ប្រធានគណបក្សអំណាចប្រជាជន (People Power Party) ដែលជាគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានប្រកាសគាំទ្រការព្យួរតួនាទីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
លោក Trump បានផ្ដួលគូប្រជែងរបស់លោកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris ដោយធ្វើឲ្យរូបលោកក្លាយជាអតីតប្រធានាធិបតីខាងបក្សសាធារណរដ្ឋដែលវិលចូលកាន់តំណែងវិញក្រោយពីបាត់បង់តំណែងនេះអស់រយៈពេល ៤ ឆ្នាំមក។
អ្នកស្រី Audrey Gibson-Cicchino អ្នករៀបចំសន្តិសុខរបស់កងការពារប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់មហាសន្និបាតរបស់គណបក្សសាធារណរដ្ឋ ថ្លែងថា៖ «យើងជឿជាក់លើផែនការសន្តិសុខសម្រាប់មហាសន្និបាតនេះ ហើយយើងរៀបចំរួចរាល់អស់ហើយ»។
ជនសង្ស័យឈ្មោះ Matthew Crooks អាយុ២០ ឆ្នាំគឺជា «អ្នកពាក់ព័ន្ធប៉ុន្តែមិនទាន់ដឹងមូលហេតុ»។
ក្រុមនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានឃើញមានបាឡុងជាច្រើនដែលក្នុងនោះបាឡុងយ៉ាងតិចមួយចំនួនមានផ្ទុកកាកសំណល់និងសំរាម។ ក្រុមនាយសេនាធិការកងទ័ពនេះបានចោទប្រកាន់កូរ៉េខាងជើងបានប្រព្រឹត្តទង្វើ «គ្មានមនុស្សធម៌និងថោកទាប» នេះ។
ខណៈដែលការណែនាំរបស់រដ្ឋាភិបាលជប៉ុន មិនមានចំណងផ្លូវច្បាប់ អ្នកវិភាគនានានិយាយថា សេចក្តីថ្លែងការណ៍ «ការណែនាំរដ្ឋបាល» មានទម្ងន់ខ្លាំងលើសហគមន៍អាជីវកម្មជប៉ុន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្លែងថា សហរដ្ឋអាមេរិកបាន «ត្រៀមលក្ខណៈពេញលេញ» ដើម្បីដាក់ទណ្ឌកម្មលើការគាំទ្ររបស់ចិនចំពោះឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។
ផែនការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងកម្លាំងរបស់ប្រទេសចិនដែលកំពុងកើនឡើង
កាលពីថ្ងៃទី ១១ ខែមីនា សភាចិនបានបិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងអំឡុងកិច្ចប្រជុំពេញមួយសប្តាហ៍នោះ ប្រធានាធិបតីចិនលោក Xi Jinping បានពង្រឹងការកាន់អំណាចរបស់លោកបន្ថែមទៀត។
នៅសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានចោទប្រកាន់សហរដ្ឋអាមេរិកពីការព្យាយាមបំបិទឥទ្ធិពលរបស់ចិន។
នៅថ្ងៃសៅរ៍សប្តាហ៍នេះ កោះតៃវ៉ាន់ នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសភាថ្មី។ ការបោះឆ្នោតនេះនឹងជួយកំណត់ចំណងទាក់ទងរបស់តៃវ៉ាន់ជាមួយចិនដីគោកដែលគំរាមកំហែងត្រួតត្រាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដ៏តូចមួយនេះ។
ជាង៣ទសវត្សរ៍មកហើយចាប់តាំងពីមូលដ្ឋានយោធាសហរដ្ឋអាមេរិកចុងក្រោយបានដកចេញពីប្រទេសហ្វីលីពីន ក៏ប៉ុន្តែនៅពេលមានការភ័យខ្លាចពីការវាទទីរបស់ចិន រដ្ឋាភិបាលហ្វីលីពីនកំពុងអនុញ្ញាតឱ្យយោធាសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានជាច្រើននៅទូទាំងប្រទេស។
ប្រធានាធិបតីចិនលោក Xi Jinping បានបន្តការគំរាមកំហែងរបស់លោកដើម្បីកាន់កាប់កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ រីឯប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានអំពាវនាវឱ្យមានសន្តិសហវិជ្ជមានជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យនិយាយថា លោក Lee ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ ក្នុងរដ្ឋធានីសេអ៊ូល ដើម្បីធ្វើការវះកាត់ ក្រោយពីក្រុមវេជ្ជបណ្ឌិតបារម្ភពីការហូរឈាមខ្លាំងនៅម្តុំសរសៃករបស់លោក។
ក្នុងអំឡុងពេលឆ្នាំ២០២៣ ចិនបានបង្កើនការយាយីរបស់ខ្លួនទៅលើទូកហ្វីលីពីនដែលតូចជាងខ្លួនច្រើន នៅក្នុងផ្នែកមានជម្លោះនៅសមុទ្រចិនខាងត្បូង។ ដើម្បីបង្កើនកម្រិតប្រកួតប្រជែងជាមួយចិន ហ្វីលីពីនងាកទៅរកសង្គ្រាមព័ត៌មានវិញ។
លោក Joe Biden និងលោក Xi Jinping នឹងជួបគ្នានៅថ្ងៃពុធនៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកមិនរំពឹងថានឹងមានដំណោះស្រាយធំដុំណាមួយដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានភាពប្រសើរឡើងទេ។
សេចក្តីរាយការណ៍ពីការធ្វើមាតុភូមិនិវត្តន៍នៃជនជាតិកូរ៉េខាងជើងក្នុងទ្រង់ទ្រាយធំនេះ គឺជាលើកទី ១ ហើយរបស់ចិន ចាប់តាំងពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងច្រកព្រំដែនរបស់ខ្លួនដោយសារជំងឺរាតត្បាតកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
កូរ៉េខាងត្បូងមិនមែនជាសមាជិកនៃក្រុមប្រទេស G7 ទេ ប៉ុន្តែត្រូវបានលោក Kishida អញ្ជើញឱ្យមកចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ជាមួយនឹងមេដឹកនាំនៃប្រទេសមួយចំនួនទៀត ដែលមិនមែនជាសមាជិកនៃក្រុមប្រទេស G7។
ក្រុមសិទ្ធិមនុស្សនៅកូរ៉េខាងត្បូងនិយាយថា ខ្លួនរងសម្ពាធពីរដ្ឋាភិបាលចិន បន្ទាប់ពីផ្តល់កិត្តិយសដល់សកម្មជនក្រុងហុងកុងដែលជាប់ពន្ធនាគារ។ នេះ ជាករណីចុងក្រោយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលព្យាយាមបំបិទមាត់អ្នករិះគន់នៅកូរ៉េខាងត្បូង។
មន្ត្រីស.រ.អ.បាននិយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបនៅថ្ងៃព្រហស្បតិ៍នេះ នាំឱ្យមានការប្រកាសឱ្យប្រុងប្រយ័ត្នគ្រាមានអាសន្ននិងការជម្លៀសមនុស្សនៅលើកោះធំមួយនាប៉ែកខាងជើងបំផុតនៃប្រទេសជប៉ុន។
ព័ត៌មានផ្សេងទៀត