ពាក្យស្លោកមួយសរសេរថា «យើងគឺជាសំឡេងរបស់អ្នកដែលគ្មានសំឡេង» គឺជាពាក្យស្លោករបស់អ្នករាយការណ៍ព័ត៌មាននិងជាអ្នកអានព័ត៌មានប្រចាំទូរទស្សន៍ Rohingya Vision ដ៏អង់អាចម្នាក់គឺលោក Ajmeer Omar។
សហរដ្ឋអាមេរិកនិងសមាជិក១០ប្រទេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅជិតសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
រដ្ឋាភិបាលថៃថ្មីបានចាប់ផ្តើមជជែកដេញដោលឡើងវិញនូវសេចក្តីព្រាងច្បាប់មួយដែលនឹងធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសមុនដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលធ្វើឲ្យស្របច្បាប់ដល់មនុស្សស្រឡាញ់ភេទដូចគ្នា ប៉ុន្តែបានធ្វើឲ្យខ្វែងគំនិតគ្នាក្នុងសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា។
បន្ទាប់ពីបានចំណាយពេល ៥ ឆ្នាំ នៅក្នុងពន្ធនាគារទីក្រុងបាងកក ដោយគ្មានការកាត់ទោសពីបទឧក្រិដ្ឋណាមួយមក លោក Siraphop Kornaroot ដែលជាកវីកំណាព្យ និងជាអ្នកនិពន្ធថៃ អាយុ ៥៥ ឆ្នាំ បាននិយាយថា៖ «ការជាប់ពន្ធនាគារអាចបង្ហាញថា អ្នកអាចស៊ូទ្រាំបានកម្រិតណា»។
នៅពេលនេះដែលពួកគេជាក្រុមប្រឆាំង គណបក្សទាំងនេះដែលជំទាស់នឹងក្រុមប្រឹក្សាយោធាបានធ្វើការកែប្រែរដ្ឋធម្មនុញ្ញជាអាទិភាពកំពូលរបស់ពួកគេ។
ក្រុមអង្គការសិទ្ធិមនុស្សនិងសកម្មជននិយាយថា ការនិរទេសខ្លួននិងការបាត់ខ្លួនរបស់ក្រុមអ្នកប្រឆាំងថៃនៅពេលថ្មីៗនេះក្នុងប្រទេសម៉ាឡេស៊ីនិងវៀតណាម អាចឲ្យប្រថ្នូលថា បញ្ហានេះកាន់តែកើតឡើងច្រើនថែមទៀត។
ប្រទេសថៃបានបញ្ចប់ពិធីយ៉ាងអ៊ឹកធឹកដែលមានរយៈពេល៣ថ្ងៃកាលពីថ្ងៃចន្ទដើម្បីឧទ្ទិសដល់ព្រះមហាក្សត្រថ្មីដែលបានឡើងសោយរាជ្យ។