្មីនៃវិស័យរូបថត។ វិទ្យាល័យនិងអនុវិទ្យាល័យពីរកន្លែងក្នុងរាជធានីភ្នំពេញបានផ្តល់ទីតាំងសម្រាប់តាំងបង្ហាញក្នុងមហោស្រពរូបថតភ្នំពេញលើកទី០៩នេះ។ ខាងក្រោមជាទិដ្ឋភាពការបើកសម្ពោធពិព័រណ៌ដោយជិះរ៉ឺម៉កកង់បីទៅទស្សនាពិព័រណ៌ប្រាំពីរកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ទី០៦ ខែតុលា ឆ្នាំ ២០១៨ ហើយរូបថតនឹងត្រូវដាក់តាំងពិព័រណ៌រហូតដល់ខែវិច្ឆិកា។
នៅឱកាសការកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌ គេឃើញមានពុទ្ធសាសនិកបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវត្តអារាមនានាជាបន្តបន្ទាប់។ ស្របពេលដូចគ្នានេះ ក្រសួងធម្មការ និងសាសនាបានព្យាករណ៍ថា ចំនួនពលរដ្ឋចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនឹងកើនឡើងធៀបនឹងឆ្នាំមុនៗ។
ក្នុងវ័យ៧៨ឆ្នាំ លោក ទន់ សុវណ្ណ ត្រូវបានព្រះសង្ឃ និងពុទ្ធសាសនិក ចាត់ទុកជា «ព្រឹទ្ធបណ្ឌិត» និង «អ្នកមានគុណ» ដោយសារលោកបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការកសាងវត្ត លើកកម្ពស់ព្រះពុទ្ធសាសនា និងដឹកនាំសហគមន៍ខ្មែរ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកត្រូវបានតែងតាំងជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមខ្មែរប្រចាំវត្តពុទ្ធិការាម បន្ទាប់ពីលោកបានចូលនិវត្តន៍។
ពានរង្វាន់ Magsasay នេះទទួលស្គាល់ការងាររបស់លោក ឆាង យុ ក្នុងការថែរក្សាការចងចាំនៃការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម និងបេសកកម្មស្ទើរពេញមួយជីវិតរបស់លោកក្នុងការស្តារឡើងវិញនូវយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។
អគ្គិភ័យដ៏សន្ធោរសន្ធៅមួយដែលចង់លេបត្របាក់យកសារមន្ទីរចាស់បំផុតក្នុងប្រទេស ប្រេស៊ីល ត្រូវបានពន្លត់ឲ្យរលត់ទាំងស្រុងហើយ។ នេះបើយោងតាមលោក Roberto Robadey អ្នកនាំពាក្យមន្ទីរពន្លត់អគ្គិភ័យប្រេស៊ីល ដែលបានឲ្យដឹងកាលពីព្រឹកថ្ងៃចន្ទ។
មហោស្រពអក្សរសិល្ប៍ខ្មែរ ដែលជាកម្មវិធីប្រមូលផ្ដុំប្រចាំឆ្នាំធំបំផុតនៃអ្នកកវីនិពន្ធ និងបណ្ដាមិត្តអ្នកអានបណ្ដាអត្ថបទរឿងជាខេមរភាសា នឹងប្រព្រឹត្តទៅជាលើកទីពីរ ដែលលើកនេះធ្វើនៅក្រុងបាត់ដំបង ហើយអ្នករៀបចំបានរំពឹងទុកថា មានអ្នកចូលរួមប្រមាណ១ពាន់នាក់។
សព្វថ្ងៃនេះ មានអ្នកទេសចរចិនជាច្រើនបានសម្រុកទៅទស្សនាក្រុងនានាដែលស្ទើរតែត្រូវបានគេបំភ្លេចចោលទៅហើយនៅទ្វីបអឺរ៉ុប ជាពិសេសគឺក្រុង Civita di Bagnoregio នៃប្រទេសអ៊ីតាលី។ លំហូរនៃអ្នកទេសចរចិនទាំងនេះ បានបង្កឲ្យមានការព្រួយបារម្ភផង និងការសប្បាយរីករាយផង។
ព័ត៌មានផ្សេងទៀត
No media source currently available