ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​​​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កាន់​អាវុធ​ប្រឆាំង​របប​យោធា​


រូប​ឯកសារ៖ ក្រុម​បាតុករ​​តវ៉ា​​នៅ​ទី​ក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ក្រុម​បាតុករ​​តវ៉ា​​នៅ​ទី​ក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១។

សហគមន៍​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ដោយ​ភាគ​ច្រើន​ប្រើ​កាំភ្លើង​ចាស់ៗ​និង​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ការ​បង្កើន​ការ​តស៊ូ​ប្រឆាំង​នឹង​របប​យោធា​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​កាលពី​ជាង​៤​ខែ​មុន​ដែល​បង្កើន​ការ​ភ័យ​ខ្លាច​អំពី​ការ​រាលដាល​សង្គ្រាម​ស៊ីវិល។​

យោធា​មីយ៉ាន់ម៉ាត្រូវ​គ្រប់គ្រង​ដោយជនជាតិភូមា​ភាគ​ច្រើន​ហើយ​ក្រុមយោធា​បាន​ធ្វើ​សង្គ្រាម​ជាមួយ​កងទ័ព​ជនជាតិ​ភាគតិច​ផ្សេងៗ​ទៀត​ដែល​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​នៅ​លើ​ទឹកដី​តាម​បណ្តោយ​ព្រំដែន​ចាប់​តាំង​ពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៨​មក។​

រដ្ឋ​ប្រហារ​ថ្ងៃ​ទី១​ខែ​កុម្ភៈ​បាន​ធ្វើ​ឲ្យ​មាន​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំង​ចូល​ទៅក្នុង​ប្រទេស​និង​បាន​ធ្វើ​ឲ្យ​ពួក​យោធា​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ជនជាតិ​ភូមា​ផងដែរ​ខណៈ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ពួក​យោធា​ប្រឈម​នឹងការ​ប្រយុទ្ធ​គ្នា​ខ្លះ​ជាមួយ​ប៉ូលិស​និង​ទាហាន ​ការ​ធ្វើ​ឃាត​អ្នក​សហការ​ជាមួយ​យោធា​និង​ការ​ទម្លាក់គ្រាប់បែកក្នុង​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់យោធា។​

សមាគម​ជួយ​អ្នក​ទោស​នយោបាយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ Mae Sot ​ក្នុង​ប្រទេស​ថៃ​បាន​អះអាង​ថា យោធា​បាន​សម្លាប់​ជន​ស៊ីវិល​ជាង​៨៥០​នាក់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​តស៊ូទោះ​ជាយ៉ាង​ណាយោធា​បាន​បដិសេធ​តួលេខ​នេះ។​

ដោយ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហូរ​ឈាម​នេះ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ចាប់​តាំង​ពី​ដើម​ខែ​មេសា​ថា​ប្រទេស​មីយ៉ាន់ម៉ា​អាច​មានសង្គ្រាម​ស៊ីវិលពេញ​ទំហឹង៕

XS
SM
MD
LG