អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ និយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថាអ៊ីរ៉ង់«មិនស្វះស្វែងធ្វើឲ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរទេ» តែថាខ្លួនមានសិទ្ធិដាក់ទោសអ៊ីស្រាអែលក្រោយពីការវាយប្រហារកាលពីសប្តាហ៍មុន។
ក្នុងការប្រកួតយកតំណែងប្រធានាធិបតីអាមេរិក បេក្ខជនបក្សសាធារណរដ្ឋ លោក Donald Trump និង អ្នកស្រី Kamala Harrisដែលទំនងក្លាយជាបេក្ខជនបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាវាយប្រហារគូប្រជែងរបស់ខ្លួន ដោយលោក Trump ចោទសួរអំពីអត្តសញ្ញាណជាតិសាសន៍របស់អ្នកស្រី Harris។
ពលរដ្ឋអាមេរិកបីនាក់ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នៅក្នុងប្រទេសរុស្ស៊ីបានត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញហើយកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ លោកប្រធានាធិបតី Joe Biden និងមនុស្សជាទីស្រឡាញ់របស់ពួកគេ កំពុងរង់ចាំទទួលពួកគេ។
ការិយាល័យស្ថិតិការងារនៃក្រសួងការងារអាមេរិកបាននិយាយក្នុងរបាយការណ៍ការងារដែលគេតាមមើលយ៉ាងដឹតដល់កាលពីថ្ងៃសុក្រថាចំនួនការងារកើន១១ម៉ឺន៤ពាន់កាលពីខែមុន ក្រោយពីកើនឡើងបាន១៧ម៉ឺន៩ពាន់កាលពីខែមិថុនា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលបានប្រកាសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថាលោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតមួយអាណត្តិទៀតទេនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំនេះ
កិច្ចសហការអន្តរជាតិ ដែលចាប់ផ្តើមនៅអឺរ៉ុប និងអាមេរិកឡាទីន នឹងពង្រីកទៅមជ្ឈិមបូព៌ា កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ដោយផ្តល់ជូននូវតម្លៃថោកដែលអាចស្រួលទិញប្រើប្រាស់និងហិរញ្ញប្បទានសម្រាប់ទិញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD តាមកម្មវិធីApp របស់ក្រុមហ៊ុនUber ។
នេះជាការដោះដូរអ្នកទោសដ៏ធំបំផុតមួយរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីចាប់តាំងពីសង្គ្រាមត្រជាក់មក។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានហៅ លោក Mohammed Deif ថាជា«Osama bin Laden នៃតំបន់ហ្កាហ្សា»។
ពួកមន្ត្រីអាល្លឺម៉ង់និយាយថាការស៊ើបអង្កេតមួយក្នុងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រនៅឆ្នាំ២០២១លើការិយាល័យផែនទីជាតិបានរកឃើញថា«តួអង្គរដ្ឋចិន»ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះ។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ក្រុមសកម្មប្រយុទ្ធនេះបាននិយាយថា លោក Haniyeh ត្រូវបានសម្លាប់នៅឯគេហដ្ឋានមួយក្នុងរដ្ឋធានីអ៊ីរ៉ង់។
អភិបាលតំបន់ Kursk លោក Alexei Smirnov បាននិយាយនៅលើ Telegram ថា ការវាយប្រហារបានឆេះឃ្លាំងសាំងជាច្រើន ហើយគ្មាននរណាម្នាក់រងរបួសនោះទេ។
ក្នុងសុន្ទរកថាដ៏សំខាន់មួយកាលពីថ្ងៃអង្គារ ប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te បាននិយាយថាការគំរាមកំហែងរបស់ចិនដល់ប្រទេសណាមួយជាការគំរាមកំហែងដល់ពិភពលោក។
ការទទួលខុសត្រូវសម្រាប់ឆែកឆេរផ្នែករបស់ដំបូលដែលត្រូវប្រើប្រាស់ដោយអ្នកបាញ់នោះត្រូវបានប្រគល់ឱ្យក្រុមអ្នកបាញ់ស៊ីបក្នុងមូលដ្ឋាន។
តៃវ៉ាន់ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅចុងខែកក្កដា ខណៈខ្យល់ព្យុះទីហ្វុង Gaemi បក់បោកទៅលើកោះនេះ។ សមយុទ្ធយោធាឆ្នាំនេះរួមមានការវាយលុកតាមអាកាសដើម្បីឱ្យសាធារណជនដឹងអំពីរបៀបឆ្លើយតបទៅលើការវាយប្រហារពីចិននិងដឹងថាត្រូវជ្រកកោននៅទីណា។
អ្នកទាំងពីរ ព្យាយាមទាក់ទាញអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តនៅក្នុងរដ្ឋដែលមានអ្នកគាំទ្រគណបក្សទាំងពីរប្រហាក់ប្រហែលគ្នា។ ការប្រកួតនេះ ត្រូវគេរំពឹងថានឹងបន្តឡើងកម្តៅ ដោយសារថ្ងៃបោះឆ្នោតនៅសល់តែជាង៣ខែទៀតប៉ុណ្ណោះ។
ស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew រកឃើញថាមនុស្សភាគច្រើនទទួលស្គាល់ឥទ្ធិពលរបស់ចិនមកលើសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែពួកគេមានការខ្វែងគំនិតគ្នាថាតើឥទ្ធិពលនោះល្អ ឬអាក្រក់។
អ្នកស្រី Meloni ដែលប្រទេសរបស់អ្នកស្រីបច្ចុប្បន្ន ធ្វើជាប្រធានផ្លាស់វេនក្រុមប្រទេសទាំង៧ដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេក្នុងពិភពលោក ឬG7 បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់ចិនក្នុងនាមជាដៃគូមួយក្នុងការដោះស្រាយបញ្ហាអសន្តិសុខសកលលោកដែលកើនឡើង។
សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុនបានប្រកាសវិធានការជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ ដើម្បីជំរុញសន្តិសុខដែនសមុទ្រ និងបានសម្តែងការព្រួយបារម្ភអំពីការបំភិតបំភ័យ និងសកម្មភាពដ៏គ្រោះថ្នាក់នៅក្នុងសមុទ្រចិនខាងត្បូង។
លោករដ្ឋមន្ត្រីការបរទេស Antony Blinken និងលោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃចន្ទនៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីបញ្ហាសន្ដិសុខ។ ភ្លើងឆេះព្រៃនៅប៉ែកខាងលិចអាមេរិកនិងកាណាដាធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹង
សមាជិកសភាស្ដាំនិយមជ្រុលរបស់អ៊ីស្រាអែលបានរិះគន់ខ្លាំងៗលើអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris កាលពីថ្ងៃសុក្រចំពោះការអំពាវនាវរបស់អ្នកស្រីឱ្យមានបទឈប់បាញ់គ្នានិងក្ដីបារម្ភរបស់អ្នកស្រីចំពោះការឈឺចាប់របស់មនុស្សនៅក្នុងតំបន់ហ្កាហ្សា។
ព័ត៌មានផ្សេងទៀត