ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ដើម​ភាគ​តិច​កាវ៉ែត​នៅ​ស្ទឹងត្រែង​ បារម្ភ​បាត់​បង់​អត្តសញ្ញាណ​និង​ប្រពៃណី​របស់​ខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជាង​ពាក់​កណ្តាល​សតវត្ស​មក​នេះ ក្រុម​ជនជាតិ​ដើមភាគតិច​កាវ៉ែត​​​ ​នៅ​តាម​មាត់​ទន្លេ​សេកុង​ ក្នុង​ឃុំ​សន្តិភាព​ នៃ​ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹង​ត្រែង​ ​រស់​នៅ​ដោយ​ព្យាយាម​ទប់ទល់​និង​សម្រប​ខ្លួន​តាម​ការ​ផ្លាស់ប្តូរ​​ជាច្រើន ​ទាំង​បរិស្ថាន​រស់នៅ​​ វប្បធម៌ថ្មី​ និង​ការប្រែប្រួល​អាកាសធាតុ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ពួកគេ​ជួប​ផល​លំបាក​ជាច្រើន​ពាក់ព័ន្ធនឹង​ការ​បាត់បង់​​របៀប​របប​ដាំដំណាំ​បែប​ចំការវិល​ជុំ​របស់​ជនជាតិ​ដើម​ភាគតិចកាវ៉ែត និង​​ប្រឈម​នឹង​ការ​បាត់​បង់​អត្តសញ្ញាណ​ និង​ប្រពៃណី​​ ជាពិសេស​នៅពេល​ចាស់​ទុំ​​ក្នុង​ភូមិ​បាន​ស្លាប់បាត់​បង់​ជីវិតជា​បន្តបន្ទាប់។ នេះ​បើតាម​ការ​រៀបរាប់​របស់ជនជាតិ​ដើមភាគតិច​កាវ៉ែត​ ក្នុង​ឃុំ​សន្តិភាព​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ។

ជនជាតិ​ដើម​ភាគតិច​កាវ៉ែត​ ធ្លាប់​រស់​នៅ​តំបន់​ព្រៃ​ឬស្សីនៃ​ភាគ​ឦសាន​ប្រទេស​កម្ពុជា។ នៅ​មុន​ទសវត្ស​ឆ្នាំ ​១៩៦០ ពួកគេ​រស់​នៅ​ក្នុងព្រៃ​ដ៏ជ្រៅ​ជាច្រើន​សហសវត្ស​ ហើយ​កម្រនឹង​មាន​ទំនាក់​ទំនង​ជាមួយ​អ្នកនៅ​«តំបន់​ដីរាប​»ណាស់។ តែ​ក្រោយ​មក​ ជនជាតិ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​តម្រូវ​ឲ្យបំលាស់​ទី​ចុះ​ពី​តំបន់ព្រៃ​ភ្នំ​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។ ​

ជា​ប្រវត្តិសាស្ត្រ​ ​ការ​ធ្វើ​ស្រែ​ចំការ​វិលជុំ ជា​ប្រភេទ​កសិកម្ម​ចម្បង​របស់​ជនជាតិ​ដើម​ភាគ​តិច​កាវ៉ែត​ ហើយ​ពួកគេមាន​ជំនឿ​អរូបិយ និង​ធ្វើ​ពិធី​បន់​ស្រន់​ សែន​ព្រេន​ អារុក្ខ​អារក្ស​ទេពតា​ផ្សេងៗ។ នេះបើតាមសាស្ត្រាចារ្យ​ផ្នែកភូមិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ Wisconsin​ ក្នុង​សហរដ្ឋអាមេរិក​ លោក Ian G Baird ដែល​បាន​ចំណាយ​ពេលជាង​ ១០ឆ្នាំ​ សិក្សា​ស្រាវជ្រាវ​អំពី​ការ​ប្រែប្រួល​ជីវភាពរស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច​កាវ៉ែត​នៅ​កម្ពុជា។

ជាង​ពាក់​កណ្តាល​សតវត្ស​មក​នេះ ក្រុម​ជនជាតិ​ដើមភាគតិច​កាវ៉ែត​ ​នៅ​តាម​មាត់​ទន្លេ​សេកុង​ ក្នុង​ឃុំ​សន្តិភាព​ នៃ​ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹង​ត្រែង​ ​រស់​នៅ​ដោយ​ព្យាយាម​ទប់ទល់​និង​សម្រប​ខ្លួន​តាម​ការ​ផ្លាស់ប្តូរជាច្រើន ​ទាំង​បរិស្ថាន​រស់នៅ វប្បធម៌ថ្មី​ និង​ការប្រែប្រួល​អាកាសធាតុ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ពួកគេ​ជួប​ផល​លំបាក​ជាច្រើន​ពាក់ព័ន្ធនឹង​ការ​បាត់បង់របៀប​របប​ដាំដំណាំ​បែប​ចំការវិល​ជុំ​របស់​ជនជាតិ​ដើម​ភាគតិចកាវ៉ែត និងប្រឈម​នឹង​ការ​បាត់​បង់​អត្តសញ្ញាណ​ និង​ប្រពៃណី ជាពិសេស​នៅពេល​ចាស់​ទុំក្នុង​ភូមិ​បាន​ស្លាប់បាត់​បង់​ជីវិតជា​បន្តបន្ទាប់។ នេះ​បើតាម​ការ​រៀបរាប់​របស់ជនជាតិ​ដើមភាគតិច​កាវ៉ែត​ ក្នុង​ឃុំ​សន្តិភាព​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ។

​ឃុំ​សន្តិភាព នៃ​ស្រុក​សៀមប៉ាងនេះ មានភូមិ​ចំនួន​ប្រាំមួយ​ រួម​មាន ភូមិ​អូរចាយ​ ភូមិ​គីរីបាស់​លើ ភូមិទាក់ទាម​ ភូមិ​គីរីវង្សា​លើ ភូមិ​គីរីវង្សា​ក្រោម និង​ភូមិ​បាស់​ក្រោម។​ ចំនួន​ជន​ជាតិ​ដើមភាគតិច​កាវ៉ែត​នៅ​កម្ពុជា​ត្រូវបាន​គេប៉ាន់ប្រ​មាណថា​មានចំនួន ៥.៦១៨នាក់​ នៅ​ឆ្នាំ​ ២០១៣។​ នេះ​បើយោងតាមរបាយការណ៍​ស្ថិតិ​ចុងក្រោយ​បោះ​ពុម្ពផ្សាយ​នៅ​ឆ្នាំ​ ២០២១ ដោយក្រសួងផែនការ និង​ក្រសួង​អភិវឌ្ឍជនបទ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG