ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោកស្រី​ ចក់ សុភាព ថាលំហសង្គមស៊ីវិល«ហាក់ដូចជារួមតូចមែនទែន»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្មី​ៗនេះ​ ក្នុងអំឡុងពេល​កម្ពុជារៀបចំ​ប្រកាស​លទ្ធផលបោះ​ឆ្នោត​ឃុំសង្កាត់​ ស្ថានភាព​សិទ្ធិមនុស្ស និង​លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ត្រូវបានគេ​មើលឃើញនៅតែដើរថយក្រោយ​។ លោកស្រី​ ចក់ សុភាព បង្ហាញក្តី​បារម្ភប្រាប់វីអូអេថា លំហសង្គម​ស៊ីវិល«ហាក់ដូចជា​រួមតូចមែនទែន» ខណៈ​គណបក្ស​នយោបាយ​ ​មួយ​ចំនួន​ក៏បាន​លើក​ឡើង​​ថាការបោះ​ឆ្នោត​នេះ ​មិន​សេរី​ និង ​មិនយុត្តិ​ធម៌។​ កាល​ពី​ដើម​ខែ ឧសភា សមាជិក​សភា​របស់​សហភាព​អឺរ៉ុបជាច្រើនរូប​​បាន​បោះឆ្នោត​សម្រេច​លើ​ញត្តិ​ ដោយ​បង្ហាញ​បារម្ភ​អំពី​ការណ៍​បន្ត​​បង្ក្រាប​នយោ​បាយ​នៅ​កម្ពុជា​ និង​ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប ​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ឬ​ EBA ​ទាំង​ស្រុង​ប្រសិនបើ​ការ​បោះឆ្នោត​ឃុំសង្កាត់នេះ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ​២០២៣​​ មិនមាន​ភាពសេរី និង​យុត្តិធម៌​៕

XS
SM
MD
LG