ការបោះឆ្នោតនៅកោះតៃវ៉ាន់នាំឱ្យមានទស្សនៈផ្សេងគ្នាអំពីវិធីតទល់ជាមួយចិន
នៅថ្ងៃសៅរ៍សប្តាហ៍នេះ កោះតៃវ៉ាន់ នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសភាថ្មី។ ការបោះឆ្នោតនេះនឹងជួយកំណត់ចំណងទាក់ទងរបស់តៃវ៉ាន់ជាមួយចិនដីគោកដែលគំរាមកំហែងត្រួតត្រាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យដ៏តូចមួយនេះ។ លោក Bill Gallo នៃវីអូអេរាយការណ៍ពីទីក្រុងតៃប៉ិ កោះតៃវ៉ាន់ថា ការបោះឆ្នោតនេះក៏មានការទាក់ទិនដ៏សំខាន់ដល់សាកលលោកផងដែរ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕