រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍កាល ពីថ្ងៃពុធម្សិលមិញថាអ៊ីស្រាអែលត្រូវតែចាត់ទុកសុខមាលភាពរបស់ជនស៊ីវិលប៉ាឡេ ស្ទីនជា«ការងារទី១» នៅក្នុងការធ្វើសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងពួកហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះបានជួបនៅក្នុងសន្និសីទតាមវីដេអូជាមួយរដ្ឋមន្ត្រីប្រទេសស៊ីប ចក្រភពអង់គ្លេស អេមីរ៉ាតអារ៉ាប់រួម កាតា សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិដើម្បីពិភាក្សារបៀងផ្លូវនាវាចរណ៍ថ្មីសម្រាប់ជំនួយនៅក្នុងតំបន់ហ្កាហ្សា។
យោធាសហរដ្ឋអាមេរិកបានបញ្ជូននាវាមួយគ្រឿងទៅកាន់សមុទ្រមីឌីទែរ៉ាណេដើម្បីស្ថាបនាផែបណ្តោះអាសន្នមួយនៅតាមបណ្តោយឆ្នេរសមុទ្រហ្កាហ្សាដើម្បីផ្តល់ការ ឆ្លងកាត់សម្រាប់រថយន្តដឹកជញ្ជូនជំនួយកាន់តែច្រើនឡើងថែមទៀត ក៏ប៉ុន្តែបាននិយាយថាផែនោះអាចចំណាយពេលប្រហែល២ខែដើម្បីស្ថាបនារួចហើយ។
កាលពីថ្ងៃពុធ ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិឬ UNRWAបាននិយាយថាបុគ្គលិករបស់ខ្លួនយ៉ាងតិចណាស់ក៏ម្នាក់ដែរបានត្រូវសម្លាប់និង២២នាក់ទៀតបានរងរបួសនៅពេលដែលកងទ័ពអ៊ីស្រាអែលបានវាយប្រហារមជ្ឈមណ្ឌលចែកចាយម្ហូបអាហារនៅផ្នែកមួយនៃក្រុង Rafah ភាគខាងកើតនៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង។
លោក Blinken បាននិយាយថាឧបទ្ទវហេតុនេះបង្ហាញពីភាពចាំបាច់នៃការស៊ីគ្នានៃការសម្របសម្រួលកាន់តែប្រសើឡើងជាមួយបុគ្គលិកមនុស្សធម៌៕
ប្រធានការិយាល័យរបស់វីអូអេប្រចាំនៅក្រសួងការបរទេសអ្នកស្រី Nike Ching និងអ្នកស្រី Patsy Widakuswaraប្រធានការិយាល័យវីអូអេប្រចាំនៅសេតវិមានរាយ ការណ៍អំពីរឿងនេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌ មានAP, AFP និងទីភ្នាក់ងារសារព័ត៌មានReuters។