រុស្ស៊ីបាននិយាយថា កងការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលអ៊ុយក្រែន១៣ គ្រាប់ និងដ្រូនមួយគ្រឿង លើតំបន់ Belgorod ដែលនៅជាប់ប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken គ្រោងនឹងរៀបចំការពិភាក្សានៅសប្ដាហ៍នេះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងប្រទេសអេហ្ស៊ីប នៅចំពេលដែលមានការផ្ដោតធ្វើយ៉ាងណាឱ្យសម្រេចបាននូវការផ្អាកការប្រយុទ្ធគ្នាជាថ្មីនៅក្នុងតំបន់ហ្កាហ្សា
បើទោះបីអង្គការណាសាបានពន្យារបេសកកម្មបញ្ជូនអវកាសយានិកទៅហោះជុំវិញព្រះចន្ទរហូតដល់យ៉ាងឆាប់បំផុតនៅឆ្នាំ ២០២៥ អវកាសយានិកចំនួនបួននាក់ ដែលត្រូវបានជ្រើសរើស កំពុងហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណើរទៅព្រះចន្ទជាលើកទី១ ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ។
លោក Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា វាគឺជាផលប្រយោជន៍យុទ្ធសាស្ត្ររបស់អ៊ុយក្រែននៅក្នុងការពង្រីកសក្ដានុពលផលិតកម្មរបស់ខ្លួនជារៀងរាល់ឆ្នាំ។
លោក Blinken បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅប្រទេសហ្វីលីពីនថា ការរៀបចំគឺចាំបាច់ត្រូវមានជាស្រេចសម្រាប់របៀបចាត់ចែងលើអភិបាលកិច្ច សន្តិសុខ ជំនួយមនុស្សធម៌ និងការអភិវឌ្ឍឡើងវិញនៅហ្កាហ្សា។
អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក ឧត្តមនាវីទោ Daniel Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការវាយប្រហារនៅទីនោះ ពីព្រោះក្រុមមន្ត្រីជាន់ខ្ពស់ហាម៉ាស់បានប្រើប្រាស់មន្ទីរពេទ្យនេះ ដើម្បីបញ្ជាការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។
កងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីក៏បានប្រើមីស៊ីល ៥ គ្រាប់នៅក្នុងការវាយប្រហាររបស់ខ្លួនសំដៅលើតំបន់ Kharkiv ស្ថិតនៅតាមបណ្ដោយព្រំដែនរវាងអ៊ុយក្រែននិងរុស្ស៊ី និងមីស៊ីល ២ គ្រាប់ទៀតសំដៅលើតំបន់ Sumy ដែលនៅក្បែរនោះផងដែរ។
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីដែលមានរយៈពេល ៣ ថ្ងៃ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃសុក្រកន្លងទៅដើម្បីបន្តអំណាចដឹកនាំរបស់លោក Putin អស់រយៈពេល ២៤ ឆ្នាំមកហើយ។
ចិនអំពាវនាវឱ្យរក្សាភាពអត់ធ្មត់នៅក្នុងជម្លោះសមុទ្រក្រហម។ កងកុម្មង់ដូកូរ៉េខាង ត្បូងហ្វឹកហាត់ជាមួយកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក។ ស្ត្រីជាម្តាយហ្វីលីពីនមួយរូបក្លាយជាជនរងគ្រោះនៃអាហារបំប៉នបោកប្រាស់លើបណ្តាញសង្គម។
ការវាយប្រហារនេះកើតមានឡើងតែ២ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោកAntony Blinken និយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវរក្សាសុខុមាលភាពជនស៊ីវិលប៉ាឡេស្ទីនជា«ការងារទី១» ក្នុងការធ្វើសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។
អ្នកជំនាញនិយាយថា នៅលើសាកលលោក ការវាយប្រហារនិងការគំរាមកំហែងប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយកំពុងកើនឡើង ខណៈអ្នកសារព័ត៌មានស្រ្តីកាន់តែប្រឈមជាងមុនចំពោះការបៀតបៀន។
ការវាយប្រហារដែលត្រូវបានរាយការណ៍នេះធ្វើឱ្យមានការចាប់អារម្មណ៍លើដ្រូនសមុទ្រដើម្បីធ្វើជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការរារាំងកងកម្លាំងរុស្ស៊ីពីការកាន់កាប់សមុទ្រខ្មៅ។
ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បាននិយាយកាលពីថ្ងៃពុធថារដ្ឋាភិបាលក្រុងមូស្គូប្រុងប្រៀបប្រើប្រាស់អាវុធនុយក្លែអ៊ែរ ប្រសិនបើអធិបតេយ្យភាពឬឯករាជ្យភាពរបស់ខ្លួនត្រូវបានគំរាមកំហែង។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះបានជួបនៅក្នុងសន្និសីទតាមវីដេអូជាមួយរដ្ឋមន្ត្រីប្រទេសស៊ីប ចក្រភពអង់គ្លេស អេមីរ៉ាតអារ៉ាប់រួម កាតា សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិដើម្បីពិភាក្សារបៀងផ្លូវនាវាចរណ៍ថ្មីសម្រាប់ជំនួយនៅក្នុងតំបន់ហ្កាហ្សា។
កាលពីថ្ងៃទី ១១ ខែមីនា សភាចិនបានបិទបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។ ក្នុងអំឡុងកិច្ចប្រជុំពេញមួយសប្តាហ៍នោះ ប្រធានាធិបតីចិនលោក Xi Jinping បានពង្រឹងការកាន់អំណាចរបស់លោកបន្ថែមទៀត។
ការផ្ទុះមួយនៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសចិនបានសម្លាប់មនុស្សពីរនាក់។ នៅប្រទេសឥណ្ឌូណេស៊ី ការខិតខំប្រឹងប្រែងជួយសង្គ្រោះនាវិកនៅក្នុងទូកដែលលិច មានធ្វើជាបន្តទៀត។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤៕
ទាំងលោក Trump និងលោក Biden បានឈ្នះឆ្នោតក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារនៅរដ្ឋ Georgia រដ្ឋ Mississippi និងរដ្ឋ Washington ដែលធ្វើឱ្យលោកទាំងពីរមានប្រតិភូគ្រប់គ្រាន់សម្រាប់ចំនួនភាគច្រើននៅក្នុងបក្សរៀងៗខ្លួន។
លោក Pavel Malkov អភិបាលតំបន់ Ryazan បាននិយាយថា ការវាយប្រហារនៅរោងចក្រចម្រាញ់ប្រេងមួយនៅទីនោះបណ្តាលឱ្យមានអគ្គិភ័យនិងមនុស្សមួយចំនួនរងរបួស។ នេះបើយោងតាមរបាយការណ៍បឋម។
ការវាយប្រហារនេះបានត្រូវចំរថយន្តមួយគ្រឿងនៅខាងក្រៅទីក្រុង Tyre ជិតមាត់សមុទ្រមេឌីទែរ៉ាណេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសលីបង់បានរាយការណ៍ថា សមាជិកក្រុមហាម៉ាស់នោះមកពីជំរំជនភៀសខ្លួន Rashidieh ដែលស្ថិតនៅតំបន់មួយដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់មានវត្តមានគួរឱ្យកត់សម្គាល់។
ភ្ញៀវទេសចរដែលទៅទស្សនាទីក្រុងម៉ាកាវមើលឃើញទិដ្ឋភាពខុសប្លែកពីមុន បើប្រៀបធៀបទៅនឹងអ្វីដែលពួកគេធ្លាប់ឃើញកាលពី ១០ ឬ ២០ ឆ្នាំមុន។
ព័ត៌មានផ្សេងទៀត