បទសម្ភាសន៍ VOA៖ កម្ពុជាបង្កើនឥទ្ធិពលខ្លួនពេលកិច្ចប្រជុំកំពូលអាស៊ាន និងទាក់ទាញវិនិយោគច្រើនពីមហាអំណាច
នៅក្នុងពេលមានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ ក្នុងរាជធានីភ្នំពេញ កម្ពុជាបានបង្កើនកម្រិតកាទូតរបស់ខ្លួនលើឆាកអន្តរជាតិខ្លាំងថែមទៀត ហើយទាក់ទាញការ វិនិយោគពហុវិស័យពីចិននិងជប៉ុន ក្រៅពីការតម្លើងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ ឬហៅថាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកនិងប្រទេសដទៃ។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសលោក វណ្ណ ប៊ុនណា ប្រធានវេទិកា The Thinker Cambodia កាលពីពាក់កណ្តាលខែវិច្ឆិកា ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសកម្ពុជា។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ។