អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
នៅក្នុងពេលមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ ក្នុងរាជធានីភ្នំពេញ កម្ពុជាបានបង្កើនកម្រិតកាទូតរបស់ខ្លួនលើឆាកអន្តរជាតិខ្លាំងថែមទៀត ហើយទាក់ទាញការ វិនិយោគពហុវិស័យពីចិននិងជប៉ុន ក្រៅពីការតម្លើងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ឬហៅថាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ
កិច្ចប្រជុំកំពូលអាស៊ានជាប្រវត្តិសាស្ត្របើកឱកាសឲ្យដៃគូអន្តរជាតិពិភាក្សាត្រង់ទៅត្រង់មកលើបញ្ហាស្មុគស្មាញជាសាកលយ៉ាងច្រើន ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជេីញមកដល់រាជធានីភ្នំពេញដេីម្បី ចូលរួមប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក សុខ ខេមរានៃវីអូអេ កំពុងស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដេីម្បីរាយការណ៍ព័ត៌មានអំពីដំណេីរមកដល់របស់លោក និងកិច្ចប្រជុំនានា តាមការផ្សាយ Facebook Live៕
នេះជាទិដ្ឋភាពនៅរាជធានីភ្នំពេញ ខណៈពេលដែលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា៕
ជាងពាក់កណ្តាលសតវត្សមកនេះ ក្រុមជនជាតិដើមភាគតិចកាវ៉ែត នៅតាមមាត់ទន្លេសេកុង ក្នុងឃុំសន្តិភាព នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រស់នៅដោយព្យាយាមទប់ទល់និងសម្របខ្លួនតាមការផ្លាស់ប្តូរជាច្រើន ទាំងបរិស្ថានរស់នៅ វប្បធម៌ថ្មី និងការប្រែប្រួលអាកាសធាតុ។
នៅថ្ងៃព្រហស្បតិ៍នេះ តុលាការខ្មែរក្រហមបានសម្រេចផ្តន្ទាទោសមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ឲ្យជាប់ពន្ធនាគារមួយជីវិត បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន និងឃុំឃាំងអស់រយៈពេល ១៥ ឆ្នាំមកហើយ។ នេះជាសេចក្តីសម្រេចចុងក្រោយ ហើយតុលាការនឹងបញ្ចប់សវនាការនៃកាត់ទោសមេដឹកនាំខ្មែរក្រហម។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាព្រឹកថ្ងៃព្រហស្បត៌៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ គឺសាលាក្តីខ្មែរក្រហម ប្រកាសសាលដីកាទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
សេចក្តីសម្រេចរបស់តុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ជាការសម្រេចចុងក្រោយទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែសីហា ឆ្នាំ ២០២១ ក្នុងសំណុំរឿង ០០២ វគ្គ ២។
រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ លោកស ខេង បានបញ្ជាក់កាលពីថ្ងៃចន្ទនេះថា ក្រោយការចុះអនុវត្ត ការបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់តាមពាក្យបណ្តឹងដែលអាជ្ញាធរទទួលបានចំនួន «ប្រមាណ៩៥ភាគរយគឺជាការពិត»។
លោក កែវ សុមុនី បានឈរឈ្មោះជាបេក្ខជនចៅសង្កាត់មកពីគណបក្សភ្លើងទៀន នៅសង្កាត់ច្បារអំពៅទី ១ រាជធានីភ្នំពេញ។ បេក្ខជនរូបនេះបានឈ្នះតំណែង ជាជំទប់ទី ២ ក៏ប៉ុន្តែលោកបានបាត់បង់អ្វីៗគ្រប់យ៉ាង។
លោកVitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានបញ្ចប់បេសកកម្មរបស់លោកក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល ១១ថ្ងៃ។ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល គណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ី
ក្នុងពេលបច្ចុប្បន្ននេះ ពួកគេព្រួយបារម្ភថា ពួកគេនឹងមិនអាចពឹងផ្អែកលើធនធានធម្មជាតិនេះបានយូរអង្វែងទៀតទេ ហើយប្រជាជនមួយចំនួនគិតចង់ចាកចេញពីបឹងនេះ ទៅតាំងទីលំនៅ និងប្រកបរបរលើដីគោក ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។
ក្នុងពេលបច្ចុប្បន្ននេះ ពួកគេព្រួយបារម្ភថា ពួកគេនឹងមិនអាចពឹងផ្អែកលើធនធានធម្មជាតិនេះពីបឹងទន្លេសាបបានយូរអង្វែងទៀតទេ ហើយអ្នកទន្លេមួយចំនួនគិតចង់ចាកចេញពីបឹងនេះ ទៅតាំងទីលំនៅនិងប្រកបរបរលើដីគោក ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។
ថ្មីៗនេះ ក្នុងអំឡុងពេលកម្ពុជារៀបចំប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានគេមើលឃើញនៅតែដើរថយក្រោយ។ លោកស្រី ចក់ សុភាព បង្ហាញក្តីបារម្ភប្រាប់វីអូអេថា លំហសង្គមស៊ីវិល«ហាក់ដូចជារួមតូចមែនទែន»
ដំណើរការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះត្រូវបានបិទបញ្ចប់នៅរសៀលម៉ោង ៣ ថ្ងៃអាទិត្យនេះ។ មន្ត្រីនៅការិយាល័យរៀបចំការបោះឆ្នោត បានបើកហិបឆ្នោត ហើយរៀបចំរាប់សន្លឹកឆ្នោត និងបន្តការងាររាប់សន្លឹកឆ្នោតនៅមណ្ឌលមួយបោះឆ្នោតមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
លោក មុត ចន្ថា បានប្រាប់វីអូអេ តាមសារអេឡិចត្រូនិចថា៖ «ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតទេ ព្រោះវាមិនមានជម្រើសសម្រាប់លោក ដើម្បីជ្រើសរើស»។
ពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ អ្នកបោះឆ្នោតមួយចំនួនដែលវីអូអេបានសម្ភាសន៍ បានឲ្យដឹងថា ពួកគេរីករាយនឹងចូលរួមការបោះឆ្នោតលើកនេះ ដែលមានការរៀបចំឡើងដោយមានរបៀបរៀបរយ។
នៅរសៀលថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ប្រជាពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញ បានចេញទៅផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត ខណៈមន្ត្រីរៀបចំការបោះឆ្នោត និងមន្ត្រីពាក់ព័ន្ធនានា ត្រៀមបញ្ចប់ការងារ មួយថ្ងៃមុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញជាច្រើនពាន់នាក់បានធ្វើដំណើរទៅតាមខេត្តនានា នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងអំឡុងពេលដែលកម្មករ និងនិយោជិត បានឈប់សម្រាកមួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងមួយថ្ងៃក្រោយថ្ងៃបោះឆ្នោតនេះ។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ នឹងចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
ព័ត៌មានផ្សេងទៀត