ក្រុមអ្នករិះគន់ថា គម្រោងនេះគឺជាការខ្ជះខ្ជាយឥតប្រយោជន៍ នៅពេលដែលពលរដ្ឋជាងពាក់កណ្តាលប្រទេសកំពុងរស់នៅក្នុងភាពក្រីក្រ ហើយរដ្ឋាភិបាលបានបណ្តោយឱ្យរដ្ឋធានីហារ៉ារ៉េដែលជារដ្ឋធានីបច្ចុប្បន្នដួលរលំ។
នៅថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកនិងប្រទេសហ្វីលីពីនបានប្រកាសកិច្ចព្រមព្រៀងមួយដែលនឹងឱ្យក្រុមយោធាអាមេរិកប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីនថ្មីៗបួនថែមទៀត។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃពុធថា រុស្ស៊ីកំពុងព្យាយាមសម្រេចឱ្យបាននូវជ័យជម្នះមួយចំនួននៅសមរភូមិដើម្បីបង្ហាញឡើងនៅខួបឆ្នាំដំបូងនៃសង្គ្រាមនេះនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខ។
រូបសំណាកមួយដែលត្រូវបានសាងសង់ក្នុងប្រទេសបេណាំង ដើម្បីឧទ្ទិសដល់អ្នកចម្បាំងជាស្រីនៃអាណាចក្រ Dahomey ទំនងជាត្រូវបានសាងសង់ដោយស្ទូឌីយោសិល្បៈមួយក្នុងប្រទេសកូរ៉េខាងជើង។
វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា ការផ្តល់អាវុធមានវង់ប្រតិបត្តិការឆ្ងាយឱ្យអ៊ុយក្រែនដោយប្រទេសលោកខាងលិចនឹងមិនកែប្រែគោលដៅយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ឬកែប្រែការប្រយុទ្ធលើសមរភូមិទេ។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនត្រូវបានលុបចោលនោះទេ បើទោះបីជាមានការវាយប្រហារនៅឯកន្លែងរាំកម្សាន្តមួយកន្លែងកាលពីជាងមួយសប្តាហ៍មុននៅក្នុងក្រុង Monterey Park ដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស ១១ នាក់ក៏ដោយ។
ក្ដីរំពឹងនៃការផ្គត់ផ្គង់យន្តហោះចម្បាំងដល់ប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថានឹងត្រូវបានលើកយកមកពិភាក្សានៅថ្ងៃអង្គារនេះ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំបារាំង។
សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងនឹងបង្កើនសន្ទុះនិងទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នា និងពង្រីកការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលម្ដងហើយម្ដងទៀត និងកាន់តែញឹកញាប់ជាងមុនរបស់ប្រទេសកូរ៉េខាងជើង។
ឥណ្ឌានឹងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅលើពិភពលោក ក្នុងពេលណាមួយក្នុងឆ្នាំ២០២៣នេះ ដោយនាំមុខឈ្នះប្រទេសចិន។ នេះបើតាមការឱ្យដឹងរបស់អង្គការសហប្រជាជាតិ។
ការផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លាមួយគ្រាប់នៅក្នុងព្រះវិហារឥស្លាមមួយកន្លែងដែលពោរពេញដោយមនុស្សកកកុញនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទនេះ បានធ្វើឱ្យអ្នកបួងសួងយ៉ាងតិច ២៨ នាក់ស្លាប់ និង១៥០ នាក់ទៀតរងរបួស។
នៅរដ្ឋ California កាមេរ៉ាមួយដែលមានទំហំប៉ុនរថយន្តកំពុងត្រូវបានគេរៀបចំសម្រាប់បេសកកម្មចងក្រងជាឯកសារនូវបាតុភូតដែលភ្នែកមើលមិនឃើញនៅក្នុងចក្រវាល។ លោកMatt Dibble នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕
ស្របពេលវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំត្រូវបានរៀបចំកាលពីពាក់កណ្តាលខែមករា ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស អង្គការ Oxfam ថា ការមានទ្រព្យស្តុកស្តម្ភហួសហេតុ និងភាពក្រីក្រហួសហេតុបានកើនឡើងក្នុងពេលជាមួយគ្នាជាលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំនេះ។
នៅក្នុងរដ្ឋវាលខ្សាច់ Rajasthan នៃប្រទេសឥណ្ឌា កសិករដាំដំណាំដែលធន់នឹងអាកាសធាតុស្ងួតហួតហែង និងការប្រែប្រួលអាកាសធាតុខ្លាំង។ ប៉ុន្តែការប្រើបច្ចេកទេសកសិកម្មទំនើប កសិករកំពុងសាកដាំដំណាំក្រៅតំបន់។
ការបាញ់ឆ្លងកាត់ព្រំដែននៅថ្ងៃសុក្រនេះកើតមានឡើង បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួនមួយកន្លែង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងតំបន់ Jenin ដែលបានសម្លាប់មនុស្ស ៩ នាក់ ដែលជាថ្ងៃបង្ហូរឈាមដ៏ខ្លាំងបំផុតនៅក្នុងតំបន់ West Bank។
មានមនុស្សយ៉ាងតិចណាស់ ៣៤៨ នាក់បានស្លាប់ឬបាត់ខ្លួននៅពេលរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា ឬពីប្រទេសបង់ក្លាដែសតាមសមុទ្រកាលពីឆ្នាំទៅមិញ។
ពួកគេរំឭកថា របបផ្តាច់ការក្នុងប្រទេសទាំងបីនេះមានឥទ្ធិពលខ្លាំងក្លា ដូច្នេះកាលៈទេសៈជាក់លាក់មួយចំនួនត្រូវតែកើតមានឡើងជាបន្តបន្ទាប់ដើម្បីឲ្យមេដឹកនាំផ្តាច់ការទាំងនោះធ្លាក់ពីតំណែង។
វិទ្យាស្ថាន George W. Bush នៅទីក្រុង Texas បានដាក់ចំណាត់ថ្នាក់ទីក្រុងធំៗទូទាំងអាមេរិក ដែលខ្លួននិយាយថា ជនអន្តោប្រវេសន៍ត្រូវបានយកចិត្តទុកដាក់និងជោគជ័យ។
សហរដ្ឋអាមេរិកបង្ហាញនូវការប្រុងប្រៀបយល់ព្រមបញ្ជូនរថក្រោះចម្បាំងទំនើបទៅឱ្យអ៊ុយក្រែននៅក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលមានរយៈពេលជិត១ឆ្នាំ។
ព័ត៌មានផ្សេងទៀត