ប្រទេសថៃបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ ១.៣០០ លាន ដុល្លារអាមេរិក។
ដោយខ្លាចថាសម្ព័ន្ធភាព Pakatan អាចនឹងចាញ់ការបោះឆ្នោតលើកក្រោយ តំណាងរាស្ត្រមួយចំនួនរបស់សម្ព័ន្ធភាពនេះបានចាកចេញពីសម្ព័ន្ធភាពគណបក្សនេះកាលពីខែកុម្ភៈ ដើម្បីចុះចូលជាមួយនឹងគណបក្ស UMNO និងគណបក្ស PAS។
ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតស្រោមដៃកៅស៊ូលំដាប់កំពូលក្នុងពិភពលោក បានដកការដាក់កម្រិតចំនួនបុគ្គលិកក្នុងរោងចក្រផលិតស្រោមដៃ ដើម្បីជួយបុគ្គលិកពេទ្យ ដែលជាអ្នកស្ថិតនៅជួរមុខក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូរ៉ូណានៅជុំវិញពិភពលោកឲ្យមានសុវត្ថិភាព។
ដូចទីក្រុងហុងកុង និងកោះតៃវ៉ាន់ដែរ ប្រទេសសិង្ហបុរី ទទួលបានការសរសើរចំពោះការឆ្លើយតបយ៉ាងលឿន និងម៉ត់ចត់របស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។
ប្រទេសកម្ពុជា និងវៀតណាមដែលមានទំនាក់ទំនងវប្បធម៌ និងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនបានរាយការណ៍ថា មាន ១០៤ និង ១៦៩ ករណី។ ចំនួននេះ គឺច្រើនជាងប្រទេសឡាវ ឬ មីយ៉ាន់ម៉ា ក៏ប៉ុន្តែ នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ។
របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានសរសេរថា អត្រាភាពក្រីក្រនៅក្នុងប្រទេសថៃមានចំនួនកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះជាមានកំណើនសេដ្ឋកិច្ចថេរក្តី។
ក្រុមហ៊ុនផលិតស្រោមដៃជ័រនៅប្រទេសម៉ាឡេស៊ីដែលជាប្រទេសផ្គត់ផ្គង់ស្រោមដៃពេទ្យច្រើនជាងគេនៅលើពិភពលោក កំពុងព្រមានអំពីកង្វះខាតស្រោមដៃជាសាកលដោយសាររដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបិទសកម្មភាពក្នុងប្រទេសដោយផ្នែក។
ជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់លោក Xi jinping គម្រោងច្រករបៀងសេដ្ឋកិច្ចចិនមីយ៉ាន់ម៉ា នឹងបន្ថែមនូវផ្លូវដែកមួយខ្សែភ្ជាប់តំបន់សួនឧស្សាហកម្មនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ និងកំពង់ផែសមុទ្រទឹកជ្រៅដ៏ចម្រូងចម្រាសនៅក្រុង Kyaukphyu។
ប្រជាជនថៃជាច្រើនបានបន្ទោសលើយោធាដែលមានអំណាចនយោបាយនៅក្នុងរដ្ឋធម្មនុញ្ញ។ យោធាជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញនោះឡើងដោយខ្លួនឯង នៅពេលយោធាកំពុងកាន់អំណាចដើម្បីធ្វើឱ្យការបោះឆ្នោតដែលធ្វើឡើងកាលពីឆ្នាំមុនមានប្រយោជន៍ដល់ខ្លួន។
រដ្ឋាភិបាលឡាវបានយកគោលដៅសម្អាតឲ្យអស់នៅឆ្នាំ២០៣០ ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា គ្មានការបញ្ជាក់ណាមួយថា តើកិច្ចការនេះត្រូវការពេលវេលាយូរប៉ុណ្ណាទៀតនោះទេ។
អ្នកវិភាគនយោបាយ និងអង្គការសិទ្ធិមនុស្សនានាបានប្រាប់ VOA ថា ប្រទេសថៃមានការវិវឌ្ឍតិចតួចប៉ុណ្ណោះនៅក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យតាំងពីការបោះឆ្នោតមក នៅក្រោមរដ្ឋាភិបាលដែលមានទំនោរទៅរកពួកយោធា។
អាងស្តុកទឹករបស់ទំនប់វារីអគ្គិសនីនេះនឹងជនលិចផ្នែកខ្លះឬភូមិទាំង ២៣នៅក្នុងតំបន់ទាំងមូលដែលជាទីជម្រករបស់អ្នកស្រុកប្រមាណ១០.០០០នាក់ ហើយអ្នកភូមិទាំងនេះបានទទួលដំណឹងឲ្យរៀបចំចាកចេញពីផ្ទះសម្បែងរបស់ពួកគេរួចហើយ។
តុលាការថៃថា លោក Thanathorn Juangroongruangkit បានរំលោភច្បាប់ដោយកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាញព័ត៌មានខណៈដែលកាន់តំណែងនៅក្នុងរដ្ឋសភា ក៏ប៉ុន្តែលោកបានច្រានចោលការចោទប្រកាន់នេះ។
ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយដែលមានការចូលរួមពីប្រទេសចំនួន១៦ និងក្រុមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ត្រូវបានរំពឹងថា នឹងក្លាយជាបញ្ហាសំខាន់នៅឯសន្និសីទកំពូលរបស់មេដឹកនាំអាស៊ីនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃនៅក្នុងសប្តាហ៍នេះ។
អង្គការការពារបរិស្ថាននានាកំពុងអំពាវនាវឲ្យប្រទេសឡាវលុបចោលនូវគម្រោងទំនប់វារីអគ្គិសនីថ្មីចុងក្រោយបំផុតមួយ ដែលរដ្ឋាភិបាលនៃប្រទេសនេះបានសម្រេចអនុញ្ញាតឲ្យសាងសង់នៅលើទន្លេមេគង្គ។
អ្នកទៅហាងបាយនោះជាប្រចាំមួយចំនួន ដែលពឹងពាក់លើកន្លែងនេះដើម្បីទទួលបានអាហារបរិភោគជារៀងរាល់ថ្ងៃ គឺរកចំណូលបានលើសពីលក្ខខណ្ឌកំណត់របស់រដ្ឋាភិបាលសម្រាប់ជនក្រីក្រ។
ក្រុមអ្នកជំនាញខាងទឹកនិងអាកាសធាតុមកពីទូទាំងតំបន់អាស៊ីកំពុងតែសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការស្ដារធម្មជាតិ ជាជាងប្រឆាំងនឹងធម្មជាតិ ដើម្បីសង្គ្រោះ «ដីសណ្ដដែលកំពុងបាត់បង់» នៅក្នុងទ្វីបអាស៊ី ដែលមានប្រជាជនសរុបប្រមាណ៤០០លាននាក់។
ក្រុមអង្គការសិទ្ធិមនុស្សនិងអ្នកតស៊ូមតិមកពីឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យាកំពុងអំពាវនាវដល់សមាជិកសភាថៃឲ្យធ្វើវិសោធនកម្មច្បាប់សន្តិសុខអ៊ិនធឺណិតថ្មី មួយ ដែលពួកគេនិយាយថា បានផ្តល់អំណាចដល់រដ្ឋាភិបាលឲ្យត្រួតពិនិត្យទិន្នន័យនៅលើបណ្តាញអ៊ិនធឺណិត។
ព័ត៌មានផ្សេងទៀត